Surah Al-Anaam Verse 50 - Khmer Translation by Cambodian Muslim Community Development
Surah Al-Anaamقُل لَّآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ لَكُمۡ إِنِّي مَلَكٌۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُۚ أَفَلَا تَتَفَكَّرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ