Surah Hud Verse 48 - Khmer Translation by Cambodian Muslim Community Development
Surah Hudقِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ
អល់ឡោះបានមានបន្ទូលថាៈ ឱនួហ. ចូរអ្នកចុះពីសំពៅ ទៅលើដីដោយមានភាពសុខសាន្ដពីយើង និងប្រកបដោយប្រសិទ្ធ ពរជ័យដល់អ្នក និងប្រជាជនដែលរួមជំនឿជាមួយអ្នក។ ហើយ ប្រជាជនដទៃទៀត(កូនចៅជំនាន់ក្រោយមកមានអ្នកខ្លះបានក្លាយ ជាអ្នកគ្មានជំនឿ) យើងនឹងផ្ដល់ភាពសប្បាយរីករាយដល់ពួកគេ ក្រោយមកពួកគេនឹងទទួលទារុណកម្មពីយើងយ៉ាងឈឺចាប់។