UAE Prayer Times

  • Dubai
  • Abu Dhabi
  • Sharjah
  • Ajman
  • Fujairah
  • Umm Al Quwain
  • Ras Al Khaimah
  • Quran Translations

Surah Taha - Khmer Translation by Cambodian Muslim Community Development


طه

ត ហា
Surah Taha, Verse 1


مَآ أَنزَلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ لِتَشۡقَىٰٓ

យើងមិនបានបញ្ចុះគម្ពីរគួរអានទៅឱ្យអ្នក ដើម្បីឱ្យអ្នក លំបាកនោះឡើយ។
Surah Taha, Verse 2


إِلَّا تَذۡكِرَةٗ لِّمَن يَخۡشَىٰ

លើកលែងតែជាការរំលឹកដល់អ្នកណាដែលកោតខ្លាច អល់ឡោះប៉ុណ្ណោះ។
Surah Taha, Verse 3


تَنزِيلٗا مِّمَّنۡ خَلَقَ ٱلۡأَرۡضَ وَٱلسَّمَٰوَٰتِ ٱلۡعُلَى

(គម្ពីរគួរអាននេះ)គឺជាការបញ្ចុះមកពីម្ចាស់ដែលបានបង្កើត ផែនដី និងមេឃជាច្រើនជាន់ដែលខ្ពស់បំផុត។
Surah Taha, Verse 4


ٱلرَّحۡمَٰنُ عَلَى ٱلۡعَرۡشِ ٱسۡتَوَىٰ

ទ្រង់ជាម្ចាស់មហាសប្បុរសនៅលើអារ៉ស្ហ។
Surah Taha, Verse 5


لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَمَا تَحۡتَ ٱلثَّرَىٰ

អ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរ ព្រមទាំងអ្វីៗដែលនៅក្រោមដី គឺជាកម្មសិទ្ធិ របស់ទ្រង់។
Surah Taha, Verse 6


وَإِن تَجۡهَرۡ بِٱلۡقَوۡلِ فَإِنَّهُۥ يَعۡلَمُ ٱلسِّرَّ وَأَخۡفَى

ហើយប្រសិនបើអ្នក(មូហាំម៉ាត់)បពោ្ចញសំឡេង(បួងសួង សុំ ឬរំលឹកឈ្មោះអល់ឡោះ)ខ្លាំងៗ គឺពិតប្រាកដណាស់ ទ្រង់ដឹង ការសម្ងាត់ និងអ្វីដែលអាថ៌កំបាំងបំផុត។
Surah Taha, Verse 7


ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ

អល់ឡោះគឺជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេគោរព សក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មានឈ្មោះជាច្រើនដ៏ ល្អប្រពៃ។
Surah Taha, Verse 8


وَهَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ

តើរឿងរបស់មូសាបានមកដល់អ្នកហើយឬនៅ
Surah Taha, Verse 9


إِذۡ رَءَا نَارٗا فَقَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارٗا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِقَبَسٍ أَوۡ أَجِدُ عَلَى ٱلنَّارِ هُدٗى

នៅពេលដែល(មូសាធ្វើដំណើរ)គាត់បានឃើញពន្លឺភ្លើង មួយ ហើយគាត់បានពោលទៅកាន់គ្រួសាររបស់គាត់ថាៈ ចូរពួកអ្នក នៅទីនេះសិនចុះ ពិតប្រាកដណាស់ខ្ញុំបានឃើញពន្លឺភ្លើងមួយ សង្ឃឹម ថាខ្ញុំនឹងយកភ្លើងមួយដុំមកបង្កាត់ឱ្យពួកអ្នក ឬក៏ខ្ញុំនឹងជួបការចង្អុល បង្ហាញនៅកន្លែងពន្លឺភ្លើងនោះ។
Surah Taha, Verse 10


فَلَمَّآ أَتَىٰهَا نُودِيَ يَٰمُوسَىٰٓ

ហើយនៅពេលដែលគាត់បានទៅដល់ពន្លឺភ្លើងនោះ គេ បានហៅគាត់ថាៈ ឱមូសា
Surah Taha, Verse 11


إِنِّيٓ أَنَا۠ رَبُّكَ فَٱخۡلَعۡ نَعۡلَيۡكَ إِنَّكَ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوٗى

ពិតប្រាកដណាស់ យើងគឺជាម្ចាស់របស់អ្នក. ដូចេ្នះ ចូរអ្នក ដោះស្បែកជើងទាំងពីររបស់អ្នកចេញ។ ពិតប្រាកដណាស់ អ្នកស្ថិត ក្នុងជ្រលងទូវ៉ាដ៏ពិសិដ្ឋ។
Surah Taha, Verse 12


وَأَنَا ٱخۡتَرۡتُكَ فَٱسۡتَمِعۡ لِمَا يُوحَىٰٓ

ហើយយើងបានជ្រើសរើសអ្នក(ដើម្បីទៅអំពាវនាវ ហ្វៀរអោន)។ ដូចេ្នះ ចូរអ្នកស្ដាប់នូវអ្វីដែលគេនឹងផ្ដល់វ៉ាហ៊ីចុះ។
Surah Taha, Verse 13


إِنَّنِيٓ أَنَا ٱللَّهُ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدۡنِي وَأَقِمِ ٱلصَّلَوٰةَ لِذِكۡرِيٓ

ពិតប្រាកដណាស់ យើងគឺជាអល់ឡោះ ដែលគ្មានម្ចាស់ណា ផេ្សងត្រូវគេគោរពសក្ការៈពិតប្រាកដក្រៅពីយើងឡើយ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈមកចំពោះយើង និងត្រូវប្រតិបត្ដិសឡាតដើម្បី ជាការរំលឹកដល់យើង។
Surah Taha, Verse 14


إِنَّ ٱلسَّاعَةَ ءَاتِيَةٌ أَكَادُ أُخۡفِيهَا لِتُجۡزَىٰ كُلُّ نَفۡسِۭ بِمَا تَسۡعَىٰ

ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងមកដល់ យើងស្ទើរតែ លាក់បាំងវា ដើម្បីគេនឹងតបស្នងឱ្យរាល់ៗរូបនូវអ្វីដែលគេកំពុងខំ ប្រឹងប្រែង។
Surah Taha, Verse 15


فَلَا يَصُدَّنَّكَ عَنۡهَا مَن لَّا يُؤۡمِنُ بِهَا وَٱتَّبَعَ هَوَىٰهُ فَتَرۡدَىٰ

ដូចេ្នះ ចូរកុំបណ្ដោយឱ្យអ្នកដែលគ្មានជំនឿនឹងវា(ថ្ងៃ បរលោក) និងអ្នកដែលបានធ្វើតាមចំណង់ចិត្ដរបស់គេមករារាំង អ្នក(មូសា)អំពីវា(ជំនឿនឹងថ្ងៃបរលោក) ដែលជាហេតុធ្វើឱ្យអ្នក វិនាសអន្ដរាយឱ្យសោះ។
Surah Taha, Verse 16


وَمَا تِلۡكَ بِيَمِينِكَ يَٰمُوسَىٰ

តើអ្វីទៅនៅក្នុងដៃស្ដាំរបស់អ្នកនោះ ឱមូសា
Surah Taha, Verse 17


قَالَ هِيَ عَصَايَ أَتَوَكَّؤُاْ عَلَيۡهَا وَأَهُشُّ بِهَا عَلَىٰ غَنَمِي وَلِيَ فِيهَا مَـَٔارِبُ أُخۡرَىٰ

គាត់បានពោលថាៈ វាគឺជាដំបងរបស់ខ្ញុំ ដែលខ្ញុំទប់ជំហរ នឹងវា ហើយខ្ញុំអង្រួន(ស្លឹកឈើ)នឹងវាឱ្យពពែរបស់ខ្ញុំ ហើយនិង សម្រាប់ប្រើវាជាផលប្រយោជន៍ផេ្សងៗទៀត។
Surah Taha, Verse 18


قَالَ أَلۡقِهَا يَٰمُوسَىٰ

ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកបោះវាចុះ ឱមូសា
Surah Taha, Verse 19


فَأَلۡقَىٰهَا فَإِذَا هِيَ حَيَّةٞ تَسۡعَىٰ

ហើយគាត់ក៏បានបោះវា រំពេចនោះដំបងបានក្លាយទៅជា សត្វពស់មួយវារយ៉ាងរហ័ស។
Surah Taha, Verse 20


قَالَ خُذۡهَا وَلَا تَخَفۡۖ سَنُعِيدُهَا سِيرَتَهَا ٱلۡأُولَىٰ

ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកចាប់យកវាមកវិញ ហើយ សូមអ្នកកុំខ្លាច យើងនឹងធ្វើឱ្យវាប្រែទៅជារូបភាពដើមវិញ។
Surah Taha, Verse 21


وَٱضۡمُمۡ يَدَكَ إِلَىٰ جَنَاحِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ ءَايَةً أُخۡرَىٰ

ហើយចូរអ្នកយកដៃ(ស្ដាំ)របស់អ្នកដាក់ចូលទៅចំហៀង ខ្លួន(ខាងឆេ្វង)របស់អ្នក វានឹងចេញពន្លឺសចែងចាំងដោយមិនមែន ជាប្រការអាក្រក់ឡើយ តែវាជាមុជីហ្សាត់មួយផេ្សងទៀត។
Surah Taha, Verse 22


لِنُرِيَكَ مِنۡ ءَايَٰتِنَا ٱلۡكُبۡرَى

ដើម្បីយើងនឹងបង្ហាញអ្នក ពីភស្ដុតាងៗរបស់យើងមួយ ចំនួនដ៏ធំអស្ចារ្យ។
Surah Taha, Verse 23


ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ

ចូរអ្នកទៅកាន់ហ្វៀរអោន. ពិតប្រាកដណាស់ គេគឺជាអ្នក ដែលបានបំពាន(គ្មានជំនឿ ផ្ដាច់ការ)។
Surah Taha, Verse 24


قَالَ رَبِّ ٱشۡرَحۡ لِي صَدۡرِي

គាត់បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបំភ្លឺ ចិត្ដរបស់ខ្ញុំ(ឱ្យមានទំនុកចិត្ដខ្លួនឯង និងមានភាពក្លាហាន)ផង។
Surah Taha, Verse 25


وَيَسِّرۡ لِيٓ أَمۡرِي

ហើយសូមទ្រង់មេត្ដាសម្រួលកិច្ចការរបស់ខ្ញុំឱ្យងាយ ស្រួលដល់ខ្ញុំផង។
Surah Taha, Verse 26


وَٱحۡلُلۡ عُقۡدَةٗ مِّن لِّسَانِي

ហើយសូមទ្រង់មេត្ដាស្រាយចំណងពីអណ្ដាតរបស់ខ្ញុំ(ឱ្យ និយាយច្បាស់ និងប៉ិនប្រសប់)ផង។
Surah Taha, Verse 27


يَفۡقَهُواْ قَوۡلِي

ដើម្បីឱ្យពួកគេងាយយល់ពាក្យសំដីរបស់ខ្ញុំ។
Surah Taha, Verse 28


وَٱجۡعَل لِّي وَزِيرٗا مِّنۡ أَهۡلِي

ហើយសូមទ្រង់មេត្ដាតែងតាំងជំនួយការម្នាក់អំពីគ្រួសារ របស់ខ្ញុំឱ្យខ្ញុំផង។
Surah Taha, Verse 29


هَٰرُونَ أَخِي

គឺហារូនជាបងប្រុសរបស់ខ្ញុំ។
Surah Taha, Verse 30


ٱشۡدُدۡ بِهِۦٓ أَزۡرِي

សូមទ្រង់មេត្ដាពង្រឹងកម្លាំងខ្ញុំនឹងគាត់ផង។
Surah Taha, Verse 31


وَأَشۡرِكۡهُ فِيٓ أَمۡرِي

ហើយសូមទ្រង់មេត្ដាធ្វើឱ្យគាត់រួមសហការក្នុងកិច្ចការ របស់ខ្ញុំផង(ការផ្សព្វផ្សាយសាររបស់អល់ឡោះ)។
Surah Taha, Verse 32


كَيۡ نُسَبِّحَكَ كَثِيرٗا

ដើម្បីឱ្យពួកយើងលើកតម្កើងទ្រង់បានកាន់តែច្រើន។
Surah Taha, Verse 33


وَنَذۡكُرَكَ كَثِيرًا

ហើយនិងរំលឹកដល់ទ្រង់ឱ្យបានកាន់តែច្រើន។
Surah Taha, Verse 34


إِنَّكَ كُنتَ بِنَا بَصِيرٗا

ពិតប្រាកដណាស់ ទ្រង់ជាអ្នកឃើញបំផុតចំពោះពួកយើង។
Surah Taha, Verse 35


قَالَ قَدۡ أُوتِيتَ سُؤۡلَكَ يَٰمُوسَىٰ

ទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ អ្នកត្រូវបានគេ ប្រទានឱ្យតាមសំណើររបស់អ្នក ឱមូសា
Surah Taha, Verse 36


وَلَقَدۡ مَنَنَّا عَلَيۡكَ مَرَّةً أُخۡرَىٰٓ

ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ឱ្យអ្នក ម្ដងទៀត។
Surah Taha, Verse 37


إِذۡ أَوۡحَيۡنَآ إِلَىٰٓ أُمِّكَ مَا يُوحَىٰٓ

នៅពេលដែលយើងបានផ្ដល់ប្រផ្នូលមួយទៅកាន់ម្ដាយ របស់អ្នកឱ្យដឹង។
Surah Taha, Verse 38


أَنِ ٱقۡذِفِيهِ فِي ٱلتَّابُوتِ فَٱقۡذِفِيهِ فِي ٱلۡيَمِّ فَلۡيُلۡقِهِ ٱلۡيَمُّ بِٱلسَّاحِلِ يَأۡخُذۡهُ عَدُوّٞ لِّي وَعَدُوّٞ لَّهُۥۚ وَأَلۡقَيۡتُ عَلَيۡكَ مَحَبَّةٗ مِّنِّي وَلِتُصۡنَعَ عَلَىٰ عَيۡنِيٓ

ចូរអ្នក(ម្ដាយ)ដាក់គេ(មូសា)ចូលទៅក្នុងហិប ហើយដាក់ ហិបនោះទៅក្នុងទនេ្ល(ទនេ្លនីលនៅអេហ្ស៊ីប) ពេលនោះទនេ្លនឹងនាំ គេទៅកាន់មាត់ច្រាំង ដើម្បីឱ្យសត្រូវរបស់យើង និងសត្រូវរបស់ គេរើសយកគេ(ទៅចិញ្ចឹម)។ ហើយយើងបានផ្ដល់ឱ្យអ្នកនូវសេចក្ដី ស្រឡាញ់ពីយើង និងដើម្បីឱ្យគេចិញ្ចឹមបីបាច់ថែរក្សាអ្នកក្រោម ការឃ្លាំមើលរបស់យើង។
Surah Taha, Verse 39


إِذۡ تَمۡشِيٓ أُخۡتُكَ فَتَقُولُ هَلۡ أَدُلُّكُمۡ عَلَىٰ مَن يَكۡفُلُهُۥۖ فَرَجَعۡنَٰكَ إِلَىٰٓ أُمِّكَ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَۚ وَقَتَلۡتَ نَفۡسٗا فَنَجَّيۡنَٰكَ مِنَ ٱلۡغَمِّ وَفَتَنَّـٰكَ فُتُونٗاۚ فَلَبِثۡتَ سِنِينَ فِيٓ أَهۡلِ مَدۡيَنَ ثُمَّ جِئۡتَ عَلَىٰ قَدَرٖ يَٰمُوسَىٰ

នៅពេលដែលបងស្រីរបស់អ្នកដើរ(តាមឃ្លាំមើលហិប នោះ) ហើយនាងក៏និយាយថាៈ តើចង់ឱ្យខ្ញុំចង្អុលប្រាប់ពួកអ្នកអំពី អ្នកដែលអាចបំបៅគេបានដែរឬទេ? ពេលនោះយើង(អល់ឡោះ) បានប្រគល់អ្នក(មូសា)ឱ្យទៅម្ដាយរបស់អ្នកវិញ ដើម្បីឱ្យនាង រំភើបរីករាយ និងឈប់ព្រួយបារម្ភ។ បន្ទាប់មក(ពេលដែលអ្នកធំ ពេញវ័យ)អ្នកបានសម្លាប់ជីវិតមនុស្សម្នាក់ យើងក៏បានសង្គ្រោះ អ្នកពីទុក្ខភ័យ(នៃការតាមចាប់ខ្លួនរបស់ទាហានហ្វៀរអោន) ហើយយើងបានសាកល្បងអ្នកជាច្រើនដង ហើយអ្នកបានរស់នៅ អស់រយៈកាលជាច្រើនឆ្នាំជាមួយប្រជាជនម៉ាទយ៉ាន់។ ក្រោយមក អ្នកបានមក(ជួបយើង)តាមការកំណត់ ឱមូសា
Surah Taha, Verse 40


وَٱصۡطَنَعۡتُكَ لِنَفۡسِي

ហើយយើងបានជ្រើសរើសអ្នកសម្រាប់ខ្លួនយើងផ្ទាល់ (ដើម្បីផ្សព្វផ្សាយសាររបស់យើង)។
Surah Taha, Verse 41


ٱذۡهَبۡ أَنتَ وَأَخُوكَ بِـَٔايَٰتِي وَلَا تَنِيَا فِي ذِكۡرِي

ចូរអ្នកនិងបងប្រុសរបស់អ្នកនាំយកភស្ដុតាងៗរបស់យើង ហើយអ្នកទាំងពីរកុំព្រងើយកន្ដើយក្នុងការរំលឹកមកចំពោះយើងឱ្យ សោះ។
Surah Taha, Verse 42


ٱذۡهَبَآ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ

ចូរអ្នកទាំងពីរទៅកាន់ហ្វៀរអោន ពិតប្រាកដណាស់ គេគឺ ជាអ្នកដែលបានបំពាន។
Surah Taha, Verse 43


فَقُولَا لَهُۥ قَوۡلٗا لَّيِّنٗا لَّعَلَّهُۥ يَتَذَكَّرُ أَوۡ يَخۡشَىٰ

ហើយចូរអ្នកទាំងពីរនិយាយទៅកាន់គេ(ហ្វៀរអោន) ដោយពាក្យសំដីទន់ភ្លន់ សង្ឃឹមថាគេនឹងទទួលការដាស់តឿន ឬ កោតខ្លាច(អល់ឡោះ)។
Surah Taha, Verse 44


قَالَا رَبَّنَآ إِنَّنَا نَخَافُ أَن يَفۡرُطَ عَلَيۡنَآ أَوۡ أَن يَطۡغَىٰ

គេទាំងពីរបានពោលទៅកាន់ទ្រង់ថាៈ ឱម្ចាស់របស់យើង ខ្ញុំ. ពិតប្រាកដណាស់ ពួកយើងខ្លាចគេ(ហ្វៀរអោន)ដាក់ទណ្ឌកម្ម ឬបំពានមកលើពួកយើងភ្លាមៗ។
Surah Taha, Verse 45


قَالَ لَا تَخَافَآۖ إِنَّنِي مَعَكُمَآ أَسۡمَعُ وَأَرَىٰ

ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរកុំភ័យខ្លាចឱ្យសោះ។ ពិតប្រាកដណាស់ យើងសិ្ថតនៅជាមួយអ្នកទាំងពីរ ដោយយើងឮ និងឃើញ(រាល់សកម្មភាពរបស់អ្នកទាំងពីរ)។
Surah Taha, Verse 46


فَأۡتِيَاهُ فَقُولَآ إِنَّا رَسُولَا رَبِّكَ فَأَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَـٰٓءِيلَ وَلَا تُعَذِّبۡهُمۡۖ قَدۡ جِئۡنَٰكَ بِـَٔايَةٖ مِّن رَّبِّكَۖ وَٱلسَّلَٰمُ عَلَىٰ مَنِ ٱتَّبَعَ ٱلۡهُدَىٰٓ

ដូចេ្នះ ចូរអ្នកទាំងពីរទៅជួបគេ(ហ្វៀរអោន) ហើយ និយាយប្រាប់គេថាៈ ពិតប្រាកដណាស់ យើងខ្ញុំទាំងពីរគឺជាអ្នក នាំសារនៃម្ចាស់របស់អ្នក។ ដូចេ្នះ សូមអ្នកដោះលែងអំបូរអ៊ីស្រាអែលមកឱ្យយើងខ្ញុំវិញ ហើយសូមអ្នកឈប់ធ្វើទារុណកម្មពួកគេ ទៀតទៅ។ ជាការពិតណាស់ យើងបាននាំមកឱ្យអ្នកនូវភស្ដុតាងពី ម្ចាស់របស់អ្នក។ ហើយសូមសុខសន្ដិភាពកើតមានចំពោះអ្នកណា ដែលបានដើរតាមការចង្អុលបង្ហាញនេះ។
Surah Taha, Verse 47


إِنَّا قَدۡ أُوحِيَ إِلَيۡنَآ أَنَّ ٱلۡعَذَابَ عَلَىٰ مَن كَذَّبَ وَتَوَلَّىٰ

ពិតប្រាកដណាស់ គេបានផ្ដល់វាហ៊ីមកឱ្យយើងយ៉ាងច្បាស់ ថាៈ ពិតប្រាកដណាស់ ទារុណកម្មនឹងធ្លាក់លើអ្នកណាដែលបាន បដិសេធ និងងាកចេញ(ពីការដាស់តឿននេះ)។
Surah Taha, Verse 48


قَالَ فَمَن رَّبُّكُمَا يَٰمُوسَىٰ

គេ(ហ្វៀរអោន)បានតបវិញថាៈ ហើយតើអ្នកណាជាម្ចាស់ របស់អ្នកទាំងពីរ ឱមូសា
Surah Taha, Verse 49


قَالَ رَبُّنَا ٱلَّذِيٓ أَعۡطَىٰ كُلَّ شَيۡءٍ خَلۡقَهُۥ ثُمَّ هَدَىٰ

គាត់(មូសា)បានតបថាៈ ម្ចាស់របស់ពួកយើង គឺជាម្ចាស់ ដែលបានប្រទាននូវអ្វីៗគ្រប់បែបយ៉ាងដល់សត្វលោករបស់ទ្រង់ (សមទៅតាមរូបរាងរបស់វា) បន្ទាប់មកទ្រង់បានចង្អុលបង្ហាញ (ពីការរស់នៅ)។
Surah Taha, Verse 50


قَالَ فَمَا بَالُ ٱلۡقُرُونِ ٱلۡأُولَىٰ

គេ(ហ្វៀរអោន)បាននិយាយថាៈ ហើយចុះរឿងរ៉ាវអ្នក ជំនាន់មុនៗនោះយ៉ាងដូចមេ្ដចដែរ
Surah Taha, Verse 51


قَالَ عِلۡمُهَا عِندَ رَبِّي فِي كِتَٰبٖۖ لَّا يَضِلُّ رَبِّي وَلَا يَنسَى

គាត់(មូសា)បានតបថា ការដឹងពីរឿងរ៉ាវនេះគឺមានតែ ម្ចាស់របស់ខ្ញុំទេដែលដឹង ដែលមាននៅក្នុងសៀវភៅកំណត់ហេតុ (ឡាវហុលម៉ាស់ហ្វ៊ូស)។ ម្ចាស់របស់ខ្ញុំមិនភាន់ច្រឡំ ហើយក៏មិន ភេ្លចភ្លាំងដែរ។
Surah Taha, Verse 52


ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدٗا وَسَلَكَ لَكُمۡ فِيهَا سُبُلٗا وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَخۡرَجۡنَا بِهِۦٓ أَزۡوَٰجٗا مِّن نَّبَاتٖ شَتَّىٰ

ទ្រង់គឺជាម្ចាស់ដែលបានបង្កើតផែនដីរាបស្មើសម្រាប់ពួក អ្នក និងបានធ្វើឱ្យមានផ្លូវជាច្រើនសម្រាប់ពួកអ្នកនៅលើវា ហើយ និងបានបញ្ចុះទឹកភ្លៀងពីលើមេឃ។ បន្ទាប់មកយើងបានបពោ្ចញ នូវរុក្ខជាតិគ្រប់ប្រភេទខុសៗគា្នដោយសារទឹកភ្លៀងនេះ។
Surah Taha, Verse 53


كُلُواْ وَٱرۡعَوۡاْ أَنۡعَٰمَكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ

ចូរពួកអ្នកទទួលទាន(ចំណីដែលល្អ)និងឃ្វាលសត្វពាហនៈ របស់ពួកអ្នក។ ពិតប្រាកដណាស់ ក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។
Surah Taha, Verse 54


۞مِنۡهَا خَلَقۡنَٰكُمۡ وَفِيهَا نُعِيدُكُمۡ وَمِنۡهَا نُخۡرِجُكُمۡ تَارَةً أُخۡرَىٰ

អំពីដីនេះហើយដែលយើងបានបង្កើតពួកអ្នក ហើយយើង នឹងធ្វើឱ្យពួកអ្នកត្រឡប់ទៅជាដីវិញ(ស្លាប់) ហើយ(នៅថ្ងៃបរលោក)យើងនឹងបពោ្ចញពួកអ្នកពីវាម្ដងទៀត(រស់ឡើងវិញ)។
Surah Taha, Verse 55


وَلَقَدۡ أَرَيۡنَٰهُ ءَايَٰتِنَا كُلَّهَا فَكَذَّبَ وَأَبَىٰ

ហើយជាការពិតណាស់ យើងបានបង្ហាញដល់គេ(ហ្វៀរអោន)នូវភស្ដុតាងៗរបស់យើង តែគេបែរជាបានបដិសេធ និងបាន ប្រឆាំងទៅវិញ។
Surah Taha, Verse 56


قَالَ أَجِئۡتَنَا لِتُخۡرِجَنَا مِنۡ أَرۡضِنَا بِسِحۡرِكَ يَٰمُوسَىٰ

គេ(ហ្វៀរអោន)បាននិយាយថាៈ តើអ្នកបានមកជួបយើង នេះ ដើម្បីបណេ្ដញយើងចេញពីទឹកដីរបស់យើងដោយមន្ដអាគម របស់អ្នកឬ ឱមូសា
Surah Taha, Verse 57


فَلَنَأۡتِيَنَّكَ بِسِحۡرٖ مِّثۡلِهِۦ فَٱجۡعَلۡ بَيۡنَنَا وَبَيۡنَكَ مَوۡعِدٗا لَّا نُخۡلِفُهُۥ نَحۡنُ وَلَآ أَنتَ مَكَانٗا سُوٗى

ដូចេ្នះ យើង(ហ្វៀរអោន)ពិតជានឹងនាំមកកាន់អ្នកនូវ មន្ដអាគមដូចនេះដែរ(ដើម្បីតទល់ជាមួយអ្នក)។ ហេតុនេះ ចូរអ្នក កំណត់ពេលជួបគ្នានៅទីកន្លែងណាមួយចំកណ្ដាលរវាងយើង និងអ្នក ដែលយើងនិងអ្នកមិនត្រូវក្បត់កិច្ចសន្យាឡើយ។
Surah Taha, Verse 58


قَالَ مَوۡعِدُكُمۡ يَوۡمُ ٱلزِّينَةِ وَأَن يُحۡشَرَ ٱلنَّاسُ ضُحٗى

គាត់(មូសា)បានតបថាៈ ពេលវេលាណាត់ជួបពួកអ្នកគឺនៅ ថ្ងៃបុណ្យ ហើយត្រូវឱ្យប្រជាជនមកជួបជុំគ្នានៅពេលថ្ងៃរះ។
Surah Taha, Verse 59


فَتَوَلَّىٰ فِرۡعَوۡنُ فَجَمَعَ كَيۡدَهُۥ ثُمَّ أَتَىٰ

ហើយហ្វៀរអោនបានត្រឡប់ទៅវិញ រួចមកគេក៏បាន ប្រមូលអ្នកចេះមន្ដអាគមនរបស់គេ បន្ទាប់មកគេបានមកដល់ (តាមពេលកំណត់)។
Surah Taha, Verse 60


قَالَ لَهُم مُّوسَىٰ وَيۡلَكُمۡ لَا تَفۡتَرُواْ عَلَى ٱللَّهِ كَذِبٗا فَيُسۡحِتَكُم بِعَذَابٖۖ وَقَدۡ خَابَ مَنِ ٱفۡتَرَىٰ

មូសាបានពោលទៅកាន់ពួកគេថាៈ វិនាសអន្ដរាយហើយ ពួកអ្នក។ ចូរពួកអ្នកកុំប្រឌិតរឿងភូតកុហកប្រឆាំងនឹងអល់ឡោះ ដែលជាហេតុនាំឱ្យទ្រង់បំផ្លាញពួកអ្នកដោយទារុណកម្មណាមួយ ឱ្យសោះ។ ហើយអ្នកដែលបានប្រឌិតភូតកុហកនោះពិតជាខាត បង់មិនខាន។
Surah Taha, Verse 61


فَتَنَٰزَعُوٓاْ أَمۡرَهُم بَيۡنَهُمۡ وَأَسَرُّواْ ٱلنَّجۡوَىٰ

រួចមកពួកគេក៏បានពិភាក្សាគ្នាទៅវិញទៅមកអំពីរឿង របស់ពួកគេ ហើយពួកគេបានរក្សាការសម្ងាត់។
Surah Taha, Verse 62


قَالُوٓاْ إِنۡ هَٰذَٰنِ لَسَٰحِرَٰنِ يُرِيدَانِ أَن يُخۡرِجَاكُم مِّنۡ أَرۡضِكُم بِسِحۡرِهِمَا وَيَذۡهَبَا بِطَرِيقَتِكُمُ ٱلۡمُثۡلَىٰ

ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ គេទាំងពីរអ្នក នេះគឺជាគ្រូមន្ដអាគម ដែលគេទាំងពីរចង់បណេ្ដញពួកអ្នកចេញពី ទឹកដីរបស់ពួកអ្នកដោយមន្ដអាគមរបស់គេទាំងពីរ។ ហើយគេទាំង ពីរចង់បំបាត់នូវទំនៀមទម្លាប់របស់ពួកអ្នកដែលល្អប្រសើរខ្ពង់ខ្ពស់។
Surah Taha, Verse 63


فَأَجۡمِعُواْ كَيۡدَكُمۡ ثُمَّ ٱئۡتُواْ صَفّٗاۚ وَقَدۡ أَفۡلَحَ ٱلۡيَوۡمَ مَنِ ٱسۡتَعۡلَىٰ

ដូចេ្នះ ចូរពួកអ្នកប្រមូលអ្នកចេះមន្ដអាគមរបស់ពួកអ្នក។ បន្ទាប់មក ចូរពួកអ្នកមកឈរជាជួរ(ដើម្បីតទល់ជាមួយនឹងគេទាំង ពីរ)ព្រោះនៅថ្ងៃនេះ អ្នកណាដែលមានប្រៀបជាងគេ ពិតជានឹង ទទួលបានជ័យជំនះ។
Surah Taha, Verse 64


قَالُواْ يَٰمُوسَىٰٓ إِمَّآ أَن تُلۡقِيَ وَإِمَّآ أَن نَّكُونَ أَوَّلَ مَنۡ أَلۡقَىٰ

ពួកគេក៏បាននិយាយថា ឱមូសា. តើអ្នកបោះ(ដំបង) មុន ឬក៏ពួកយើងបោះមុន
Surah Taha, Verse 65


قَالَ بَلۡ أَلۡقُواْۖ فَإِذَا حِبَالُهُمۡ وَعِصِيُّهُمۡ يُخَيَّلُ إِلَيۡهِ مِن سِحۡرِهِمۡ أَنَّهَا تَسۡعَىٰ

គាត់(មូសា)បានឆ្លើយថា ទេ. ចូរពួកអ្នកបោះមុនចុះ. រំពេចនោះខ្សែពួរនិងដំបងរបស់ពួកគេចេញពីមន្ដអាគមរបស់ ពួកគេ វាធ្វើឱ្យគាត់ឆ្ពិនភ្នែកហាក់ដូចជាសត្វពស់កំពុងតែវារ។
Surah Taha, Verse 66


فَأَوۡجَسَ فِي نَفۡسِهِۦ خِيفَةٗ مُّوسَىٰ

ពេលនោះមូសាមានអារម្មណ៍ភ័យខ្លាចនៅក្នុងខ្លួនរបស់ គាត់។
Surah Taha, Verse 67


قُلۡنَا لَا تَخَفۡ إِنَّكَ أَنتَ ٱلۡأَعۡلَىٰ

យើង(អល់ឡោះ)បានមានបន្ទូលថាៈ ចូរអ្នកកុំភ័យខ្លាច ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលមានប្រៀបជាងគេ។
Surah Taha, Verse 68


وَأَلۡقِ مَا فِي يَمِينِكَ تَلۡقَفۡ مَا صَنَعُوٓاْۖ إِنَّمَا صَنَعُواْ كَيۡدُ سَٰحِرٖۖ وَلَا يُفۡلِحُ ٱلسَّاحِرُ حَيۡثُ أَتَىٰ

ហើយចូរអ្នកបោះនូវអ្វីដែលមាននៅនឹងដៃស្ដាំរបស់អ្នកចុះ នោះវានឹងលេបត្របាក់នូវអ្វីដែលពួកគេបានធ្វើ។ តាមពិតអ្វីដែល ពួកគេបានធ្វើគឺគ្រាន់តែជាការបោកបញ្ឆោតរបស់គ្រូមន្ដអាគម ប៉ុណ្ណោះ។ ហើយគ្រូមន្ដអាគមមិនអាចមានជ័យជំនះឡើយ ទោះបី ជាគេមកពីទីណាក៏ដោយ។
Surah Taha, Verse 69


فَأُلۡقِيَ ٱلسَّحَرَةُ سُجَّدٗا قَالُوٓاْ ءَامَنَّا بِرَبِّ هَٰرُونَ وَمُوسَىٰ

រំពេចនោះពួកគ្រូមន្ដអាគមបាននាំគ្នាលុតជង្គង់ស៊ូជូតដោយ និយាយថាៈ ពួកយើងព្រមជឿនឹងម្ចាស់របស់ហារូននិងមូសាហើយ។
Surah Taha, Verse 70


قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَۖ فَلَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٖ وَلَأُصَلِّبَنَّكُمۡ فِي جُذُوعِ ٱلنَّخۡلِ وَلَتَعۡلَمُنَّ أَيُّنَآ أَشَدُّ عَذَابٗا وَأَبۡقَىٰ

គេ(ហ្វៀរអោន)បាននិយាយថាៈ តើពួកអ្នកមានជំនឿលើ គេ(មូសា)មុននឹងយើងអនុញ្ញាតឱ្យពួកអ្នកឬ? ពិតប្រាកដណាស់ គេពិតជាគ្រូរបស់ពួកអ្នកដែលគេបានបង្រៀនមន្ដអាគមដល់ពួក អ្នក។ ដូចេ្នះ យើងពិតជានឹងកាត់ដៃជើងរបស់ពួកអ្នកឆ្លាស់គ្នា ហើយយើងនឹងចងឆ្កាងពួកអ្នកទៅនឹងគល់ល្មើ ហើយពួកអ្នកពិតជា នឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលខ្លាំង និងស្ថិតសេ្ថរ ជាងគេខាងធ្វើទារុណកម្ម
Surah Taha, Verse 71


قَالُواْ لَن نُّؤۡثِرَكَ عَلَىٰ مَا جَآءَنَا مِنَ ٱلۡبَيِّنَٰتِ وَٱلَّذِي فَطَرَنَاۖ فَٱقۡضِ مَآ أَنتَ قَاضٍۖ إِنَّمَا تَقۡضِي هَٰذِهِ ٱلۡحَيَوٰةَ ٱلدُّنۡيَآ

ពួកគេ(គ្រូមន្ដអាគម)បាននិយាយថាៈ ពួកយើងមិនអាច លើកតម្កើងអ្នកជាងអ្វីដែលបានមកដល់ពួកយើងនូវភស្ដុតាងៗយ៉ាង ច្បាស់លាស់ និងអ្នកដែលបានបង្កើតពួកយើងនោះឡើយ។ ដូចេ្នះ ចូរ អ្នកសមេ្រចចុះនូវអ្វីដែលអ្នកចង់ធ្វើ។ តាមពិតអ្នកអាចធ្វើ(ទារុណកម្មពួកយើង)បានតែនៅក្នុងលោកិយនេះប៉ុណ្ណោះ។
Surah Taha, Verse 72


إِنَّآ ءَامَنَّا بِرَبِّنَا لِيَغۡفِرَ لَنَا خَطَٰيَٰنَا وَمَآ أَكۡرَهۡتَنَا عَلَيۡهِ مِنَ ٱلسِّحۡرِۗ وَٱللَّهُ خَيۡرٞ وَأَبۡقَىٰٓ

ពិតប្រាកដណាស់ ពួកយើងបានជឿនឹងម្ចាស់របស់ពួកយើង ដើម្បីទ្រង់នឹងអភ័យទោសឱ្យពួកយើងនូវកំហុសឆ្គងទាំងឡាយរបស់ ពួកយើង និងអ្វីដែលអ្នកបានបង្ខំពួកយើងឱ្យធ្វើទៅលើគេ(មូសា) អំពីមន្ដអាគមនោះ។ ហើយអល់ឡោះគឺប្រសើរជាង(ចំពោះការ តបស្នង)និងស្ថិតសេ្ថរជាង(ក្នុងការធ្វើទារុណកម្ម)។
Surah Taha, Verse 73


إِنَّهُۥ مَن يَأۡتِ رَبَّهُۥ مُجۡرِمٗا فَإِنَّ لَهُۥ جَهَنَّمَ لَا يَمُوتُ فِيهَا وَلَا يَحۡيَىٰ

ពិតប្រាកដណាស់ អ្នកណាហើយមកជួបម្ចាស់របស់គេជា អ្នកប្រឆាំង(នឹងអល់ឡោះ) ពិតប្រាកដណាស់ សម្រាប់គេគឺនរក ជើហាន់ណាំដោយគេស្ទើរស្លាប់ និងស្ទើររស់នៅក្នុងនោះ។
Surah Taha, Verse 74


وَمَن يَأۡتِهِۦ مُؤۡمِنٗا قَدۡ عَمِلَ ٱلصَّـٰلِحَٰتِ فَأُوْلَـٰٓئِكَ لَهُمُ ٱلدَّرَجَٰتُ ٱلۡعُلَىٰ

ប៉ុន្ដែអ្នកណាហើយដែលមកជួបនឹងទ្រង់ជាអ្នកមានជំនឿ ដែលបានសាងអំពើល្អមែននោះ អ្នកទាំងនោះនឹងទទួលបានឋានៈ ដ៏ខ្ពង់ខ្ពស់(ក្នុងឋានសួគ៌)។
Surah Taha, Verse 75


جَنَّـٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ

ឋានសួគ៌អាត់និន ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាការតប ស្នងចំពោះអ្នកដែលបានសំអាតខ្លួន(ពីបាបកម្ម)។
Surah Taha, Verse 76


وَلَقَدۡ أَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِي فَٱضۡرِبۡ لَهُمۡ طَرِيقٗا فِي ٱلۡبَحۡرِ يَبَسٗا لَّا تَخَٰفُ دَرَكٗا وَلَا تَخۡشَىٰ

ហើយជាការពិតណាស់ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យមូសាថាៈ ចូរអ្នកនាំខ្ញុំរបស់យើងទាំងអស់(អំបូរអ៊ីស្រាអែល)ភៀសខ្លួនទាំង យប់ ហើយចូរអ្នកវាយ(ទឹកសមុទ្រនឹងដំបងរបស់អ្នក)ធ្វើជាផ្លូវ ស្ងួតក្នុងសមុទ្រសម្រាប់ពួកគេ ដោយមិនត្រូវខ្លាចពីការតាមទាន់ (របស់ទាហានហ្វៀរអោន)នោះឡើយ ហើយក៏មិនត្រូវខ្លាច(ពី ការលង់ទឹក)ដែរ។
Surah Taha, Verse 77


فَأَتۡبَعَهُمۡ فِرۡعَوۡنُ بِجُنُودِهِۦ فَغَشِيَهُم مِّنَ ٱلۡيَمِّ مَا غَشِيَهُمۡ

បន្ទាប់មក ហ្វៀរអោនបាននាំទាហានរបស់គេដេញតាម ពួកគេ(អំបូរអ៊ីស្រាអែល) តែទឹកសមុទ្របានគ្របដណ្ដប់លើពួក គេ(ហ្វៀរអោន)រហូតដល់ពួកគេលង់ស្លាប់។
Surah Taha, Verse 78


وَأَضَلَّ فِرۡعَوۡنُ قَوۡمَهُۥ وَمَا هَدَىٰ

ហើយហ្វៀរអោនបាននាំឱ្យក្រុមរបស់គេវងេ្វង ហើយគេ មិនបានណែនាំផ្លូវត្រឹមត្រូវ(ដល់ពួកគេ)ឡើយ។
Surah Taha, Verse 79


يَٰبَنِيٓ إِسۡرَـٰٓءِيلَ قَدۡ أَنجَيۡنَٰكُم مِّنۡ عَدُوِّكُمۡ وَوَٰعَدۡنَٰكُمۡ جَانِبَ ٱلطُّورِ ٱلۡأَيۡمَنَ وَنَزَّلۡنَا عَلَيۡكُمُ ٱلۡمَنَّ وَٱلسَّلۡوَىٰ

ឱអំបូរអ៊ីស្រាអែល. ជាការពិតណាស់ យើងបានរំដោះពួក អ្នកពីសត្រូវរបស់ពួកអ្នក ហើយយើងបានសន្យានឹងពួកអ្នកនៅក្បែរ ភ្នំតូរផ្នែកខាងស្ដាំ(ដើម្បីបញ្ចុះគម្ពីរតាវរ៉ត) ហើយយើងបានបញ្ចុះម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម) និងសត្វក្រួចឱ្យ ពួកគេ។
Surah Taha, Verse 80


كُلُواْ مِن طَيِّبَٰتِ مَا رَزَقۡنَٰكُمۡ وَلَا تَطۡغَوۡاْ فِيهِ فَيَحِلَّ عَلَيۡكُمۡ غَضَبِيۖ وَمَن يَحۡلِلۡ عَلَيۡهِ غَضَبِي فَقَدۡ هَوَىٰ

ចូរពួកអ្នកទទួលទានពីចំណីល្អៗនូវអ្វីដែលយើងបានប្រទាន ឱ្យពួកអ្នក ហើយពួកអ្នកកុំបំពាន(ខ្ជះខ្ជាយក្នុងការទទួលទាន)នឹងវា ដែលជាហេតុនាំឱ្យការខឹងសម្បារបស់យើងធ្លាក់ទៅលើពួកអ្នក។ អ្នកណាហើយដែលការខឹងសម្បារបស់យើងធ្លាក់ទៅលើគេ អ្នក នោះពិតជាវិនាសអន្ដរាយ។
Surah Taha, Verse 81


وَإِنِّي لَغَفَّارٞ لِّمَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحٗا ثُمَّ ٱهۡتَدَىٰ

ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលមហាអភ័យ ទោសចំពោះអ្នកណាដែលបានសារភាពកំហុស និងបានជឿ ហើយ និងបានសាងអំពើល្អ បន្ទាប់មកគេប្រកាន់ខ្ជាប់លើផ្លូវដែលត្រឹមត្រូវ (រហូតដល់ស្លាប់)។
Surah Taha, Verse 82


۞وَمَآ أَعۡجَلَكَ عَن قَوۡمِكَ يَٰمُوسَىٰ

តើអ្វីដែលធ្វើឱ្យអ្នកប្រញាប់ប្រញាល់ចោលក្រុមរបស់អ្នក ឱមូសា
Surah Taha, Verse 83


قَالَ هُمۡ أُوْلَآءِ عَلَىٰٓ أَثَرِي وَعَجِلۡتُ إِلَيۡكَ رَبِّ لِتَرۡضَىٰ

គេ(មូសា)បានពោលថាៈ ពួកទាំងនោះនៅពីក្រោយខ្ញុំ ហើយខ្ញុំបានរួសរាន់មកជួបនឹងទ្រង់ ដើម្បីឱ្យទ្រង់បន្ថែមការ ស្រឡាញ់ និងការយល់ព្រម ឱម្ចាស់របស់ខ្ញុំ
Surah Taha, Verse 84


قَالَ فَإِنَّا قَدۡ فَتَنَّا قَوۡمَكَ مِنۢ بَعۡدِكَ وَأَضَلَّهُمُ ٱلسَّامِرِيُّ

ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ យើងបាន សាកល្បងក្រុមរបស់អ្នកក្រោយពីអវត្ដមានរបស់អ្នក ហើយសាមីរី បាននាំពួកគេឱ្យវងេ្វង។
Surah Taha, Verse 85


فَرَجَعَ مُوسَىٰٓ إِلَىٰ قَوۡمِهِۦ غَضۡبَٰنَ أَسِفٗاۚ قَالَ يَٰقَوۡمِ أَلَمۡ يَعِدۡكُمۡ رَبُّكُمۡ وَعۡدًا حَسَنًاۚ أَفَطَالَ عَلَيۡكُمُ ٱلۡعَهۡدُ أَمۡ أَرَدتُّمۡ أَن يَحِلَّ عَلَيۡكُمۡ غَضَبٞ مِّن رَّبِّكُمۡ فَأَخۡلَفۡتُم مَّوۡعِدِي

បន្ទាប់មក មូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់ដោយ ការខឹងសម្បា សោកស្ដាយបំផុត។ គាត់បានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. តើម្ចាស់របស់ពួកអ្នកមិនបានសន្យាជាមួយពួកអ្នកនូវកិច្ចសន្យា មួយដ៏ល្អទេឬ? តើកិច្ចសន្យានោះយូរចំពោះពួកអ្នកពេកឬ? ឬមួយ ក៏ពួកអ្នកចង់បានការខឹងសម្បាពីម្ចាស់របស់ពួកអ្នកធ្លាក់លើពួកអ្នក បានជាពួកអ្នកនាំគ្នាក្បត់កិច្ចសន្យារបស់ខ្ញុំនោះ
Surah Taha, Verse 86


قَالُواْ مَآ أَخۡلَفۡنَا مَوۡعِدَكَ بِمَلۡكِنَا وَلَٰكِنَّا حُمِّلۡنَآ أَوۡزَارٗا مِّن زِينَةِ ٱلۡقَوۡمِ فَقَذَفۡنَٰهَا فَكَذَٰلِكَ أَلۡقَى ٱلسَّامِرِيُّ

ពួកគេបាននិយាយថាៈពួកយើងមិនបានក្បត់កិច្ចសន្យា របស់អ្នក ដោយការជ្រើសរើសរបស់ពួកយើងផ្ទាល់ឡើយ។ ក៏ប៉ុន្ដែ ពួកយើងត្រូវបានគេបង្ខំឱ្យទទួលបន្ទុកមួយយ៉ាងធ្ងន់ធ្ងរពីការប្រមូល គ្រឿងអលង្ការរបស់ក្រុម(ហ្វៀរអោន)។ ក្រោយមកពួកយើងក៏ បានបោះវា(ចូលទៅក្នុងភ្លើងតាមការណែនាំរបស់សាមីរី)។ បន្ទាប់ មកសាមីរីក៏បានធ្វើដូច្នោះដែរ។
Surah Taha, Verse 87


فَأَخۡرَجَ لَهُمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٞ فَقَالُواْ هَٰذَآ إِلَٰهُكُمۡ وَإِلَٰهُ مُوسَىٰ فَنَسِيَ

បន្ទាប់មក គេ(សាមីរី)បានយកចេញ(ពីភ្លើង)នូវរូបកូន គោមួយដែលមានសំឡេងស្រែក។ ពួកគេនិយាយថាៈ នេះគឺជា ម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់មូសា តែគេបានភេ្លច។
Surah Taha, Verse 88


أَفَلَا يَرَوۡنَ أَلَّا يَرۡجِعُ إِلَيۡهِمۡ قَوۡلٗا وَلَا يَمۡلِكُ لَهُمۡ ضَرّٗا وَلَا نَفۡعٗا

តើពួកគេមិនឃើញទេឬថា ពិតប្រាកដណាស់វា(កូនគោ) មិនអាចឆ្លើយតបនូវពាក្យសំដីណាមួយទៅកាន់ពួកគេឡើយ ហើយវាក៏គ្មានលទ្ធភាពធ្វើឱ្យគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ ដល់ពួកគេបានដែរ។
Surah Taha, Verse 89


وَلَقَدۡ قَالَ لَهُمۡ هَٰرُونُ مِن قَبۡلُ يَٰقَوۡمِ إِنَّمَا فُتِنتُم بِهِۦۖ وَإِنَّ رَبَّكُمُ ٱلرَّحۡمَٰنُ فَٱتَّبِعُونِي وَأَطِيعُوٓاْ أَمۡرِي

ហើយជាការពិតណាស់ ហារូនបាននិយាយប្រាប់ពួកគេតាំង ពីមុនមកថាៈ ឱក្រុមរបស់ខ្ញុំ. តាមពិតពួកអ្នកគ្រាន់តែត្រូវបានគេ សាកល្បងនឹងវា(ការគោរពសក្ការៈកូនគោ)ប៉ុណ្ណោះ។ ហើយពិត ប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជាម្ចាស់មហាសប្បុរស។ ដូចេ្នះ ចូរពួកអ្នកតាមខ្ញុំ និងគោរពតាមបទបញ្ជារបស់ខ្ញុំ។
Surah Taha, Verse 90


قَالُواْ لَن نَّبۡرَحَ عَلَيۡهِ عَٰكِفِينَ حَتَّىٰ يَرۡجِعَ إِلَيۡنَا مُوسَىٰ

ពួកគេបានឆ្លើយថាៈ ពួកយើងនៅតែបន្ដគោរពសក្ការៈទៅ ចំពោះវា(កូនគោនោះ)ជានិច្ច រហូតទាល់តែមូសាត្រឡប់មកកាន់ ពួកយើងវិញ។
Surah Taha, Verse 91


قَالَ يَٰهَٰرُونُ مَا مَنَعَكَ إِذۡ رَأَيۡتَهُمۡ ضَلُّوٓاْ

គេ(មូសា)បានពោលថាៈ ឱហារូន. តើអ្វីទៅដែលបាន រារាំងអ្នកនៅពេលដែលអ្នកបានឃើញពួកគេស្ថិតក្នុងភាពវងេ្វង (ពីសាសនាអល់ឡោះ)។
Surah Taha, Verse 92


أَلَّا تَتَّبِعَنِۖ أَفَعَصَيۡتَ أَمۡرِي

ដោយអ្នកមិនធ្វើតាម(បណ្ដាំរបស់)ខ្ញុំនោះ? តើអ្នកមិន គោរពតាមបញ្ជារបស់ខ្ញុំទេឬ
Surah Taha, Verse 93


قَالَ يَبۡنَؤُمَّ لَا تَأۡخُذۡ بِلِحۡيَتِي وَلَا بِرَأۡسِيٓۖ إِنِّي خَشِيتُ أَن تَقُولَ فَرَّقۡتَ بَيۡنَ بَنِيٓ إِسۡرَـٰٓءِيلَ وَلَمۡ تَرۡقُبۡ قَوۡلِي

គេ(ហារូន)បានតបថាៈ ឱកូនម្ដាយរបស់ខ្ញុំ. សូមអ្នកកុំ ចាប់ពុកចង្ការបស់ខ្ញុំ និងសក់ក្បាលរបស់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំ ខ្លាចអ្នកស្ដីបន្ទោសខ្ញុំថាៈ អ្នក(ហារូន)បានបំបែកបំបាក់អំបូរ អ៊ីស្រាអែល និងមិនគោរពតាមពាក្យសំដីរបស់ខ្ញុំ(មូសា)។
Surah Taha, Verse 94


قَالَ فَمَا خَطۡبُكَ يَٰسَٰمِرِيُّ

គេ(មូសា)បានពោលថាៈ តើរឿងរ៉ាវរបស់អ្នកយ៉ាង ដូចមេ្ដចឱសាមីរី
Surah Taha, Verse 95


قَالَ بَصُرۡتُ بِمَا لَمۡ يَبۡصُرُواْ بِهِۦ فَقَبَضۡتُ قَبۡضَةٗ مِّنۡ أَثَرِ ٱلرَّسُولِ فَنَبَذۡتُهَا وَكَذَٰلِكَ سَوَّلَتۡ لِي نَفۡسِي

គេបានឆ្លើយថាៈ ខ្ញុំបានឃើញនូវអ្វីដែលពួកគេមិនបាន ឃើញវា(ជីព្រីលជិះសេះ) ហើយខ្ញុំបានយក(ដី)មួយក្ដាប់ពីដាន (ជើងសេះ)អ្នកនាំសារ(ជីព្រីល)។ ក្រោយមកខ្ញុំបានបោះវា(ទៅ លើគ្រឿងអលង្ការដែលរលាយក្លាយជារាងកូនគោ)។ ហើយខ្លួន របស់ខ្ញុំបានផុសជាគំនិតឱ្យខ្ញុំធ្វើដូច្នោះ។
Surah Taha, Verse 96


قَالَ فَٱذۡهَبۡ فَإِنَّ لَكَ فِي ٱلۡحَيَوٰةِ أَن تَقُولَ لَا مِسَاسَۖ وَإِنَّ لَكَ مَوۡعِدٗا لَّن تُخۡلَفَهُۥۖ وَٱنظُرۡ إِلَىٰٓ إِلَٰهِكَ ٱلَّذِي ظَلۡتَ عَلَيۡهِ عَاكِفٗاۖ لَّنُحَرِّقَنَّهُۥ ثُمَّ لَنَنسِفَنَّهُۥ فِي ٱلۡيَمِّ نَسۡفًا

គេ(មូសា)បានពោលថា ចូរអ្នកចាកចេញទៅឱ្យឆ្ងាយ. ហើយពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងការរស់នៅលើលោកិយ នេះគឺមានតែពាក្យថាៈ គ្មានការទាក់ទងគ្នាទៀតឡើយ។ ហើយពិត ប្រាកដណាស់ ការសន្យាសម្រាប់អ្នក(នៅថ្ងៃបរលោក)នឹងមិនត្រូវ គេធ្វើឱ្យខុសសន្យាជាដាច់ខាត។ ហើយចូរអ្នកមើលទៅចំពោះព្រះ របស់អ្នកដែលអ្នកបានបន្ដការគោរពសក្ការៈចំពោះវារហូតមកនោះ ចុះ យើងពិតជានឹងដុតរំលាយវា បន្ទាប់មកយើងពិតជានឹងបាច ពង្រាយវាទៅក្នុងសមុទ្រ។
Surah Taha, Verse 97


إِنَّمَآ إِلَٰهُكُمُ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۚ وَسِعَ كُلَّ شَيۡءٍ عِلۡمٗا

តាមពិតម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលគ្មានម្ចាស់ ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ ដឹងជ្រួតជ្រាបលើអ្វីៗទាំងអស់។
Surah Taha, Verse 98


كَذَٰلِكَ نَقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ مَا قَدۡ سَبَقَۚ وَقَدۡ ءَاتَيۡنَٰكَ مِن لَّدُنَّا ذِكۡرٗا

ដូច្នោះដែរ យើងនិទានប្រាប់អ្នក(មូហាំម៉ាត់)អំពីរឿងរ៉ាវ (របស់ប្រជាជាតិ)មួយចំនួនដែលបានកន្លងផុតទៅ។ ហើយជាការ ពិតណាស់ យើងបានផ្ដល់ឱ្យអ្នកនូវការក្រើនរំលឹកមួយ(គម្ពីរ គួរអាន)ពីយើង។
Surah Taha, Verse 99


مَّنۡ أَعۡرَضَ عَنۡهُ فَإِنَّهُۥ يَحۡمِلُ يَوۡمَ ٱلۡقِيَٰمَةِ وِزۡرًا

អ្នកណាហើយបានងាកចេញពីវា(គម្ពីរគួរអាន) ពិត ប្រាកដណាស់ គេនឹងត្រូវរែកនូវបាបកម្មដ៏ធ្ងន់នៅថ្ងៃបរលោក។
Surah Taha, Verse 100


خَٰلِدِينَ فِيهِۖ وَسَآءَ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ حِمۡلٗا

ដោយពួកគេស្ថិតនៅក្នុងនោះ(នរក)ជាអមតៈ។ ហើយ ពួកគេនឹងទទួលបន្ទុកដ៏អាក្រក់បំផុត(បាបកម្ម)នៅថ្ងៃបរលោក។
Surah Taha, Verse 101


يَوۡمَ يُنفَخُ فِي ٱلصُّورِۚ وَنَحۡشُرُ ٱلۡمُجۡرِمِينَ يَوۡمَئِذٖ زُرۡقٗا

នៅថ្ងៃដែលគេ(ម៉ាឡាអ៊ីកាត់)ផ្លុំត្រែ ហើយនៅថ្ងៃនោះ យើងនឹងប្រមូលពួកដែលប្រព្រឹត្ដអំពើអាក្រក់ដោយភ្នែករបស់ ពួកគេឡើងជាំខៀវ។
Surah Taha, Verse 102


يَتَخَٰفَتُونَ بَيۡنَهُمۡ إِن لَّبِثۡتُمۡ إِلَّا عَشۡرٗا

ពួកគេខ្សឹបខ្សៀវគ្នាថាៈ ពួកអ្នកមិនបានស្នាក់នៅ(ក្នុង លោកិយនេះ)ឡើយ លើកលែងតែចំនួនដប់ថ្ងៃប៉ុណ្ណោះ។
Surah Taha, Verse 103


نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَ إِذۡ يَقُولُ أَمۡثَلُهُمۡ طَرِيقَةً إِن لَّبِثۡتُمۡ إِلَّا يَوۡمٗا

យើងដឹងបំផុតនូវអ្វីដែលពួកគេនិយាយនៅពេលដែលអ្នក មានបញ្ញាចេះដឹងជាងគេនៃពួកគេនិយាយថាៈ ពួកអ្នកមិនបានស្នាក់ នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែងតែមួយថ្ងៃប៉ុណ្ណោះ។
Surah Taha, Verse 104


وَيَسۡـَٔلُونَكَ عَنِ ٱلۡجِبَالِ فَقُلۡ يَنسِفُهَا رَبِّي نَسۡفٗا

ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីភ្នំទាំងឡាយ ដូចេ្នះចូរអ្នកពោលថាៈ ម្ចាស់របស់ខ្ញុំនឹងបំបែកវាឱ្យប៉ើងខេ្ទចខី្ទ។
Surah Taha, Verse 105


فَيَذَرُهَا قَاعٗا صَفۡصَفٗا

ហើយទ្រង់នឹងទុកឱ្យដីរាបស្មើធេង។
Surah Taha, Verse 106


لَّا تَرَىٰ فِيهَا عِوَجٗا وَلَآ أَمۡتٗا

ដោយអ្នកនឹងមើលមិនឃើញវៀច ហើយក៏មិនឃើញ កន្លែងដែលទាប ឬខ្ពស់នៅលើវាឡើយ។
Surah Taha, Verse 107


يَوۡمَئِذٖ يَتَّبِعُونَ ٱلدَّاعِيَ لَا عِوَجَ لَهُۥۖ وَخَشَعَتِ ٱلۡأَصۡوَاتُ لِلرَّحۡمَٰنِ فَلَا تَسۡمَعُ إِلَّا هَمۡسٗا

នៅថ្ងៃនោះពួកគេ(មនុស្សលោក)នឹងដើរតាម(សំឡេង) អ្នកដែលស្រែកហៅ ដោយពុំងាករេពីសំឡេងនោះឡើយ។ ហើយ សំឡេងទាំងឡាយបានឱនលំទោនទៅចំពោះម្ចាស់មហាសប្បុរស។ ហើយអ្នកនឹងមិនឮក្រៅពីសំឡេងតិចៗ(សំឡេងខ្សឹបគ្នា ឬស្នូរជើង) នោះឡើយ។
Surah Taha, Verse 108


يَوۡمَئِذٖ لَّا تَنفَعُ ٱلشَّفَٰعَةُ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَرَضِيَ لَهُۥ قَوۡلٗا

នៅថ្ងៃនោះដែរ ការជួយអន្ដរាគមន៍នឹងគ្មានផលប្រយោជន៍អ្វីឡើយ លើកលែងតែអ្នកណាដែលម្ចាស់មហាសប្បុរស បានអនុញ្ញាតឱ្យគេ និងទ្រង់បានយល់ព្រមឱ្យគេនូវការនិយាយស្ដី ប៉ុណ្ណោះ។
Surah Taha, Verse 109


يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يُحِيطُونَ بِهِۦ عِلۡمٗا

ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ (ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ) ហើយពួកគេមិនដឹងជ្រួតជ្រាបអំពីទ្រង់ឡើយ។
Surah Taha, Verse 110


۞وَعَنَتِ ٱلۡوُجُوهُ لِلۡحَيِّ ٱلۡقَيُّومِۖ وَقَدۡ خَابَ مَنۡ حَمَلَ ظُلۡمٗا

ហើយមុខរបស់ពួកគេបានឱនឈ្ងោកទៅចំពោះម្ចាស់ ដែលរស់ជាអមតៈ ជាអ្នករៀបចំអ្វីៗទាំងអស់។ ហើយអ្នកដែល បាននាំមកជាមួយនូវប្រការស្ហ៊ីរិកពិតជាបានខាតបង់។
Surah Taha, Verse 111


وَمَن يَعۡمَلۡ مِنَ ٱلصَّـٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا يَخَافُ ظُلۡمٗا وَلَا هَضۡمٗا

ហើយអ្នកណាដែលសាងនូវអំពើល្អ ដោយគេជាអ្នក មានជំនឿ(លើអល់ឡោះ)នោះ គេមិនភ័យខ្លាចពីភាពអយុត្ដិធម៌ (បន្ថែមអំពើអាក្រក់) និងភាពខ្វះខាត(ពីអំពើល្អ)នោះឡើយ។
Surah Taha, Verse 112


وَكَذَٰلِكَ أَنزَلۡنَٰهُ قُرۡءَانًا عَرَبِيّٗا وَصَرَّفۡنَا فِيهِ مِنَ ٱلۡوَعِيدِ لَعَلَّهُمۡ يَتَّقُونَ أَوۡ يُحۡدِثُ لَهُمۡ ذِكۡرٗا

ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ ហើយយើងបានបកស្រាយបញ្ជាក់នៅក្នុងនោះយ៉ាងក្បោះ ក្បាយអំពីការព្រមាន(ទារុណកម្មគ្រប់ប្រភេទ) សង្ឃឹមថាពួកគេ នឹងកោតខ្លាចអល់ឡោះ ឬវា(គម្ពីរគួរអាននេះ)នាំឱ្យមានការរំលឹក ដល់ពួកគេ។
Surah Taha, Verse 113


فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۗ وَلَا تَعۡجَلۡ بِٱلۡقُرۡءَانِ مِن قَبۡلِ أَن يُقۡضَىٰٓ إِلَيۡكَ وَحۡيُهُۥۖ وَقُل رَّبِّ زِدۡنِي عِلۡمٗا

ហើយអល់ឡោះមហាខ្ពង់ខ្ពស់ ជាសេ្ដចដ៏ពិតប្រាកដ។ ហើយចូរអ្នក(មូហាំម៉ាត់)កុំអន្ទះសានឹង(ការសូត្រ)គមី្ពរគួរអាន មុននឹងគេផ្ដល់វ៉ាហ៊ីឱ្យអ្នកចប់សព្វគ្រប់។ ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបន្ថែមចំណេះដឹងដល់ខ្ញុំផង។
Surah Taha, Verse 114


وَلَقَدۡ عَهِدۡنَآ إِلَىٰٓ ءَادَمَ مِن قَبۡلُ فَنَسِيَ وَلَمۡ نَجِدۡ لَهُۥ عَزۡمٗا

ហើយជាការពិតណាស់ យើង(អល់ឡោះ)បានបញ្ជា ទៅចំពោះអាដាំកាលពីមុន(កុំឱ្យគេបរិភោគផ្លែឈើនេះ) តែគេ បែរជាបានភេ្លច(ល្មើស)ទៅវិញ ហើយយើងមិនបានឃើញគេ តាំងចិត្ដធ្វើអំពើនោះឡើយ។
Surah Taha, Verse 115


وَإِذۡ قُلۡنَا لِلۡمَلَـٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ أَبَىٰ

ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូល ទៅកាន់ពួកម៉ាឡាអ៊ីកាត់ថាៈ ចូរពួកអ្នកស៊ូជូតចំពោះអាដាំ។ ពេល នោះពួកគេបានស៊ូជូតទាំងអស់គ្នា លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានប្រកែក។
Surah Taha, Verse 116


فَقُلۡنَا يَـٰٓـَٔادَمُ إِنَّ هَٰذَا عَدُوّٞ لَّكَ وَلِزَوۡجِكَ فَلَا يُخۡرِجَنَّكُمَا مِنَ ٱلۡجَنَّةِ فَتَشۡقَىٰٓ

ហើយយើងបានមានបន្ទូលថា ឱអាដាំ. ពិតប្រាកដ ណាស់ នេះ(អ៊ីព្លីស)ជាសត្រូវរបស់អ្នក និងភរិយារបស់អ្នក ដូចេ្នះ ចូរកុំបណ្ដោយឱ្យគេបណេ្ដញអ្នកទាំងពីរចេញពីឋានសួគ៌ជាហេតុ នាំឱ្យអ្នកមានការលំបាកឱ្យសោះ។
Surah Taha, Verse 117


إِنَّ لَكَ أَلَّا تَجُوعَ فِيهَا وَلَا تَعۡرَىٰ

ពិតប្រាកដណាស់ សម្រាប់អ្នកនៅក្នុងនោះ(ឋានសួគ៌) គឺអ្នកមិនអត់ឃ្លាន ហើយក៏មិនអាក្រាតដែរ។
Surah Taha, Verse 118


وَأَنَّكَ لَا تَظۡمَؤُاْ فِيهَا وَلَا تَضۡحَىٰ

ហើយពិតប្រាកដណាស់ នៅក្នុងនោះអ្នកមិនសេ្រកទឹក ហើយក៏មិនត្រូវកំដៅព្រះអាទិត្យដែរ។
Surah Taha, Verse 119


فَوَسۡوَسَ إِلَيۡهِ ٱلشَّيۡطَٰنُ قَالَ يَـٰٓـَٔادَمُ هَلۡ أَدُلُّكَ عَلَىٰ شَجَرَةِ ٱلۡخُلۡدِ وَمُلۡكٖ لَّا يَبۡلَىٰ

ក្រោយមកស្ហៃតនបានញុះញង់គាត់ថាៈ ឱអាដាំ. តើចង់ ឱ្យខ្ញុំបង្ហាញអ្នកពីដើមឈើអមតៈ និងភាពជាអ្នកគ្រប់គ្រងដែលគ្មាន ពេលអន្ដរាយដែរឬទេ
Surah Taha, Verse 120


فَأَكَلَا مِنۡهَا فَبَدَتۡ لَهُمَا سَوۡءَٰتُهُمَا وَطَفِقَا يَخۡصِفَانِ عَلَيۡهِمَا مِن وَرَقِ ٱلۡجَنَّةِۚ وَعَصَىٰٓ ءَادَمُ رَبَّهُۥ فَغَوَىٰ

ហើយគេទាំងពីរនាក់បានទទួលទានផ្លែឈើនោះ ស្រាប់ តែភាពអាក្រាតរបស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំង ពីរ ហើយគេទាំងពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើ រាងកាយរបស់គេទាំងពីរ។ ហើយអាដាំបានធ្វើខុសនឹងបទបញ្ជានៃ ម្ចាស់របស់គេ និងបានវងេ្វង(ពីការពិត)។
Surah Taha, Verse 121


ثُمَّ ٱجۡتَبَٰهُ رَبُّهُۥ فَتَابَ عَلَيۡهِ وَهَدَىٰ

ក្រោយមក ម្ចាស់របស់គាត់បានជ្រើសរើសគាត់ ហើយ ទ្រង់បានអភ័យទោសឱ្យគាត់ និងបានចង្អុលបង្ហាញគាត់(ទៅរក មាគ៌ាដ៏ត្រឹមត្រូវ)វិញ។
Surah Taha, Verse 122


قَالَ ٱهۡبِطَا مِنۡهَا جَمِيعَۢاۖ بَعۡضُكُمۡ لِبَعۡضٍ عَدُوّٞۖ فَإِمَّا يَأۡتِيَنَّكُم مِّنِّي هُدٗى فَمَنِ ٱتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشۡقَىٰ

ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកទាំងពីរ(អាដាំ និងហាវ៉ា) ចុះចេញពីឋានសួគ៌ទាំងអស់គ្នាចុះ។ ពួកអ្នកមួយចំនួនគឺជាសត្រូវនឹង គ្នា។ ហើយប្រសិនបើការចង្អុលបង្ហាញរបស់យើងមកដល់ពួកអ្នក អ្នកណាហើយដែលបានដើរតាមការចង្អុលបង្ហាញរបស់យើងនោះ គឺគេមិនវងេ្វង(នៅក្នុងលោកិយ)និងមិនលំបាកឡើយ(នៅថ្ងៃ បរលោក)។
Surah Taha, Verse 123


وَمَنۡ أَعۡرَضَ عَن ذِكۡرِي فَإِنَّ لَهُۥ مَعِيشَةٗ ضَنكٗا وَنَحۡشُرُهُۥ يَوۡمَ ٱلۡقِيَٰمَةِ أَعۡمَىٰ

តែបើអ្នកណាហើយបានងាកចេញពីការដាស់តឿន(គម្ពីរ គួរអាន)របស់យើង ពិតប្រាកដណាស់សម្រាប់គេគឺការរស់នៅយ៉ាង លំបាកវេទនា(ទោះបីជារូបភាពខាងក្រៅរបស់គេជាអ្នកមាន ឬមាន ឋានៈខ្ពង់ខ្ពស់ក៏ដោយ) ហើយយើងនឹងប្រមូលផ្ដុំគេនៅថ្ងៃបរលោក ដោយភ្នែកខ្វាក់។
Surah Taha, Verse 124


قَالَ رَبِّ لِمَ حَشَرۡتَنِيٓ أَعۡمَىٰ وَقَدۡ كُنتُ بَصِيرٗا

គេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ហេតុអ្វីបានជាទ្រង់ ប្រមូលផ្ដុំខ្ញុំមកវិញដោយពិការភ្នែក ហើយជាការពិតណាស់ ខ្ញុំធ្លាប់ ជាអ្នកភ្នែកភ្លឺទេតើ
Surah Taha, Verse 125


قَالَ كَذَٰلِكَ أَتَتۡكَ ءَايَٰتُنَا فَنَسِيتَهَاۖ وَكَذَٰلِكَ ٱلۡيَوۡمَ تُنسَىٰ

ទ្រង់បានមានបន្ទូលថាៈ ដូច្នោះហើយ អាយ៉ាត់ៗរបស់ យើងបានមកដល់អ្នក តែអ្នកបានភេ្លចវា(ដោយបោះបង់មិនព្រម ជឿ)។ ដូចេ្នះថ្ងៃនេះអ្នកក៏ត្រូវគេភេ្លចវិញដែរ។
Surah Taha, Verse 126


وَكَذَٰلِكَ نَجۡزِي مَنۡ أَسۡرَفَ وَلَمۡ يُؤۡمِنۢ بِـَٔايَٰتِ رَبِّهِۦۚ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَدُّ وَأَبۡقَىٰٓ

យើងក៏តបស្នងដូច្នោះដែរចំពោះអ្នកដែលបានល្មើស (នឹងបទបញ្ជា) និងមិនព្រមជឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់គេ។ ហើយទារុណកម្មនៅថ្ងៃបរលោកគឺខ្លាំងក្លាបំផុត និងជាអមតៈ។
Surah Taha, Verse 127


أَفَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا قَبۡلَهُم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّأُوْلِي ٱلنُّهَىٰ

តើវា(គម្ពីរគួរអាន)មិនបានបង្ហាញដល់ពួកគេ(ពួក មូស្ហរីគីន)ទេឬថា យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មក ហើយ ដោយសារតែពួកគេ(ពួកជំនាន់មុន)ធ្វើដំណើរឆ្លងកាត់ លំនៅដ្ឋាន(បែកបាក់)របស់ពួកគេនោះ? ពិតប្រាកដណាស់ ក្នុង រឿងនោះគឺជាភស្ដុតាងៗសម្រាប់អ្នកដែលមានប្រាជ្ញាឈេ្វងយល់។
Surah Taha, Verse 128


وَلَوۡلَا كَلِمَةٞ سَبَقَتۡ مِن رَّبِّكَ لَكَانَ لِزَامٗا وَأَجَلٞ مُّسَمّٗى

ហើយប្រសិនបើគ្មានការកំណត់(ទារុណកម្ម)ជាមុនពី ម្ចាស់របស់ពួកអ្នក និងគ្មានការកំណត់ពេលវេលាច្បាស់លាស់ទេនោះ គេពិតជានឹងទទួលរង(ទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។
Surah Taha, Verse 129


فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ غُرُوبِهَاۖ وَمِنۡ ءَانَآيِٕ ٱلَّيۡلِ فَسَبِّحۡ وَأَطۡرَافَ ٱلنَّهَارِ لَعَلَّكَ تَرۡضَىٰ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះអ្វីដែលពួកគេ និយាយ និងត្រូវលើកតម្កើងដោយការសរសើរចំពោះម្ចាស់របស់ អ្នកមុនពេលថ្ងៃរះ(សឡាតស៊ូពូហ)និងមុនពេលថ្ងៃលិច(សឡាត អាសើរ)។ ហើយពេលខ្លះនៃរាត្រី(សឡាតម៉ាហ្គរិប និងអ៊ីស្ហាក) និងចុងនៃពេលថ្ងៃ(សឡាតស៊ូហូរ) ចូរអ្នកលើកតម្កើងចុះ សង្ឃឹម ថាអ្នកនឹងពេញចិត្ដ។
Surah Taha, Verse 130


وَلَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ زَهۡرَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَا لِنَفۡتِنَهُمۡ فِيهِۚ وَرِزۡقُ رَبِّكَ خَيۡرٞ وَأَبۡقَىٰ

ហើយចូរអ្នកកុំសម្លឹងមើលដោយភ្នែកទាំងពីររបស់ អ្នកទៅចំពោះអ្វីដែលយើងបានប្រទានភាពរីករាយឱ្យពួកគេគ្រប់ ប្រភេទ ដែលជាការលំអនឹងវានៃជីវិតរស់នៅក្នុងលោកិយនេះដើម្បី យើងនឹងសាកល្បងពួកគេចំពោះវាឱ្យសោះ។ ហើយលាភសក្ការៈនៃ ម្ចាស់របស់អ្នកគឺល្អប្រសើរ និងស្ថិតសេ្ថរជាអមតៈ។
Surah Taha, Verse 131


وَأۡمُرۡ أَهۡلَكَ بِٱلصَّلَوٰةِ وَٱصۡطَبِرۡ عَلَيۡهَاۖ لَا نَسۡـَٔلُكَ رِزۡقٗاۖ نَّحۡنُ نَرۡزُقُكَۗ وَٱلۡعَٰقِبَةُ لِلتَّقۡوَىٰ

ហើយចូរអ្នក(មូហាំម៉ាត់)បង្គាប់ឱ្យក្រុមគ្រួសាររបស់ អ្នកប្រតិបត្ដិសឡាត និងអត់ធ្មត់ចំពោះវា។ យើងមិនសុំលាភសក្ការៈ ពីអ្នកឡើយ។ យើងទេដែលជាអ្នកប្រទានលាភសក្ការៈឱ្យអ្នក នោះ។ ហើយលទ្ធផលចុងក្រោយ(ឋានសួគ៌)គឺសម្រាប់អ្នកដែល កោតខ្លាចអល់ឡោះ។
Surah Taha, Verse 132


وَقَالُواْ لَوۡلَا يَأۡتِينَا بِـَٔايَةٖ مِّن رَّبِّهِۦٓۚ أَوَلَمۡ تَأۡتِهِم بَيِّنَةُ مَا فِي ٱلصُّحُفِ ٱلۡأُولَىٰ

ពួកគេ(ពួកពុតត្បុត)បាននិយាយថាៈ ហេតុអ្វីបានជា គេ(មូហាំម៉ាត់)មិននាំភស្ដុតាងណាមួយពីម្ចាស់របស់គេមកឱ្យពួក យើង(បញ្ជាក់ថាគេជាព្យាការីពិតប្រាកដ)។ តើភស្ដុតាងច្បាស់ លាស់ដែលមាននៅក្នុងគម្ពីរមុនៗ(គម្ពីរតាវរ៉តនិងគម្ពីរអ៊ីញជីល)មិនបានមកដល់ពួកគេទេឬ
Surah Taha, Verse 133


وَلَوۡ أَنَّآ أَهۡلَكۡنَٰهُم بِعَذَابٖ مِّن قَبۡلِهِۦ لَقَالُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولٗا فَنَتَّبِعَ ءَايَٰتِكَ مِن قَبۡلِ أَن نَّذِلَّ وَنَخۡزَىٰ

ហើយពិតប្រាកដណាស់ ប្រសិនបើយើងបានបំផ្លាញពួក គេដោយទារុណកម្មណាមួយមុននឹងវា(បញ្ជូនមូហាំម៉ាត់មក)ពួកគេ ពិតជានិយាយថាៈ ឱម្ចាស់របស់ពួកយើង. ហេតុអ្វីបានជាទ្រង់មិន បញ្ជូនអ្នកនាំសារម្នាក់មកឱ្យពួកយើង ដើម្បីយើងនឹងធ្វើតាម អាយ៉ាត់ៗរបស់ទ្រង់មុននឹងពួកយើងត្រូវអាប់ឱននិងអាម៉ាស់មុខ
Surah Taha, Verse 134


قُلۡ كُلّٞ مُّتَرَبِّصٞ فَتَرَبَّصُواْۖ فَسَتَعۡلَمُونَ مَنۡ أَصۡحَٰبُ ٱلصِّرَٰطِ ٱلسَّوِيِّ وَمَنِ ٱهۡتَدَىٰ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្រប់ៗគ្នា(អ្នកមានជំនឿ និងគ្មានជំនឿ)គឺសុទ្ធតែរង់ចាំមើល(ការសន្យារបស់ទ្រង់) ដូចេ្នះ ចូរអ្នកទាំងអស់គ្នារង់ចាំមើលចុះ. ពួកអ្នកនឹងដឹងថាៈ អ្នកណាដើរ តាមមាគ៌ាដ៏ត្រឹមត្រូវ និងអ្នកណាដែលបានទទួលការចង្អុលបង្ហាញ (ពីអល់ឡោះ)។
Surah Taha, Verse 135


Author: Cambodian Muslim Community Development


<< Surah 19
>> Surah 21

Khmer Translations by other Authors


Khmer Translation By Cambodian Muslim Community Development
Khmer Translation By Cambodian Muslim Community Development
Popular Areas
Apartments for rent in Dubai Apartments for rent Abu Dhabi Villas for rent in Dubai House for rent Abu Dhabi Apartments for sale in Dubai Apartments for sale in Abu Dhabi Flat for rent Sharjah
Popular Searches
Studios for rent in UAE Apartments for rent in UAE Villas for rent in UAE Apartments for sale in UAE Villas for sale in UAE Land for sale in UAE Dubai Real Estate
Trending Areas
Apartments for rent in Dubai Marina Apartments for sale in Dubai Marina Villa for rent in Sharjah Villa for sale in Dubai Flat for rent in Ajman Studio for rent in Abu Dhabi Villa for rent in Ajman
Trending Searches
Villa for rent in Abu Dhabi Shop for rent in Dubai Villas for sale in Ajman Studio for rent in Sharjah 1 Bedroom Apartment for rent in Dubai Property for rent in Abu Dhabi Commercial properties for sale
© Copyright Dubai Prayer Time. All Rights Reserved
Designed by Prayer Time In Dubai