Surah Ibrahim Verse 44 - Khmer Translation by Cambodian Muslim Community Development
Surah Ibrahimوَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٖ قَرِيبٖ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٖ
ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ