Surah Al-Baqara Verse 267 - Khmer Translation by Cambodian Muslim Community Development
Surah Al-Baqaraيَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَنفِقُواْ مِن طَيِّبَٰتِ مَا كَسَبۡتُمۡ وَمِمَّآ أَخۡرَجۡنَا لَكُم مِّنَ ٱلۡأَرۡضِۖ وَلَا تَيَمَّمُواْ ٱلۡخَبِيثَ مِنۡهُ تُنفِقُونَ وَلَسۡتُم بِـَٔاخِذِيهِ إِلَّآ أَن تُغۡمِضُواْ فِيهِۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَنِيٌّ حَمِيدٌ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរបរិច្ចាគទ្រព្យសម្បត្ដិ ល្អ(ស្របច្បាប់)មួយចំនួនដែលពួកអ្នករកបាន និងមួយចំណែកនៃ ភោគផលដែលយើងបានបពោ្ចញពីដីសម្រាប់ពួកអ្នក។ ហើយពួក អ្នកមិនត្រូវជ្រើសរើសអ្វីដែលអាក្រក់អំពីទ្រព្យនោះដើម្បីបរិច្ចាគ នោះឡើយ។ (ប្រសិនបើគេឱ្យអ្វីដែលមិនល្អដល់ពួកអ្នកវិញ) ហើយ ពួកអ្នកក៏មិនទទួលយកវាដែរ លើកលែងតែពួកអ្នកទទួលយកវា ទាំងបិទភ្នែកប៉ុណ្ណោះ។ ហើយពួកអ្នកត្រូវដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះមហាមានស្ដុកស្ដម្ភជាទីកោតសរសើរបំផុត។