UAE Prayer Times

  • Dubai
  • Abu Dhabi
  • Sharjah
  • Ajman
  • Fujairah
  • Umm Al Quwain
  • Ras Al Khaimah
  • Quran Translations

Surah Al-Furqan - Khmer Translation by Cambodian Muslim Community Development


تَبَارَكَ ٱلَّذِي نَزَّلَ ٱلۡفُرۡقَانَ عَلَىٰ عَبۡدِهِۦ لِيَكُونَ لِلۡعَٰلَمِينَ نَذِيرًا

ទ្រង់មហាមានពរជ័យដែលបានបញ្ចុះ អាល់ហ្វូរកន(គម្ពីរ គួរអាន)ទៅចំពោះខ្ញុំរបស់ទ្រង់(មូហាំម៉ាត់) ដើម្បីឱ្យគាត់ដាស់ តឿនព្រមានដល់ពិភពលោកទាំងអស់(ដូចជាមនុស្ស និងជិនជាដើម)។
Surah Al-Furqan, Verse 1


ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَمۡ يَتَّخِذۡ وَلَدٗا وَلَمۡ يَكُن لَّهُۥ شَرِيكٞ فِي ٱلۡمُلۡكِ وَخَلَقَ كُلَّ شَيۡءٖ فَقَدَّرَهُۥ تَقۡدِيرٗا

គឺជាអ្នកដែលមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និង ផែនដី ហើយទ្រង់គ្មានបុត្រ និងគ្មានអ្នកណាចូលរួមជាមួយទ្រង់ក្នុង ការគ្រប់គ្រងឡើយ។ ហើយទ្រង់បានបង្កើតនូវរាល់អ្វីៗទាំងអស់ បន្ទាប់មកបានកំណត់វាយ៉ាងច្បាស់លាស់។
Surah Al-Furqan, Verse 2


وَٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗ لَّا يَخۡلُقُونَ شَيۡـٔٗا وَهُمۡ يُخۡلَقُونَ وَلَا يَمۡلِكُونَ لِأَنفُسِهِمۡ ضَرّٗا وَلَا نَفۡعٗا وَلَا يَمۡلِكُونَ مَوۡتٗا وَلَا حَيَوٰةٗ وَلَا نُشُورٗا

តែពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពីទ្រង់ ដែលពួកវាមិនអាចបង្កើតអ្វីបានទាល់តែសោះ តែពួកវាវិញទេដែល ត្រូវគេ(មនុស្សលោក)បង្កើតនោះ។ ហើយព្រះទាំងនោះគ្មានលទ្ធភាពក្នុងការការពារគ្រោះថ្នាក់ និងផ្ដល់ផលប្រយោជន៍ចំពោះខ្លួនឯង ឡើយ។ ហើយពួកគេគ្មានលទ្ធភាពធ្វើឱ្យស្លាប់ និងធ្វើឱ្យរស់ឡើយ ហើយក៏គ្មានលទ្ធភាពធើ្វឱ្យរស់ឡើងវិញដែរ(នៅថ្ងៃបរលោក)។
Surah Al-Furqan, Verse 3


وَقَالَ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّآ إِفۡكٌ ٱفۡتَرَىٰهُ وَأَعَانَهُۥ عَلَيۡهِ قَوۡمٌ ءَاخَرُونَۖ فَقَدۡ جَآءُو ظُلۡمٗا وَزُورٗا

ហើយពួកដែលប្រឆាំងបាននិយាយថាៈ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការភូតកុហក ដែលគេ(មូហាំម៉ាត់)បានប្រឌិតឡើង និងក្រុមផេ្សងៗទៀតបានជួយជ្រោមជ្រែងគេចំពោះការប្រឌិតនោះ ឡើយ។ ដូចេ្នះ ពួកគេពិតជាបានបំពាននិងភូតកុហក។
Surah Al-Furqan, Verse 4


وَقَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٱكۡتَتَبَهَا فَهِيَ تُمۡلَىٰ عَلَيۡهِ بُكۡرَةٗ وَأَصِيلٗا

ពួកគេបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានរបស់ពួក ជំនាន់មុនខណៈដែលគេ(មូហាំម៉ាត់)បានចម្លងវា ហើយវាត្រូវគេ សូត្រឱ្យគេស្ដាប់ទាំងព្រឹកទាំងល្ងាច។
Surah Al-Furqan, Verse 5


قُلۡ أَنزَلَهُ ٱلَّذِي يَعۡلَمُ ٱلسِّرَّ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ كَانَ غَفُورٗا رَّحِيمٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលបានបញ្ចុះវា(គម្ពីរ គួរអាន) គឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំងនៅលើមេឃ ជាច្រើនជាន់ និងផែនដី។ ពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
Surah Al-Furqan, Verse 6


وَقَالُواْ مَالِ هَٰذَا ٱلرَّسُولِ يَأۡكُلُ ٱلطَّعَامَ وَيَمۡشِي فِي ٱلۡأَسۡوَاقِ لَوۡلَآ أُنزِلَ إِلَيۡهِ مَلَكٞ فَيَكُونَ مَعَهُۥ نَذِيرًا

ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់
Surah Al-Furqan, Verse 7


أَوۡ يُلۡقَىٰٓ إِلَيۡهِ كَنزٌ أَوۡ تَكُونُ لَهُۥ جَنَّةٞ يَأۡكُلُ مِنۡهَاۚ وَقَالَ ٱلظَّـٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا

ឬ(ហេតុអ្វីបានជា)គេមិនផ្ដល់កំណប់ឱ្យគាត់ ឬឱ្យគាត់មាន សួនដំណាំផ្លែឈើដែលគាត់អាចទទួលទានពីវា? ហើយពួកដែល បំពានបាននិយាយថាៈ ពួកអ្នក(អ្នកមានជំនឿ)មិនតាមអ្នកណា ក្រៅពីបុរសដែលត្រូវមន្ដអាគមនោះឡើយ។
Surah Al-Furqan, Verse 8


ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَٰلَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلٗا

ចូរអ្នកវិភាគមើលចុះ. តើពួកគេបានប្រដូចជាឧទាហរណ៍ ផេ្សងៗចំពោះអ្នកយ៉ាងដូចមេ្ដចខ្លះ? ដូចេ្នះ ពួកគេបានវងេ្វង ហើយ ពួកគេមិនអាចជួបមាគ៌ាត្រឹមត្រូវឡើយ។
Surah Al-Furqan, Verse 9


تَبَارَكَ ٱلَّذِيٓ إِن شَآءَ جَعَلَ لَكَ خَيۡرٗا مِّن ذَٰلِكَ جَنَّـٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَيَجۡعَل لَّكَ قُصُورَۢا

ទ្រង់មហាមានពរជ័យ ប្រសិនបើទ្រង់មានចេតនា ទ្រង់នឹង បង្កើតឱ្យអ្នកប្រសើរជាង(សួនដំណាំ ផ្លែឈើ)នោះទៅទៀត គឺសួន ដំណាំផ្លែឈើដែលមានទនេ្លជាច្រើនហូរពីក្រោមវា ហើយទ្រង់នឹង បង្កើតវិមានជាច្រើនសម្រាប់អ្នកថែមទៀត។
Surah Al-Furqan, Verse 10


بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا

ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយ យើងបានរៀបចំភ្លើងនរកដែលឆាបឆេះដ៏សន្ធោសន្ធៅរួចជាសេ្រច សម្រាប់អ្នកដែលបានបដិសេធនឹងថ្ងៃបរលោក។
Surah Al-Furqan, Verse 11


إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗا

នៅពេលដែលវា(នរក)ឃើញពួកគេពីកន្លែងដែលឆ្ងាយ ពួកគេនឹងឮសំឡេងខឹង និងគ្រហឹមយ៉ាងខ្លាំងពីនរកនោះ។
Surah Al-Furqan, Verse 12


وَإِذَآ أُلۡقُواْ مِنۡهَا مَكَانٗا ضَيِّقٗا مُّقَرَّنِينَ دَعَوۡاْ هُنَالِكَ ثُبُورٗا

ហើយនៅពេលដែលពួកគេត្រូវបោះទម្លាក់ទៅក្នុងទីកន្លែង ដែលចង្អៀតនៃភ្លើងនរកជាមួយនឹងដៃដែលត្រូវគេចង(ព្យួរទៅ នឹងក) ទីនោះហើយដែលពួកគេស្រែកយំសុំឱ្យស្លាប់(ដើម្បីឱ្យរួច ផុតពីការឈឺចាប់)។
Surah Al-Furqan, Verse 13


لَّا تَدۡعُواْ ٱلۡيَوۡمَ ثُبُورٗا وَٰحِدٗا وَٱدۡعُواْ ثُبُورٗا كَثِيرٗا

នៅថ្ងៃនេះចូរពួកអ្នកកុំស្រែកសុំឱ្យស្លាប់តែមួយដងអ្វី តែ ពួកអ្នកគួរតែស្រែកសុំឱ្យស្លាប់ឱ្យបានច្រើនដង។
Surah Al-Furqan, Verse 14


قُلۡ أَذَٰلِكَ خَيۡرٌ أَمۡ جَنَّةُ ٱلۡخُلۡدِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۚ كَانَتۡ لَهُمۡ جَزَآءٗ وَمَصِيرٗا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើ(ទារុណកម្ម)នោះ ប្រសើរជាង ឬមួយឋានសួគ៌អមតៈដែលគេ(អល់ឡោះ)បានសន្យា ចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ(ប្រសើរជាង)? វាគឺជា ការតបស្នងនិងជាកន្លែងវិលត្រឡប់សម្រាប់ពួកគេ។
Surah Al-Furqan, Verse 15


لَّهُمۡ فِيهَا مَا يَشَآءُونَ خَٰلِدِينَۚ كَانَ عَلَىٰ رَبِّكَ وَعۡدٗا مَّسۡـُٔولٗا

នៅក្នុងឋានសួគ៌នោះពួកគេនឹងទទួលបាននូវអ្វីៗដែលពួក គេប្រាថ្នាជារៀងរហូត។ វាជាការសន្យាមួយចំពោះម្ចាស់របស់អ្នក ដែលត្រូវបំពេញ។
Surah Al-Furqan, Verse 16


وَيَوۡمَ يَحۡشُرُهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ فَيَقُولُ ءَأَنتُمۡ أَضۡلَلۡتُمۡ عِبَادِي هَـٰٓؤُلَآءِ أَمۡ هُمۡ ضَلُّواْ ٱلسَّبِيلَ

ហើយនៅថ្ងៃ(បរលោក)ដែលទ្រង់នឹងប្រមូលផ្ដុំពួកគេ (ពួកមូស្ហរីគិន)និងអ្វីៗ(ព្រះនានា)ដែលពួកគេគោរពសក្ការៈផេ្សង ពីអល់ឡោះ។ ហើយទ្រង់នឹងសួរ(ពួកវា)ថាៈ តើពួកអ្នកពិតជា បានធ្វើឱ្យខ្ញុំរបស់យើងទាំងអស់នេះវងេ្វង ឬមួយពួកគេបានវងេ្វង ពីមាគ៌ាត្រឹមត្រូវដោយខ្លួនឯង
Surah Al-Furqan, Verse 17


قَالُواْ سُبۡحَٰنَكَ مَا كَانَ يَنۢبَغِي لَنَآ أَن نَّتَّخِذَ مِن دُونِكَ مِنۡ أَوۡلِيَآءَ وَلَٰكِن مَّتَّعۡتَهُمۡ وَءَابَآءَهُمۡ حَتَّىٰ نَسُواْ ٱلذِّكۡرَ وَكَانُواْ قَوۡمَۢا بُورٗا

ពួកវាបានតបវិញថាៈ អល់ឡោះមហាស្អាតស្អំ. វាមិនសក្ដិសមឡើយចំពោះពួកយើងដែលយកអ្នកគាំពារនានាផេ្សងពីទ្រង់។ ក៏ប៉ុន្ដែទ្រង់វិញទេដែលបានផ្ដល់ការសោយសុខដល់ពួកគេ និងជីដូន ជីតារបស់ពួកគេ រហូតដល់ពួកគេបានភេ្លចនូវការរំលឹក(ទៅចំពោះ ទ្រង់) ហើយពួកគេបានក្លាយជាក្រុមដែលវិនាសអន្ដរាយ។
Surah Al-Furqan, Verse 18


فَقَدۡ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسۡتَطِيعُونَ صَرۡفٗا وَلَا نَصۡرٗاۚ وَمَن يَظۡلِم مِّنكُمۡ نُذِقۡهُ عَذَابٗا كَبِيرٗا

ដូចេ្នះ ពួកវា(ព្រះនានា)ពិតជាបានបដិសេធនឹងពួកអ្នកនូវ អ្វីដែលពួកអ្នកនិយាយ(ថាពួកវានោះជាព្រះ)។ ហើយពួកអ្នកមិន អាចគេចផុត(ពីទារុណកម្មរបស់យើង)បានឡើយ ហើយក៏គ្មានអ្នក ណាជួយដែរ។ ហើយអ្នកណាដែលបំពានក្នុងចំណោមពួកអ្នកនោះ យើងនឹងឱ្យគេភ្លក្សនូវទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
Surah Al-Furqan, Verse 19


وَمَآ أَرۡسَلۡنَا قَبۡلَكَ مِنَ ٱلۡمُرۡسَلِينَ إِلَّآ إِنَّهُمۡ لَيَأۡكُلُونَ ٱلطَّعَامَ وَيَمۡشُونَ فِي ٱلۡأَسۡوَاقِۗ وَجَعَلۡنَا بَعۡضَكُمۡ لِبَعۡضٖ فِتۡنَةً أَتَصۡبِرُونَۗ وَكَانَ رَبُّكَ بَصِيرٗا

ហើយយើងមិនដែលបានបញ្ជូនមុនអ្នក(មូហាំម៉ាត់)នូវ បណ្ដាអ្នកនាំសារណាក្រៅពីពួកគេ(ជាមនុស្សធម្មតា)ចេះទទួលទាន ចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ហើយយើងបានធ្វើការ សាកល្បងចំពោះពួកអ្នកទៅវិញទៅមក(នូវប្រការល្អ ឬអាក្រក់ មានឬក្រ ឈឺ ឬ ជា...)។ តើពួកអ្នកនឹងមានការអត់ធ្មត់ដែរឬទេ? ហើយម្ចាស់របស់អ្នកជាអ្នកឃើញបំផុត(នូវអ្វីៗទាំងអស់)។
Surah Al-Furqan, Verse 20


۞وَقَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا لَوۡلَآ أُنزِلَ عَلَيۡنَا ٱلۡمَلَـٰٓئِكَةُ أَوۡ نَرَىٰ رَبَّنَاۗ لَقَدِ ٱسۡتَكۡبَرُواْ فِيٓ أَنفُسِهِمۡ وَعَتَوۡ عُتُوّٗا كَبِيرٗا

ហើយពួកដែលមិនសង្ឃឹមថានឹងជួបយើងបាននិយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មកឱ្យពួកយើង ឬឱ្យពួក យើងឃើញម្ចាស់របស់ពួកយើង? ជាការពិតណាស់ ពួកគេមាន មោទភាពចំពោះខ្លួនឯង និងមានអំនួតកេ្អងក្អាងហួសប្រមាណ។
Surah Al-Furqan, Verse 21


يَوۡمَ يَرَوۡنَ ٱلۡمَلَـٰٓئِكَةَ لَا بُشۡرَىٰ يَوۡمَئِذٖ لِّلۡمُجۡرِمِينَ وَيَقُولُونَ حِجۡرٗا مَّحۡجُورٗا

នៅថ្ងៃ(បរលោក)ដែលពួកគេនឹងឃើញម៉ាឡាអ៊ីកាត់ (ពោលទៅកាន់ពួកគេថា)គ្មានដំណឹងរីករាយចំពោះជនដែលប្រព្រឹត្ដ អាក្រក់នៅថ្ងៃនោះឡើយ ហើយពួកគេនឹងនិយាយទៀតថាៈ (ឋាន សួគ៌)គឺជាកន្លែងដែលត្រូវបានគេហាមឃាត់ចំពោះពួកអ្នក។
Surah Al-Furqan, Verse 22


وَقَدِمۡنَآ إِلَىٰ مَا عَمِلُواْ مِنۡ عَمَلٖ فَجَعَلۡنَٰهُ هَبَآءٗ مَّنثُورًا

ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានសាងអំពី ប្រការល្អ រួចយើងធ្វើឱ្យវារលាយសាបសូន្យដូចធូលីដែលរសាត់តាម ខ្យល់ ។
Surah Al-Furqan, Verse 23


أَصۡحَٰبُ ٱلۡجَنَّةِ يَوۡمَئِذٍ خَيۡرٞ مُّسۡتَقَرّٗا وَأَحۡسَنُ مَقِيلٗا

នៅថ្ងៃនោះបណ្ដាអ្នកឋានសួគ៌ គឺមានកន្លែងស្នាក់នៅដ៏ល្អ ប្រសើរ និងកន្លែងសម្រាកដ៏ប្រពៃបំផុត។
Surah Al-Furqan, Verse 24


وَيَوۡمَ تَشَقَّقُ ٱلسَّمَآءُ بِٱلۡغَمَٰمِ وَنُزِّلَ ٱلۡمَلَـٰٓئِكَةُ تَنزِيلًا

ហើយ(ចូរចងចាំ)នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយ នឹងដុំពពកជាច្រើន ហើយគេបានបញ្ចុះម៉ាឡាអ៊ីកាត់មកជាបន្ដបន្ទាប់។
Surah Al-Furqan, Verse 25


ٱلۡمُلۡكُ يَوۡمَئِذٍ ٱلۡحَقُّ لِلرَّحۡمَٰنِۚ وَكَانَ يَوۡمًا عَلَى ٱلۡكَٰفِرِينَ عَسِيرٗا

ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃនោះគឺជាកម្មសិទ្ធិរបស់ ម្ចាស់មហាសប្បុរស។ ហើយវាគឺជាថ្ងៃដែលលំបាកជាទីបំផុត ចំពោះពួកដែលគ្មានជំនឿ។
Surah Al-Furqan, Verse 26


وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلٗا

ហើយ(ចូរចងចាំ)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីរ របស់គេ(ព្រោះសោកស្ដាយពីកំហុសរបស់ខ្លួន)ដោយនិយាយថាៈ ឱខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានជ្រើសរើសផ្លូវដែលត្រឹមត្រូវជាមួយនឹង អ្នកនាំសារ។
Surah Al-Furqan, Verse 27


يَٰوَيۡلَتَىٰ لَيۡتَنِي لَمۡ أَتَّخِذۡ فُلَانًا خَلِيلٗا

ឱអនិច្ចាខ្លួនខ្ញុំអើយ. មិនគួរណាខ្ញុំបានយកអ្នក(អ្នកប្រឆាំង ឬស្ហៃតន)ណាម្នាក់ធ្វើជាមិត្ដភកិ្ដឡើយ។
Surah Al-Furqan, Verse 28


لَّقَدۡ أَضَلَّنِي عَنِ ٱلذِّكۡرِ بَعۡدَ إِذۡ جَآءَنِيۗ وَكَانَ ٱلشَّيۡطَٰنُ لِلۡإِنسَٰنِ خَذُولٗا

ជាការពិតណាស់ គេ(មិត្ដភក្ដិ)បានធ្វើឱ្យខ្ញុំវងេ្វងចេញពីការ រំលឹក(គម្ពីរគួរអាន)បន្ទាប់ពីវាបានមកដល់ខ្ញុំហើយ។ ហើយស្ហៃតន គឺជាអ្នកដែលបានបោកប្រាស់ចំពោះមនុស្សលោក។
Surah Al-Furqan, Verse 29


وَقَالَ ٱلرَّسُولُ يَٰرَبِّ إِنَّ قَوۡمِي ٱتَّخَذُواْ هَٰذَا ٱلۡقُرۡءَانَ مَهۡجُورٗا

ហើយអ្នកនាំសារបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ក្រុមរបស់ខ្ញុំបានបោះបង់ចោលគម្ពីរគួរអាននេះ(ដោយមិន អនុវត្ដតាមវាឡើយ)។
Surah Al-Furqan, Verse 30


وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا مِّنَ ٱلۡمُجۡرِمِينَۗ وَكَفَىٰ بِرَبِّكَ هَادِيٗا وَنَصِيرٗا

ហើយដូចេ្នះដែរយើងបានបង្កើតចំពោះរាល់ៗណាពីឱ្យមាន សត្រូវដែលស្ថិតក្នុងចំណោមពួកដែលសាងបាបកម្ម។ គ្រប់គ្រាន់ ហើយដែលម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញនិងជាអ្នកជួយនោះ។
Surah Al-Furqan, Verse 31


وَقَالَ ٱلَّذِينَ كَفَرُواْ لَوۡلَا نُزِّلَ عَلَيۡهِ ٱلۡقُرۡءَانُ جُمۡلَةٗ وَٰحِدَةٗۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَۖ وَرَتَّلۡنَٰهُ تَرۡتِيلٗا

ហើយពួកដែលប្រឆាំងបាននិយាយថាៈហេតុអ្វីបានជាគេ មិនបញ្ចុះគម្ពីរគួរអានទៅឱ្យគេ(មូហាំម៉ាត់)ទាំងមូលតែម្ដងទៅ? (យើងបានបញ្ចុះមួយផ្នែកៗ)ដូចេ្នះ គឺដើម្បីយើងនឹងពង្រឹងចិត្ដ របស់អ្នកឱ្យកាន់តែនឹងនរនឹងវា។ ហើយយើងបានបកស្រាយ ដល់គេបន្ដិចម្ដងៗយ៉ាងក្បោះក្បាយ។
Surah Al-Furqan, Verse 32


وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا

ហើយពួកគេមិនអាចនាំមកឱ្យអ្នកនូវឧទាហរណ៍ណាមួយ ដូច(គម្ពីរគួរអាន)ឡើយ តែយើងទេដែលបាននាំមកឱ្យអ្នកនូវការ ពិត និងការបកស្រាយដ៏ប្រសើរបំផុតនោះ ។
Surah Al-Furqan, Verse 33


ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَـٰٓئِكَ شَرّٞ مَّكَانٗا وَأَضَلُّ سَبِيلٗا

(ពួកទាំងនោះគឺជា)ពួកដែលត្រូវគេប្រមូលផ្ដុំដោយអូស ផ្កាប់មុខទៅរកនរកជើហាន់ណាំ។ ពួកទាំងនោះគឺស្ថិតក្នុងសភាព ដ៏អាក្រក់និងវងេ្វងបំផុតពីមាគ៌ា(ដែលត្រឹមត្រូវ)។
Surah Al-Furqan, Verse 34


وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَا مَعَهُۥٓ أَخَاهُ هَٰرُونَ وَزِيرٗا

ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត)ហើយយើងក៏បានឱ្យហារូនដែលជាបងរបស់គេនៅជាមួយ គេធ្វើជាអ្នកជំនួយការ។
Surah Al-Furqan, Verse 35


فَقُلۡنَا ٱذۡهَبَآ إِلَى ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا فَدَمَّرۡنَٰهُمۡ تَدۡمِيرٗا

ហើយយើងបានមានបន្ទូល(ទៅកាន់គេទាំងពីរ)ថាៈ ចូរ អ្នកទាំងពីរធ្វើដំណើរទៅកាន់ក្រុម(ហ្វៀរអោន)ដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើងចុះ។ បន្ទាប់មកយើងក៏បានបំផ្លាញពួក គេឱ្យវិនាសសាបសូន្យ។
Surah Al-Furqan, Verse 36


وَقَوۡمَ نُوحٖ لَّمَّا كَذَّبُواْ ٱلرُّسُلَ أَغۡرَقۡنَٰهُمۡ وَجَعَلۡنَٰهُمۡ لِلنَّاسِ ءَايَةٗۖ وَأَعۡتَدۡنَا لِلظَّـٰلِمِينَ عَذَابًا أَلِيمٗا

ហើយក្រុមរបស់នួហ នៅពេលដែលពួកគេបានបដិសេធ នឹងបណ្ដាអ្នកនាំសារ យើងបានពន្លិចពួកគេ ហើយយើងក៏បានយក ពួកគេធ្វើជាមេរៀនសម្រាប់មនុស្សលោក។ ហើយយើងបានរៀប ចំសម្រាប់ពួកដែលបំពាននូវទារុណកម្មដ៏ឈឺចាប់បំផុត(នៅថ្ងៃ បរលោក)។
Surah Al-Furqan, Verse 37


وَعَادٗا وَثَمُودَاْ وَأَصۡحَٰبَ ٱلرَّسِّ وَقُرُونَۢا بَيۡنَ ذَٰلِكَ كَثِيرٗا

ហើយ(យើងបានបំផ្លាញ)ក្រុមអាដ សាមូដនិងក្រុមរ៉ស (ក្រុមរបស់ស្ហ៊ូអែប) ហើយនិងក្រុមមនុស្សជាច្រើនជំនាន់ទៀត រវាងពួកគេទាំងនោះ។
Surah Al-Furqan, Verse 38


وَكُلّٗا ضَرَبۡنَا لَهُ ٱلۡأَمۡثَٰلَۖ وَكُلّٗا تَبَّرۡنَا تَتۡبِيرٗا

ហើយរាល់ៗក្រុម យើងបានលើកឧទាហរណ៍ជាច្រើន បង្ហាញដល់គេ។ ហើយរាល់ៗក្រុមនោះ យើងក៏បានបំផ្លាញឱ្យ វិនាសសាបសូន្យដែរ។
Surah Al-Furqan, Verse 39


وَلَقَدۡ أَتَوۡاْ عَلَى ٱلۡقَرۡيَةِ ٱلَّتِيٓ أُمۡطِرَتۡ مَطَرَ ٱلسَّوۡءِۚ أَفَلَمۡ يَكُونُواْ يَرَوۡنَهَاۚ بَلۡ كَانُواْ لَا يَرۡجُونَ نُشُورٗا

ហើយជាការពិតណាស់ ពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាន ធ្វើដំណើរឆ្លងកាត់ភូមិមួយដែលត្រូវបានគេបំផ្លាញដោយទឹកភ្លៀង (ភ្លៀងអំពីដុំថ្ម)ដ៏កំណាច។ តើពួកគេមិនបានឃើញ(ពីភាពវិនាស នៃ)ភូមិនោះទេឬ? ផ្ទុយទៅវិញពួកគេមិនធ្លាប់រំពឹងថាមានការ រស់ឡើងវិញឡើយ(នៅថ្ងៃបរលោក)។
Surah Al-Furqan, Verse 40


وَإِذَا رَأَوۡكَ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي بَعَثَ ٱللَّهُ رَسُولًا

ហើយនៅពេលដែលពួកគេបានឃើញអ្នក(មូហាំម៉ាត់) ពួកគេតែងតែចំអកឱ្យថាៈ តើម្នាក់នេះឬដែល(អះអាងថា) អល់ឡោះបានតែងតាំងជាអ្នកនាំសារនោះ
Surah Al-Furqan, Verse 41


إِن كَادَ لَيُضِلُّنَا عَنۡ ءَالِهَتِنَا لَوۡلَآ أَن صَبَرۡنَا عَلَيۡهَاۚ وَسَوۡفَ يَعۡلَمُونَ حِينَ يَرَوۡنَ ٱلۡعَذَابَ مَنۡ أَضَلُّ سَبِيلًا

ពិតប្រាកដណាស់ គេ(មូហាំម៉ាត់)ស្ទើរតែបានធ្វើឱ្យពួក យើងវងេ្វងពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើង មិនបានអត់ធ្មត់(ក្នុងការគោរពសក្ការៈ)ចំពោះព្រះនានាទេនោះ។ ហើយពួកគេ(ពួកមូស្ហរីគីន)នឹងដឹងនៅពេលដែលពួកគេឃើញ ទារុណកម្ម ថាតើនរណាដែលវងេ្វងជាងគេពីមាគ៌ា(ដ៏ត្រឹមត្រូវ) នោះ
Surah Al-Furqan, Verse 42


أَرَءَيۡتَ مَنِ ٱتَّخَذَ إِلَٰهَهُۥ هَوَىٰهُ أَفَأَنتَ تَكُونُ عَلَيۡهِ وَكِيلًا

តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែលបានយកចំណង់ របស់គេធ្វើជាព្រះរបស់គេឬទេ? ដូចេ្នះ តើអ្នកជាអ្នកទទួលខុស ត្រូវចំពោះគេឬ
Surah Al-Furqan, Verse 43


أَمۡ تَحۡسَبُ أَنَّ أَكۡثَرَهُمۡ يَسۡمَعُونَ أَوۡ يَعۡقِلُونَۚ إِنۡ هُمۡ إِلَّا كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّ سَبِيلًا

ឬមួយអ្នកគិតថា ពួកគេភាគច្រើនពិតជាស្ដាប់ ឬត្រិះរិះ ពិចារណាឬ? ពួកគេគ្មានអ្វីក្រៅពីដូចសត្វធាតុនោះឡើយ។ ផ្ទុយ ទៅវិញពួកគេវងេ្វងពីមាគ៌ា(ដ៏ត្រឹមត្រូវ)ជាងនេះទៅទៀត។
Surah Al-Furqan, Verse 44


أَلَمۡ تَرَ إِلَىٰ رَبِّكَ كَيۡفَ مَدَّ ٱلظِّلَّ وَلَوۡ شَآءَ لَجَعَلَهُۥ سَاكِنٗا ثُمَّ جَعَلۡنَا ٱلشَّمۡسَ عَلَيۡهِ دَلِيلٗا

តើអ្នកមិនបានមើលឃើញទេថា តើម្ចាស់របស់អ្នកបាន បន្លាយស្រមោលយ៉ាងដូចមេ្ដច(នៅពេលព្រលឹមរហូតដល់ថ្ងៃរះ)? ប្រសិនបើទ្រង់មានចេតនា ទ្រង់ពិតជាធ្វើឱ្យវា(ស្រមោល)នៅ នឹងមួយកន្លែង(គ្មានពន្លឺថ្ងៃ)។ ប៉ុន្ដែក្រោយមកយើងធ្វើឱ្យមាន ព្រះអាទិត្យជាសញ្ញាចំពោះវា។
Surah Al-Furqan, Verse 45


ثُمَّ قَبَضۡنَٰهُ إِلَيۡنَا قَبۡضٗا يَسِيرٗا

បន្ទាប់មក យើងបានដកយកវាមកកាន់យើងវិញបន្ដិចម្ដងៗ (ថ្ងៃកាន់តែខ្ពស់ស្រមោលកាន់តែបាត់បង់)។
Surah Al-Furqan, Verse 46


وَهُوَ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِبَاسٗا وَٱلنَّوۡمَ سُبَاتٗا وَجَعَلَ ٱلنَّهَارَ نُشُورٗا

ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យមានពេលយប់ជាការបិទ បាំង និង(ធ្វើឱ្យមាន)ពេលដេកជាការសម្រាកសម្រាប់ពួកអ្នក។ ហើយទ្រង់ធ្វើឱ្យមានពេលថ្ងៃ(សម្រាប់ឱ្យពួកអ្នក)ក្រោកពីដំណេក (ដើម្បីរកស៊ីចិញ្ចឹមជីវិត)។
Surah Al-Furqan, Verse 47


وَهُوَ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ طَهُورٗا

ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ ហើយ យើងបានបញ្ចុះទឹកភ្លៀងដ៏ជ្រះស្អាតពីលើមេឃ។
Surah Al-Furqan, Verse 48


لِّنُحۡـِۧيَ بِهِۦ بَلۡدَةٗ مَّيۡتٗا وَنُسۡقِيَهُۥ مِمَّا خَلَقۡنَآ أَنۡعَٰمٗا وَأَنَاسِيَّ كَثِيرٗا

ដើម្បីយើងធ្វើឱ្យដីដែលស្លាប់(គ្មានជីជាតិ)មានជីវិត (ជីជាតិ)ឡើងវិញដោយសារវា(ទឹកភ្លៀង)។ ហើយយើងបាន ផ្ដល់វាឱ្យសត្វពាហនៈ និងមនុស្សលោកហើយនិងអ្វីៗជាច្រើន ដែលយើងបានបង្កើត។
Surah Al-Furqan, Verse 49


وَلَقَدۡ صَرَّفۡنَٰهُ بَيۡنَهُمۡ لِيَذَّكَّرُواْ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورٗا

ហើយជាការពិតណាស់ យើងបានបញ្ចុះវា(ទឹកភ្លៀង)ទៅ ក្នុងចំណោមពួកគេ(ម្ដងនៅតំបន់នេះ ម្ដងនៅតំបន់នោះ) ដើម្បី ឱ្យពួកគេរំលឹកដឹងគុណ(មកចំពោះយើង)។ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនទទួលស្គាល់ និងរមិលគុណ។
Surah Al-Furqan, Verse 50


وَلَوۡ شِئۡنَا لَبَعَثۡنَا فِي كُلِّ قَرۡيَةٖ نَّذِيرٗا

ហើយប្រសិនបើយើងមានចេតនា យើងពិតជាបញ្ជូនអ្នកដាស់តឿនព្រមាន(អ្នកនាំសារ)ទៅរាល់ៗភូមិស្រុកជាមិនខាន។
Surah Al-Furqan, Verse 51


فَلَا تُطِعِ ٱلۡكَٰفِرِينَ وَجَٰهِدۡهُم بِهِۦ جِهَادٗا كَبِيرٗا

ដូចេ្នះចូរអ្នកកុំគោរពតាមពួកប្រឆាំង តែអ្នកត្រូវតស៊ូឱ្យ បានខ្លាំងក្លាជាមួយពួកគេ ដើម្បីផ្សព្វផ្សាយវា(គម្ពីរគួរអាន)។
Surah Al-Furqan, Verse 52


۞وَهُوَ ٱلَّذِي مَرَجَ ٱلۡبَحۡرَيۡنِ هَٰذَا عَذۡبٞ فُرَاتٞ وَهَٰذَا مِلۡحٌ أُجَاجٞ وَجَعَلَ بَيۡنَهُمَا بَرۡزَخٗا وَحِجۡرٗا مَّحۡجُورٗا

ហើយទ្រង់ជាអ្នកដែលបានធ្វើឱ្យសមុទ្រពីរនៅជាប់គ្នា ដោយមួយជាទឹកសាបឆ្ងាញ់ពិសារ និងមួយទៀតប្រៃល្វីង។ ហើយ ទ្រង់បានធ្វើឱ្យមានរនាំងបាំងរវាងវាទាំងពីរ និងរារាំងមិនឱ្យជ្រាប ចូលគ្នា។
Surah Al-Furqan, Verse 53


وَهُوَ ٱلَّذِي خَلَقَ مِنَ ٱلۡمَآءِ بَشَرٗا فَجَعَلَهُۥ نَسَبٗا وَصِهۡرٗاۗ وَكَانَ رَبُّكَ قَدِيرٗا

ហើយទ្រង់ជាអ្នកដែលបានបង្កើតមនុស្សលោកអំពីទឹក (ទឹកកាម) ហើយទ្រង់បានបង្កើតវាឱ្យមានពូជពង្ស និងសាច់ថ្លៃ។ ហើយម្ចាស់របស់អ្នកជាអ្នកដែលមានអានុភាពបំផុត។
Surah Al-Furqan, Verse 54


وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُهُمۡ وَلَا يَضُرُّهُمۡۗ وَكَانَ ٱلۡكَافِرُ عَلَىٰ رَبِّهِۦ ظَهِيرٗا

តែពួកគេបែរជាគោរពសក្ការៈផេ្សងពីអល់ឡោះនូវអ្វីដែល ពុំអាចផ្ដល់ប្រយោជន៍ ហើយផ្ដល់គ្រោះថ្នាក់ដល់ពួកគេទៅវិញ។ ហើយអ្នកដែលប្រឆាំងគឺជាអ្នកដែលជួយគាំទ្រ(ស្ហៃតន)ប្រឆាំងនឹង ម្ចាស់របស់គេ។
Surah Al-Furqan, Verse 55


وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا

ហើយយើងមិនបានបញ្ជូនអ្នកមកឡើយ លើកលែងតែ ជាអ្នកផ្ដល់ដំណឹងរីករាយ និងជាអ្នកដាស់តឿនព្រមាន(ដល់ មនុស្សលោក)តែប៉ុណ្ណោះ។
Surah Al-Furqan, Verse 56


قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلٗا

ចូរអ្នកពោលថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ លើកលែងតែអ្នកណាដែលចង់ប្រកាន់យកមាគ៌ា (ដ៏ត្រឹមត្រូវ)ឆ្ពោះទៅកាន់ម្ចាស់របស់គេប៉ុណ្ណោះ។
Surah Al-Furqan, Verse 57


وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا

ហើយចូរអ្នក(មូហាំម៉ាត់)ប្រគល់ការទុកចិត្ដលើអ្នកដែល រស់ អ្នកដែលមិនស្លាប់(អល់ឡោះ) ហើយអ្នកត្រូវលើកតម្កើង ដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នក ដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំរបស់ទ្រង់។
Surah Al-Furqan, Verse 58


ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ ٱلرَّحۡمَٰنُ فَسۡـَٔلۡ بِهِۦ خَبِيرٗا

គឺអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់ បានស្ថិតលើអារ៉ស្ហ។ (ទ្រង់គឺជា)ម្ចាស់ដែលមហាសប្បុរស ដូចេ្នះ ចូរអ្នកបួងសួងសុំពីទ្រង់ដែលមហាដឹងជ្រួតជ្រាបចុះ។
Surah Al-Furqan, Verse 59


وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورٗا۩

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរ ពួកអ្នកស៊ូជូតចំពោះម្ចាស់មហាសប្បុរសនោះ ពួកគេបានតបវិញ ថាៈ តើម្ចាស់មហាសប្បុរសជាអ្វី? តើឱ្យពួកយើងស៊ូជូតនូវអ្វីដែល អ្នក(មូហាំម៉ាត់)បានបញ្ជាពួកយើងឬ? ផ្ទុយទៅវិញពួកគេកាន់តែ ឃ្លាតឆ្ងាយ(ពីជំនឿ)ថែមទៀត។
Surah Al-Furqan, Verse 60


تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجٗا وَجَعَلَ فِيهَا سِرَٰجٗا وَقَمَرٗا مُّنِيرٗا

ទ្រង់មហាមានពរជ័យ ដែលបានបង្កើតឱ្យមានផ្កាយជា ច្រើននៅលើមេឃ និងបង្កើតឱ្យមានព្រះអាទិត្យ និងព្រះច័ន្ទជា ពន្លឺនៅលើវា។
Surah Al-Furqan, Verse 61


وَهُوَ ٱلَّذِي جَعَلَ ٱلَّيۡلَ وَٱلنَّهَارَ خِلۡفَةٗ لِّمَنۡ أَرَادَ أَن يَذَّكَّرَ أَوۡ أَرَادَ شُكُورٗا

ហើយទ្រង់គឺជាអ្នកដែលបានបង្កើតឱ្យមានពេលយប់និង ពេលថ្ងៃដោយមានការផ្លាស់គ្នាសម្រាប់អ្នកដែលចង់រំលឹក ឬចង់ ថ្លែងអំណរគុណ(ចំពោះអល់ឡោះ)។
Surah Al-Furqan, Verse 62


وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنٗا وَإِذَا خَاطَبَهُمُ ٱلۡجَٰهِلُونَ قَالُواْ سَلَٰمٗا

ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅ កាន់ពួកគេ ពួកគេបានតបវិញនូវពាក្យសំដីទន់ភ្លន់សុភាពរាបសា។
Surah Al-Furqan, Verse 63


وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمۡ سُجَّدٗا وَقِيَٰمٗا

និងបណ្ដាអ្នកដែលចំណាយពេលវេលានៅពេលយប់ ដើម្បី ស៊ូជូតនិងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេ។
Surah Al-Furqan, Verse 64


وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا

និងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង ខ្ញុំ. សូមទ្រង់មេត្ដាបញ្ចៀសពួកយើងខ្ញុំពីទារុណកម្មនរកជើហាន់ណាំផង។ ពិតប្រាកដណាស់ ទារុណកម្មរបស់វាគឺអមតៈ។
Surah Al-Furqan, Verse 65


إِنَّهَا سَآءَتۡ مُسۡتَقَرّٗا وَمُقَامٗا

ពិតប្រាកដណាស់ វាជាទីលំនៅនិងជាកន្លែងស្នាក់អាស្រ័យ មួយដ៏អាក្រក់បំផុត។
Surah Al-Furqan, Verse 66


وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامٗا

និងបណ្ដាអ្នកដែលនៅពេលពួកគេបានបរិច្ចាគ(ទ្រព្យសម្បត្ដិ)គឺពួកគេមិនខ្ជះខ្ជាយ និងមិនចង្អៀតចង្អល់ឡើយ។ តែពួក គេចំណាយធុនកណ្ដាលរវាងទាំងពីរនោះ។
Surah Al-Furqan, Verse 67


وَٱلَّذِينَ لَا يَدۡعُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ وَلَا يَقۡتُلُونَ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّ وَلَا يَزۡنُونَۚ وَمَن يَفۡعَلۡ ذَٰلِكَ يَلۡقَ أَثَامٗا

ហើយនិងបណ្ដាអ្នកដែលមិនបួងសួងសុំម្ចាស់ផេ្សងរួមជា មួយនឹងអល់ឡោះ ហើយពួកគេមិនសម្លាប់ជីវិតដែលអល់ឡោះបាន ហាមឃាត់ឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាមច្បាប់ សាសនាអ៊ីស្លាម)ប៉ុណ្ណោះ។ ហើយពួកគេក៏មិនធ្វើហ្ស៊ីណាដែរ។ តែ បើអ្នកណាប្រព្រឹត្ដដូច្នោះវិញ គេពិតជានឹងទទួលទារុណកម្ម។
Surah Al-Furqan, Verse 68


يُضَٰعَفۡ لَهُ ٱلۡعَذَابُ يَوۡمَ ٱلۡقِيَٰمَةِ وَيَخۡلُدۡ فِيهِۦ مُهَانًا

ទារុណកម្មនឹងត្រូវបន្ថែមទៅលើគេទេ្វដងនៅថ្ងៃបរលោក។ ហើយគេនឹងស្ថិតក្នុងវាយ៉ាងអាម៉ាស់ជារៀងរហូត។
Surah Al-Furqan, Verse 69


إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ عَمَلٗا صَٰلِحٗا فَأُوْلَـٰٓئِكَ يُبَدِّلُ ٱللَّهُ سَيِّـَٔاتِهِمۡ حَسَنَٰتٖۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا

លើកលែងតែអ្នកណាដែលបានសារភាពកំហុស និងមាន ជំនឿ ព្រមទាំងបានសាងនូវអំពើល្អត្រឹមត្រូវ គឺអ្នកទាំងនោះហើយ ដែលអល់ឡោះនឹងប្ដូរអំពើអាក្រក់របស់ពួកគេទៅជាអំពើល្អវិញ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
Surah Al-Furqan, Verse 70


وَمَن تَابَ وَعَمِلَ صَٰلِحٗا فَإِنَّهُۥ يَتُوبُ إِلَى ٱللَّهِ مَتَابٗا

ហើយអ្នកណាដែលបានសារភាពកំហុស និងបានសាងអំពើ ល្អត្រឹមត្រូវ ពិតប្រាកដណាស់ គេជាអ្នកដែលសារភាពកំហុសចំពោះ អល់ឡោះពិតប្រាកដមែន។
Surah Al-Furqan, Verse 71


وَٱلَّذِينَ لَا يَشۡهَدُونَ ٱلزُّورَ وَإِذَا مَرُّواْ بِٱللَّغۡوِ مَرُّواْ كِرَامٗا

និងបណ្ដាអ្នកដែលមិនធ្វើសាក្សីភូតកុហក។ ហើយនៅ ពេលដែលពួកគេបានដើរឆ្លងកាត់ហ្វូងមនុស្សដែលនិយាយឥត ប្រយោជន៍ ពួកគេដើរឆ្លងកាត់ដោយសេចក្ដីថ្លៃថ្នូរ។
Surah Al-Furqan, Verse 72


وَٱلَّذِينَ إِذَا ذُكِّرُواْ بِـَٔايَٰتِ رَبِّهِمۡ لَمۡ يَخِرُّواْ عَلَيۡهَا صُمّٗا وَعُمۡيَانٗا

និងបណ្ដាអ្នកដែលនៅពេលពួកគេត្រូវបានគេរំលឹកនូវ អាយ៉ាត់ៗនៃម្ចាស់របស់ពួកគេ ពួកគេមិនបានធ្វើគ និងធ្វើថ្លង់ ចំពោះវាឡើយ។
Surah Al-Furqan, Verse 73


وَٱلَّذِينَ يَقُولُونَ رَبَّنَا هَبۡ لَنَا مِنۡ أَزۡوَٰجِنَا وَذُرِّيَّـٰتِنَا قُرَّةَ أَعۡيُنٖ وَٱجۡعَلۡنَا لِلۡمُتَّقِينَ إِمَامًا

ហើយនិងបណ្ដាអ្នកដែលបួងសួងសុំថាៈ ឱម្ចាស់របស់ពួក យើងខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើងខ្ញុំអំពីប្រពន្ធរបស់ពួក យើងខ្ញុំ និងកូនចៅរបស់ពួកយើងខ្ញុំជាទីគាប់ចិត្ដផង. ហើយសូម ទ្រង់មេត្ដាធ្វើឱ្យពួកយើងខ្ញុំក្លាយជាអ្នកដឹកនាំសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចទ្រង់ផង។
Surah Al-Furqan, Verse 74


أُوْلَـٰٓئِكَ يُجۡزَوۡنَ ٱلۡغُرۡفَةَ بِمَا صَبَرُواْ وَيُلَقَّوۡنَ فِيهَا تَحِيَّةٗ وَسَلَٰمًا

អ្នកទាំងនោះហើយដែលនឹងត្រូវគេតបស្នងនូវកន្លែងមួយ ដ៏ប្រសើរបំផុត(ឋានសួគ៌)ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។ ហើយពួកគេនឹងត្រូវគេទទួលស្វាគមន៍និងជូនពរឱ្យមានសេចក្ដីសុខ។
Surah Al-Furqan, Verse 75


خَٰلِدِينَ فِيهَاۚ حَسُنَتۡ مُسۡتَقَرّٗا وَمُقَامٗا

ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដែលជាទីលំនៅ និងជាកន្លែងស្នាក់អាស្រ័យមួយដ៏ប្រសើរបំផុត។
Surah Al-Furqan, Verse 76


قُلۡ مَا يَعۡبَؤُاْ بِكُمۡ رَبِّي لَوۡلَا دُعَآؤُكُمۡۖ فَقَدۡ كَذَّبۡتُمۡ فَسَوۡفَ يَكُونُ لِزَامَۢا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំនឹងមិនអើពើ ចំពោះពួកអ្នកឡើយ ប្រសិនបើគ្មានការបួងសួងសុំរបស់ពួកអ្នក (ចំពោះទ្រង់)ទេនោះ។ តែជាការពិតណាស់ ពួកអ្នកបានបដិសេធ នឹងទ្រង់។ ដូចេ្នះទារុណកម្មនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។
Surah Al-Furqan, Verse 77


Author: Cambodian Muslim Community Development


<< Surah 24
>> Surah 26

Khmer Translations by other Authors


Khmer Translation By Cambodian Muslim Community Development
Khmer Translation By Cambodian Muslim Community Development
Popular Areas
Apartments for rent in Dubai Apartments for rent Abu Dhabi Villas for rent in Dubai House for rent Abu Dhabi Apartments for sale in Dubai Apartments for sale in Abu Dhabi Flat for rent Sharjah
Popular Searches
Studios for rent in UAE Apartments for rent in UAE Villas for rent in UAE Apartments for sale in UAE Villas for sale in UAE Land for sale in UAE Dubai Real Estate
Trending Areas
Apartments for rent in Dubai Marina Apartments for sale in Dubai Marina Villa for rent in Sharjah Villa for sale in Dubai Flat for rent in Ajman Studio for rent in Abu Dhabi Villa for rent in Ajman
Trending Searches
Villa for rent in Abu Dhabi Shop for rent in Dubai Villas for sale in Ajman Studio for rent in Sharjah 1 Bedroom Apartment for rent in Dubai Property for rent in Abu Dhabi Commercial properties for sale
© Copyright Dubai Prayer Time. All Rights Reserved
Designed by Prayer Time In Dubai