Surah An-Naml - Khmer Translation by Cambodian Muslim Community Development
طسٓۚ تِلۡكَ ءَايَٰتُ ٱلۡقُرۡءَانِ وَكِتَابٖ مُّبِينٍ
ត ស៊ីន។ នេះគឺជាអាយ៉ាត់ៗនៃគមី្ពរគួរអាននិងជាអាយ៉ាត់ៗ នៃគម្ពីរដ៏ច្បាស់លាស់
Surah An-Naml, Verse 1
هُدٗى وَبُشۡرَىٰ لِلۡمُؤۡمِنِينَ
ដែលជាការចង្អុលបង្ហាញ(ដល់មនុស្សលោក)និងជាដំណឹង រីករាយដល់បណ្ដាអ្នកមានជំនឿ។
Surah An-Naml, Verse 2
ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ
គឺបណ្ដាអ្នកដែលប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ដោយពួកគេជឿជាក់យ៉ាងច្បាស់ចំពោះថ្ងៃបរលោក។
Surah An-Naml, Verse 3
إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ زَيَّنَّا لَهُمۡ أَعۡمَٰلَهُمۡ فَهُمۡ يَعۡمَهُونَ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក យើង បានលំអសម្រាប់ពួកគេនូវអំពើ(អាក្រក់)របស់ពួកគេ។ ហើយ ពួកគេនឹងវងេ្វងជារៀងរហូត។
Surah An-Naml, Verse 4
أُوْلَـٰٓئِكَ ٱلَّذِينَ لَهُمۡ سُوٓءُ ٱلۡعَذَابِ وَهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ
ពួកទាំងនោះហើយជាពួកដែលនឹងទទួលទារុណកម្មយ៉ាង ឃោរឃៅ(នៅក្នុងលោកិយនេះ) ហើយនៅថ្ងៃបរលោកពួកគេគឺ ជាពួកដែលខាតបង់បំផុត។
Surah An-Naml, Verse 5
وَإِنَّكَ لَتُلَقَّى ٱلۡقُرۡءَانَ مِن لَّدُنۡ حَكِيمٍ عَلِيمٍ
ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)ត្រូវគេផ្ដល់ឱ្យនូវ គម្ពីរគួរអានពីម្ចាស់មហាគតិបណ្ឌិត មហាដឹង។
Surah An-Naml, Verse 6
إِذۡ قَالَ مُوسَىٰ لِأَهۡلِهِۦٓ إِنِّيٓ ءَانَسۡتُ نَارٗا سَـَٔاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ ءَاتِيكُم بِشِهَابٖ قَبَسٖ لَّعَلَّكُمۡ تَصۡطَلُونَ
(ចូរចងចាំ)ខណៈដែលមូសាបានពោលទៅកាន់ក្រុមគ្រួសារ របស់គាត់ថាៈ ពិតប្រាកដណាស់ ខ្ញុំបានឃើញពន្លឺភ្លើងមួយ ខ្ញុំនឹងនាំ ដំណឹងខ្លះៗ(ពីការបង្ហាញផ្លូវ)ឱ្យពួកអ្នក ឬយកដុំភ្លើងមកបង្កាត់ ឱ្យពួកអ្នកដើម្បីឱ្យពួកអ្នកកំដៅខ្លួន។
Surah An-Naml, Verse 7
فَلَمَّا جَآءَهَا نُودِيَ أَنۢ بُورِكَ مَن فِي ٱلنَّارِ وَمَنۡ حَوۡلَهَا وَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَٰلَمِينَ
ហើយនៅពេលដែលគាត់(មូសា)ទៅដល់ពន្លឺភ្លើងនោះ ស្រាប់តែមានសំឡេងស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់គេបាន ប្រសិទ្ធពរដល់អ្នកដែលនៅជិតពន្លឺភ្លើង និងអ្នកដែលនៅជុំវិញវា (ម៉ាឡាអ៊ីកាត់) ហើយអល់ឡោះមហាស្អាតស្អំ ជាម្ចាស់គ្រប់គ្រង នៃពិភពទាំងអស់។
Surah An-Naml, Verse 8
يَٰمُوسَىٰٓ إِنَّهُۥٓ أَنَا ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ
ឱមូសា. ពិតប្រាកដណាស់ យើងនេះហើយជាអល់ឡោះដែល មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
Surah An-Naml, Verse 9
وَأَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنّٞ وَلَّىٰ مُدۡبِرٗا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰ لَا تَخَفۡ إِنِّي لَا يَخَافُ لَدَيَّ ٱلۡمُرۡسَلُونَ
ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា)ឱមូសា. ចូរ អ្នកកុំភ័យខ្លាចឱ្យសោះ ពិតប្រាកដណាស់អ្នកនាំសារមិនភ័យខ្លាច នៅចំពោះមុខយើងឡើយ។
Surah An-Naml, Verse 10
إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسۡنَۢا بَعۡدَ سُوٓءٖ فَإِنِّي غَفُورٞ رَّحِيمٞ
ប៉ុន្ដែអ្នកណាហើយដែលបានបំពាន បន្ទាប់មកគេបានយក អំពើល្អមកជំនួសវិញក្រោយពីគេបានប្រព្រឹត្ដអំពើអាក្រក់ហើយ នោះ ពិតប្រាកដណាស់ យើងមហាអភ័យទោស មហាអាណិត ស្រឡាញ់។
Surah An-Naml, Verse 11
وَأَدۡخِلۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٖۖ فِي تِسۡعِ ءَايَٰتٍ إِلَىٰ فِرۡعَوۡنَ وَقَوۡمِهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ
ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់អ្នកចុះ នោះវានឹងចេញពន្លឺសចែងចាំង ដោយមិនមែនជាប្រការអាក្រក់ ឡើយ។ (មុជីហ្សាត់ទាំងពីរនោះ)ក្នុងចំណោមមុជីហ្សាត់ទាំងប្រាំ- បួន(ដើម្បីឱ្យអ្នក)នាំទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ពិត ប្រាកដណាស់ ពួកគេគឺជាក្រុមដែលល្មើសនឹងបទបញ្ជារបស់យើង។
Surah An-Naml, Verse 12
فَلَمَّا جَآءَتۡهُمۡ ءَايَٰتُنَا مُبۡصِرَةٗ قَالُواْ هَٰذَا سِحۡرٞ مُّبِينٞ
តែនៅពេលដែលមុជីហ្សាត់របស់យើងបានមកដល់ពួកគេ យ៉ាងជាក់ស្ដែងហើយនោះ ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគមយ៉ាងច្បាស់លាស់។
Surah An-Naml, Verse 13
وَجَحَدُواْ بِهَا وَٱسۡتَيۡقَنَتۡهَآ أَنفُسُهُمۡ ظُلۡمٗا وَعُلُوّٗاۚ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ
ហើយពួកគេបានបដិសេធនឹងវា(មុជីហ្សាត់)ទាំងបំពាននិង ក្រអឺតក្រទម ខណៈដែលខ្លួនរបស់ពួកគេផ្ទាល់ជឿជាក់យ៉ាងច្បាស់ នឹងវា។ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុងក្រោយរបស់ ពួកដែលបង្កវិនាសកម្ម(នៅក្នុងលោកិយ)យ៉ាងដូចមេ្ដច
Surah An-Naml, Verse 14
وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ وَسُلَيۡمَٰنَ عِلۡمٗاۖ وَقَالَا ٱلۡحَمۡدُ لِلَّهِ ٱلَّذِي فَضَّلَنَا عَلَىٰ كَثِيرٖ مِّنۡ عِبَادِهِ ٱلۡمُؤۡمِنِينَ
ហើយជាការពិតណាស់ យើងបានផ្ដល់ចំណេះដឹងដ៏ខ្ពង់ខ្ពស់ ឱ្យដាវូដនិងស៊ូឡៃម៉ាន។ ហើយគាត់ទាំងពីរបានពោលថាៈ រាល់ការ សរសើរគឺចំពោះអល់ឡោះដែលបានលើកតម្កើងយើងខ្ញុំទាំងពីរ ច្រើនជាងគេក្នុងចំណោមខ្ញុំរបស់ទ្រង់ដែលមានជំនឿ។
Surah An-Naml, Verse 15
وَوَرِثَ سُلَيۡمَٰنُ دَاوُۥدَۖ وَقَالَ يَـٰٓأَيُّهَا ٱلنَّاسُ عُلِّمۡنَا مَنطِقَ ٱلطَّيۡرِ وَأُوتِينَا مِن كُلِّ شَيۡءٍۖ إِنَّ هَٰذَا لَهُوَ ٱلۡفَضۡلُ ٱلۡمُبِينُ
ក្រោយមកស៊ូឡៃម៉ានបានទទួលមរតកពី(បិតារបស់គាត់) ដាវូដ។ ហើយគាត់បានពោលថាៈ ឱមនុស្សលោក. គេបានបង្រៀន យើងឱ្យចេះនិយាយភាសាសត្វ និងបានផ្ដល់ឱ្យយើងនូវអ្វីៗគ្រប់បែប យ៉ាង។ ពិតប្រាកដណាស់ នេះគឺជាការប្រោសប្រទានដ៏ច្បាស់លាស់។
Surah An-Naml, Verse 16
وَحُشِرَ لِسُلَيۡمَٰنَ جُنُودُهُۥ مِنَ ٱلۡجِنِّ وَٱلۡإِنسِ وَٱلطَّيۡرِ فَهُمۡ يُوزَعُونَ
គេបានប្រមូលឱ្យស៊ូឡៃម៉ាននូវកងទ័ពរបស់គាត់អំពីជិននិង មនុស្ស ហើយនិងសត្វស្លាប រួចមកពួកគេត្រូវគេបែងចែកជាក្រុមៗ។
Surah An-Naml, Verse 17
حَتَّىٰٓ إِذَآ أَتَوۡاْ عَلَىٰ وَادِ ٱلنَّمۡلِ قَالَتۡ نَمۡلَةٞ يَـٰٓأَيُّهَا ٱلنَّمۡلُ ٱدۡخُلُواْ مَسَٰكِنَكُمۡ لَا يَحۡطِمَنَّكُمۡ سُلَيۡمَٰنُ وَجُنُودُهُۥ وَهُمۡ لَا يَشۡعُرُونَ
លុះនៅពេលពួកគេបានទៅដល់ជ្រលងសត្វស្រមោចមេ ក្រុមស្រមោចបាននិយាយថាៈ ឱសត្វស្រមោចទាំងអស់. ចូរពួកអ្នក ចូលសំបុករបស់ពួកអ្នក ដើម្បីកុំឱ្យស៊ូឡៃម៉ាន និងកងទ័ពរបស់គាត់ ជាន់ពួកអ្នក ខណៈដែលពួកគេមិនដឹងខ្លួន។
Surah An-Naml, Verse 18
فَتَبَسَّمَ ضَاحِكٗا مِّن قَوۡلِهَا وَقَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحٗا تَرۡضَىٰهُ وَأَدۡخِلۡنِي بِرَحۡمَتِكَ فِي عِبَادِكَ ٱلصَّـٰلِحِينَ
ពេលនោះគាត់(ស៊ូឡៃម៉ាន)បានញញឹមដោយអស់សំណើច នឹងសំដីរបស់មេស្រមោច។ ហើយគាត់បានបួងសួងសុំថាៈ ឱម្ចាស់ របស់ខ្ញុំ. សូមទ្រង់មេត្ដាចង្អុលបង្ហាញខ្ញុំ ដើម្បីឱ្យខ្ញុំអរគុណចំពោះ នៀកម៉ាត់របស់ទ្រង់ដែលបានប្រទានឱ្យខ្ញុំ និងមាតាបិតារបស់ខ្ញុំ និងដើម្បីឱ្យខ្ញុំសាងអំពើល្អដែលទ្រង់គាប់ចិត្ដ ហើយសូមទ្រង់មេត្ដា បញ្ចូលខ្ញុំទៅក្នុងចំណោមបណ្ដាខ្ញុំរបស់ទ្រង់ដែលល្អត្រឹមត្រូវដោយ ក្ដីមេត្ដាករុណារបស់ទ្រង់ផងចុះ។
Surah An-Naml, Verse 19
وَتَفَقَّدَ ٱلطَّيۡرَ فَقَالَ مَالِيَ لَآ أَرَى ٱلۡهُدۡهُدَ أَمۡ كَانَ مِنَ ٱلۡغَآئِبِينَ
ហើយគាត់(ស៊ូឡៃម៉ាន)បានពិនិត្យស្ថានភាពនៃហ្វូងសត្វ ស្លាបរួចក៏ពោលថាៈ ហេតុអ្វីបានជាខ្ញុំមិនឃើញសត្វហ៊ុទហ៊ុទ ឬ មួយក៏វាអវត្ដមាន
Surah An-Naml, Verse 20
لَأُعَذِّبَنَّهُۥ عَذَابٗا شَدِيدًا أَوۡ لَأَاْذۡبَحَنَّهُۥٓ أَوۡ لَيَأۡتِيَنِّي بِسُلۡطَٰنٖ مُّبِينٖ
ខ្ញុំពិតជានឹងធ្វើទារុណកម្មវាយ៉ាងធ្ងន់ធ្ងរ ឬក៏ខ្ញុំសំឡេះវា ចោល ឬមួយវាត្រូវនាំហេតុផលណាមួយដ៏ច្បាស់លាស់មកឱ្យខ្ញុំ។
Surah An-Naml, Verse 21
فَمَكَثَ غَيۡرَ بَعِيدٖ فَقَالَ أَحَطتُ بِمَا لَمۡ تُحِطۡ بِهِۦ وَجِئۡتُكَ مِن سَبَإِۭ بِنَبَإٖ يَقِينٍ
តែមិនយូរប៉ុន្មានវាក៏បានមកដល់ ហើយបាននិយាយថាៈ ខ្ញុំបានដឹងនូវអ្វីដែលអ្នកមិនបានដឹងវា ហើយខ្ញុំបាននាំមកឱ្យអ្នកនូវ ដំណឹងមួយយ៉ាងជាក់លាក់ពីទីក្រុងសាបាក។
Surah An-Naml, Verse 22
إِنِّي وَجَدتُّ ٱمۡرَأَةٗ تَمۡلِكُهُمۡ وَأُوتِيَتۡ مِن كُلِّ شَيۡءٖ وَلَهَا عَرۡشٌ عَظِيمٞ
ពិតប្រាកដណាស់ ខ្ញុំបានជួបស្ដ្រីម្នាក់ដែលជាសេ្ដចគ្រប់គ្រង ពួកគេ(ប្រជាជនសាបាក) ហើយនាងត្រូវបានគេផ្ដល់ឱ្យនូវអ្វីៗគ្រប់ បែបយ៉ាង ព្រមទាំងនាងមានរាជបល្ល័ង្គមួយដ៏អស្ចារ្យផងដែរ។
Surah An-Naml, Verse 23
وَجَدتُّهَا وَقَوۡمَهَا يَسۡجُدُونَ لِلشَّمۡسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ فَهُمۡ لَا يَهۡتَدُونَ
ហើយខ្ញុំបានឃើញនាងនិងប្រជាជនរបស់នាង ពួកគេក្រាប ថ្វាយបង្គំព្រះអាទិត្យផេ្សងពីអល់ឡោះ ហើយស្ហៃតនបានលំអពួក គេនូវទង្វើទាំងឡាយរបស់ពួកគេ ហើយវាបានរារាំងពួកគេពីមាគ៌ាដ៏ត្រឹមត្រូវ ដូចេ្នះពួកគេមិនទទួលបានការចង្អុលបង្ហាញឡើយ។
Surah An-Naml, Verse 24
أَلَّاۤ يَسۡجُدُواْۤ لِلَّهِ ٱلَّذِي يُخۡرِجُ ٱلۡخَبۡءَ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُخۡفُونَ وَمَا تُعۡلِنُونَ
(ស្ហៃតនធ្វើដូចេ្នះ)ដើម្បីកុំឱ្យពួកគេគោរពសក្ការៈចំពោះ អល់ឡោះដែលជាអ្នកលាតត្រដាងនូវអ្វីដែលលាក់ទុកលើមេឃជា ច្រើនជាន់ និងផែនដី(អំពីទឹកភ្លៀង រុក្ខជាតិ និងអ្វីផេ្សងៗទៀត) ហើយទ្រង់ដឹងនូវអ្វីដែលពួកអ្នកលាក់បាំង និងអ្វីដែលពួកអ្នកលាត ត្រដាង។
Surah An-Naml, Verse 25
ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ۩
អល់ឡោះគឺជាម្ចាស់ ដែលគ្មានម្ចាស់ណាផេ្សងត្រូវគេ គោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ ដែលជាម្ចាស់នៃអារ៉ស្ហដ៏ធំ ស្កឹមស្កៃឡើយ។
Surah An-Naml, Verse 26
۞قَالَ سَنَنظُرُ أَصَدَقۡتَ أَمۡ كُنتَ مِنَ ٱلۡكَٰذِبِينَ
គាត់(ស៊ូឡៃម៉ាន)បានតបវិញថាៈ យើងនឹងចាំមើលថា តើឯងបាននិយាយពិត ឬក៏និយាយកុហក
Surah An-Naml, Verse 27
ٱذۡهَب بِّكِتَٰبِي هَٰذَا فَأَلۡقِهۡ إِلَيۡهِمۡ ثُمَّ تَوَلَّ عَنۡهُمۡ فَٱنظُرۡ مَاذَا يَرۡجِعُونَ
ចូរឯងនាំសាររបស់ខ្ញុំនេះ ហើយទម្លាក់ឱ្យពួកគេ បន្ទាប់មក ចូរឯងទៅឱ្យឆ្ងាយពីពួកគេបន្ដិច រួចឯងត្រូវចាំមើល តើ(ចម្លើយ) អ្វីដែលពួកគេនឹងឆ្លើយតបមកវិញ
Surah An-Naml, Verse 28
قَالَتۡ يَـٰٓأَيُّهَا ٱلۡمَلَؤُاْ إِنِّيٓ أُلۡقِيَ إِلَيَّ كِتَٰبٞ كَرِيمٌ
នាងបាននិយាយថាៈ ឱមន្ដ្រីទាំងឡាយ. ពិតប្រាកដណាស់ គេបានប្រគល់សារដ៏វិសេសមួយដល់ខ្ញុំ។
Surah An-Naml, Verse 29
إِنَّهُۥ مِن سُلَيۡمَٰنَ وَإِنَّهُۥ بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ពិតប្រាកដណាស់ សារនោះមកពីស៊ូឡៃម៉ាន ហើយពិត ប្រាកដណាស់វានោះគឺ بِسْمِ اللهِ الرَّحْمَنِ الرَّحِيْمِ (ក្នុងនាម អល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់)។
Surah An-Naml, Verse 30
أَلَّا تَعۡلُواْ عَلَيَّ وَأۡتُونِي مُسۡلِمِينَ
ចូរពួកអ្នកកុំក្រអឺតក្រទមចំពោះខ្ញុំ(ស៊ូឡៃម៉ាន) ហើយ ចូរពួកអ្នកមកប្រគល់ខ្លួនឱ្យខ្ញុំ។
Surah An-Naml, Verse 31
قَالَتۡ يَـٰٓأَيُّهَا ٱلۡمَلَؤُاْ أَفۡتُونِي فِيٓ أَمۡرِي مَا كُنتُ قَاطِعَةً أَمۡرًا حَتَّىٰ تَشۡهَدُونِ
នាងបាននិយាយថាៈ ឱពួកមន្ត្រីទាំងឡាយ. ចូរពួកអ្នក ផ្ដល់យោបល់ឱ្យខ្ញុំនៅក្នុងរឿងរបស់ខ្ញុំ ខ្ញុំមិនបានសមេ្រចកិច្ចការ ណាមួយឡើយ លុះត្រាតែពួកអ្នកមានវត្ដមានជាមួយខ្ញុំ។
Surah An-Naml, Verse 32
قَالُواْ نَحۡنُ أُوْلُواْ قُوَّةٖ وَأُوْلُواْ بَأۡسٖ شَدِيدٖ وَٱلۡأَمۡرُ إِلَيۡكِ فَٱنظُرِي مَاذَا تَأۡمُرِينَ
ពួកគេបានឆ្លើយថាៈ ពួកយើងសុទ្ធសឹងជាអ្នកខ្លាំងពូកែ និងជាអ្នកដែលក្លាហានបំផុត(ក្នុងការធ្វើសង្គ្រាម)។ ហើយរឿង នេះប្រគល់ឱ្យម្ចាស់ក្សត្រី(ជាអ្នកសមេ្រច) ដូចេ្នះសូមម្ចាស់ក្សត្រី ពិចារណាមើលចុះ តើត្រូវសមេ្រចធ្វើយ៉ាងណា
Surah An-Naml, Verse 33
قَالَتۡ إِنَّ ٱلۡمُلُوكَ إِذَا دَخَلُواْ قَرۡيَةً أَفۡسَدُوهَا وَجَعَلُوٓاْ أَعِزَّةَ أَهۡلِهَآ أَذِلَّةٗۚ وَكَذَٰلِكَ يَفۡعَلُونَ
នាងបានឆ្លើយថាៈ ពិតប្រាកដណាស់ក្សត្រទាំងឡាយ កាល បើពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជា បំផ្លាញវា និងធ្វើឱ្យអ្នកដែលមានកិត្ដិយសក្នុងភូមិស្រុកនោះក្លាយ ជាជនទាបថោកជាមិនខាន។ ហើយពួកគេតែងតែធ្វើដូច្នោះ។
Surah An-Naml, Verse 34
وَإِنِّي مُرۡسِلَةٌ إِلَيۡهِم بِهَدِيَّةٖ فَنَاظِرَةُۢ بِمَ يَرۡجِعُ ٱلۡمُرۡسَلُونَ
ប៉ុន្ដែខ្ញុំពិតជានឹងបញ្ជូនជំនូនមួយទៅថ្វាយពួកគេ ហើយ រង់ចាំមើល ថាតើអ្នកនាំសារទាំងនោះនាំអ្វីខ្លះត្រឡប់មកវិញ
Surah An-Naml, Verse 35
فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٖ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٞ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ
ហើយនៅពេលដែលអ្នកនាំសារបានទៅជួបស៊ូឡៃម៉ាន (ជាមួយនឹងជំនូនទាំងនេះ) គាត់បានពោលថាៈ តើពួកអ្នកផ្ដល់ ទ្រព្យសម្បត្ដិទាំងនេះឱ្យខ្ញុំឬ? តែអ្វីដែលអល់ឡោះបានប្រទានឱ្យ ខ្ញុំគឺប្រសើរជាងអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នកទៅទៀត។ ផ្ទុយ ទៅវិញពួកអ្នកទេដែលសប្បាយរីករាយនឹងជំនូនដែលគេផ្ដល់ឱ្យ ពួកអ្នកនោះ។
Surah An-Naml, Verse 36
ٱرۡجِعۡ إِلَيۡهِمۡ فَلَنَأۡتِيَنَّهُم بِجُنُودٖ لَّا قِبَلَ لَهُم بِهَا وَلَنُخۡرِجَنَّهُم مِّنۡهَآ أَذِلَّةٗ وَهُمۡ صَٰغِرُونَ
ចូរអ្នកត្រឡប់ទៅប្រាប់ពួកគេវិញចុះ យើងពិតជានឹងដឹក នាំកងទ័ពឆ្ពោះទៅកាន់ពួកគេ ដែលពួកគេមិនអាចទប់ទល់នឹង កងទ័ពទាំងនេះបានឡើយ។ ហើយយើងពិតជានឹងបណេ្ដញពួកគេ ចេញពីទីនោះ(ទឹកដីសាបាក)យ៉ាងអាម៉ាស់ ហើយពួកគេជាពួក ដែលទាបថោកបំផុត។
Surah An-Naml, Verse 37
قَالَ يَـٰٓأَيُّهَا ٱلۡمَلَؤُاْ أَيُّكُمۡ يَأۡتِينِي بِعَرۡشِهَا قَبۡلَ أَن يَأۡتُونِي مُسۡلِمِينَ
គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ឱមន្ដ្រីទាំងឡាយ. តើ អ្នកណាក្នុងចំណោមពួកអ្នកអាចនាំរាជបល្ល័ង្គរបស់នាងមកឱ្យខ្ញុំ មុននឹងពួកនាងមកប្រគល់ខ្លួនឱ្យខ្ញុំ(ចូលសាសនាអ៊ីស្លាម)
Surah An-Naml, Verse 38
قَالَ عِفۡرِيتٞ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٞ
អ៊ីហ្វ្រីតជាជិន(ដ៏ខ្លាំង)បាននិយាយថាៈ ខ្ញុំអាចនាំរាជបល័្លង្គ នោះមកឱ្យអ្នកមុននឹងអ្នកក្រោកចេញពីកន្លែងរបស់អ្នក។ ហើយ ប្រាកដណាស់ ខ្ញុំគឺជាអ្នកខ្លាំងពូកែស្មោះត្រង់បំផុតលើការងារនេះ។
Surah An-Naml, Verse 39
قَالَ ٱلَّذِي عِندَهُۥ عِلۡمٞ مِّنَ ٱلۡكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن يَرۡتَدَّ إِلَيۡكَ طَرۡفُكَۚ فَلَمَّا رَءَاهُ مُسۡتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضۡلِ رَبِّي لِيَبۡلُوَنِيٓ ءَأَشۡكُرُ أَمۡ أَكۡفُرُۖ وَمَن شَكَرَ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيّٞ كَرِيمٞ
អ្នកដែលមានចំណេះដឹងជ្រៅជ្រះខាងគម្ពីរបាននិយាយថាៈ ខ្ញុំនឹងនាំរាជបល្ល័ង្គនោះមកឱ្យអ្នកមុននឹងការសម្លឹងរបស់អ្នកត្រឡប់ មកវិញ(ក្នុងមួយប៉ប្រិចភ្នែក)។ ហើយនៅពេលដែលស៊ូឡៃម៉ាន បានឃើញរាជបល្ល័ង្គនោះស្ថិតនៅចំពោះមុខរបស់គាត់ គាត់ក៏បាន ពោលថាៈ នេះគឺជាការប្រោសប្រទានពីម្ចាស់របស់ខ្ញុំ ដើម្បីនឹងសាក ល្បងខ្ញុំ តើខ្ញុំដឹងគុណឬរមិលគុណ? ហើយអ្នកណាបានដឹងគុណ (ចំពោះអល់ឡោះ)គឺពិតប្រាកដណាស់ គេដឹងគុណចំពោះខ្លួនឯង។ តែអ្នកណាហើយរមិលគុណវិញនោះ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំមហាមានលើសលប់ មហាសប្បុរស។
Surah An-Naml, Verse 40
قَالَ نَكِّرُواْ لَهَا عَرۡشَهَا نَنظُرۡ أَتَهۡتَدِيٓ أَمۡ تَكُونُ مِنَ ٱلَّذِينَ لَا يَهۡتَدُونَ
គាត់(ស៊ូឡៃម៉ាន)បានពោលថាៈ ចូរពួកអ្នកប្ដូររូបរាង បល័្លង្គរបស់នាង យើងនឹងចាំមើល ថាតើនាងបានទទួលការចង្អុល បង្ហាញ(ឱ្យស្គាល់)ឬក៏នាងស្ថិតក្នុងចំណោមអ្នកដែលមិនទទួលការ ចង្អុលបង្ហាញ
Surah An-Naml, Verse 41
فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ
ហើយនៅពេលដែលនាងបានមកដល់ មានគេសួរថាៈ នេះ ជាបល័្លង្គរបស់អ្នកឬ? នាងបានឆ្លើយថាៈ ដូចជាវាមែន។ (ស៊ូឡៃម៉ានបានពោលថា) យើងត្រូវបានគេប្រទានឱ្យនូវចំណេះដឹងមុន នាង ហើយពួកយើងជាអ្នកប្រគល់ខ្លួន(ចូលអ៊ីស្លាមមុននាង)។
Surah An-Naml, Verse 42
وَصَدَّهَا مَا كَانَت تَّعۡبُدُ مِن دُونِ ٱللَّهِۖ إِنَّهَا كَانَتۡ مِن قَوۡمٖ كَٰفِرِينَ
ហើយអ្វីៗដែលនាងធ្លាប់បានគោរពសក្ការៈផេ្សងពី អល់ឡោះនោះ បានរារាំងនាង(មិនឱ្យចូលសាសនាអ៊ីស្លាម)។ ពិតប្រាកដណាស់ នាងជាស្ដ្រីម្នាក់ដែលធ្លាប់ស្ថិតក្នុងចំណោមក្រុម ដែលគ្មានជំនឿ។
Surah An-Naml, Verse 43
قِيلَ لَهَا ٱدۡخُلِي ٱلصَّرۡحَۖ فَلَمَّا رَأَتۡهُ حَسِبَتۡهُ لُجَّةٗ وَكَشَفَتۡ عَن سَاقَيۡهَاۚ قَالَ إِنَّهُۥ صَرۡحٞ مُّمَرَّدٞ مِّن قَوَارِيرَۗ قَالَتۡ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي وَأَسۡلَمۡتُ مَعَ سُلَيۡمَٰنَ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ
មានគេនិយាយទៅកាន់នាងថាៈ សូមនាងអញ្ជើញចូលទៅ ក្នុងវិមាននេះទៅ ។ ហើយនៅពេលដែលនាងបានឃើញវា នាង ស្មានថាវាជាស្រះទឹកមួយ ហើយក៏បានសើយសំពត់ឡើងពីស្មងជើង ទាំងពីររបស់នាង។ គាត់(ស៊ូឡៃម៉ាន)បានប្រាប់នាងថាៈ ពិតប្រាកដ ណាស់ វាជាវិមានមួយដែលគេបានក្រាលអំពីកព្ចាក់។ (ពេលនោះ នាងក៏បានដឹងអំពីអំណាចគ្រប់គ្រងរបស់ស៊ូឡៃម៉ាន) ហើយនាង បានបួងសួងសុំថាៈ ឱម្ចាស់(អល់ឡោះ)របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានធ្វើខុសដោយខ្លួនឯង ហើយខ្ញុំព្រមចូលសាសនាអ៊ីស្លាមតាម ស៊ូឡៃម៉ាន ដើម្បីគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
Surah An-Naml, Verse 44
وَلَقَدۡ أَرۡسَلۡنَآ إِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًا أَنِ ٱعۡبُدُواْ ٱللَّهَ فَإِذَا هُمۡ فَرِيقَانِ يَخۡتَصِمُونَ
ហើយយើងបានបញ្ជូនសឡេះទៅកាន់ក្រុមសាមូដដែលជា បងប្អូនរបស់ពួកគេ(ដោយគេបានពោលថា)ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះ។ ហើយពេលនោះស្រាប់តែពួកគេបានបែកជាពីរ ក្រុម(ក្រុមមានជំនឿ និងគ្មានជំនឿ)ឈ្លោះប្រកែកគ្នាទៅវិញ។
Surah An-Naml, Verse 45
قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ
គេ(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ(ក្រុមគ្មាន ជំនឿ). ហេតុអ្វីបានជាពួកអ្នកប្រញាប់សុំអំពើអាក្រក់(ទារុណកម្ម) មុនអំពើល្អដូចេ្នះ? ហេតុអ្វីបានជាពួកអ្នកមិនសុំអភ័យទោសពី អល់ឡោះដើម្បីឱ្យទ្រង់ផ្ដល់ក្ដីមេត្ដាករុណាដល់ពួកអ្នក
Surah An-Naml, Verse 46
قَالُواْ ٱطَّيَّرۡنَا بِكَ وَبِمَن مَّعَكَۚ قَالَ طَـٰٓئِرُكُمۡ عِندَ ٱللَّهِۖ بَلۡ أَنتُمۡ قَوۡمٞ تُفۡتَنُونَ
ពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។
Surah An-Naml, Verse 47
وَكَانَ فِي ٱلۡمَدِينَةِ تِسۡعَةُ رَهۡطٖ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ
ហើយមានបុរសប្រាំបួននាក់នៅក្នុងទីក្រុង(ហ៊ីជរី) ពួកគេ តែងតែបង្កវិនាសកម្មនៅលើផែនដី និងមិនកែខ្លួនឡើយ។
Surah An-Naml, Verse 48
قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ
ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកស្បថនឹងអល់ឡោះថា យើងពិតជានឹងសម្លាប់គេ(សឡេះ) និងក្រុមគ្រួសាររបស់គេ(នៅ យប់នេះ)។ បន្ទាប់មក យើងនឹងប្រាប់សាច់ញាតិរបស់គេថាៈ ពួក យើងមិនបានឃើញការស្លាប់នៃក្រុមគ្រួសាររបស់គេឡើយ ហើយ ពិតប្រាកដណាស់ ពួកយើងជាពួកដែលនិយាយពិត។
Surah An-Naml, Verse 49
وَمَكَرُواْ مَكۡرٗا وَمَكَرۡنَا مَكۡرٗا وَهُمۡ لَا يَشۡعُرُونَ
ហើយពួកគេបានរៀបចំល្បិចកល(ដើម្បីសម្លាប់សឡេះ)។ តែយើង(អល់ឡោះ)ក៏បានរៀបចំល្បិចកលទប់ទល់នឹងពួកគេវិញ ដែរ ដោយពួកគេមិនបានដឹងខ្លួនឡើយ។
Surah An-Naml, Verse 50
فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ مَكۡرِهِمۡ أَنَّا دَمَّرۡنَٰهُمۡ وَقَوۡمَهُمۡ أَجۡمَعِينَ
ដូចេ្នះ ចូរអ្នកពិចារណាមើលចុះ តើលទ្ធផលចុងក្រោយនៃ ឧបាយកលរបស់ពួកគេទៅជាយ៉ាងណា? ពិតប្រាកដណាស់ យើង បានបំផ្លាញពួកគេ និងក្រុមរបស់ពួកគេឱ្យវិនាសទាំងអស់។
Surah An-Naml, Verse 51
فَتِلۡكَ بُيُوتُهُمۡ خَاوِيَةَۢ بِمَا ظَلَمُوٓاْۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَعۡلَمُونَ
ហើយលំនៅដ្ឋានរបស់ពួកគេទាំងនោះបាក់ខេ្ទចខ្ទី(ស្ងាត់ ជ្រងំ)ដោយសារតែពួកគេបានបំពាន។ ពិតប្រាកដណាស់ នៅក្នុង រឿងនេះគឺជាមេរៀនមួយសម្រាប់ក្រុមអ្នកដែលចេះដឹង។
Surah An-Naml, Verse 52
وَأَنجَيۡنَا ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ
ហើយយើងបានសង្គ្រោះបណ្ដាអ្នកដែលមានជំនឿដែលពួក គេធ្លាប់បានកោតខ្លាចចំពោះយើង។
Surah An-Naml, Verse 53
وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ وَأَنتُمۡ تُبۡصِرُونَ
ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ខណៈដែលពួកអ្នកឃើញច្បាស់(ថាវាជាប្រការអាក្រក់)នោះ
Surah An-Naml, Verse 54
أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةٗ مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٞ تَجۡهَلُونَ
តើពួកអ្នកពិតជាយកបុរសមកបំពេញចំណង់តណ្ហាក្រៅពី ស្ត្រីមែនឬ? ផ្ទុយទៅវិញ ពួកអ្នកពិតជាក្រុមដែលល្ងង់ខ្លៅ។
Surah An-Naml, Verse 55
۞فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوٓاْ ءَالَ لُوطٖ مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٞ يَتَطَهَّرُونَ
ហើយការឆ្លើយតបនៃក្រុមរបស់គេ(លូត)គ្មានអ្វីក្រៅពី ពួកគេនិយាយគ្នាថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញ ពីភូមិរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ពួកគេជាមនុស្សដែល ស្អាតស្អំ(មិនរួមរ័កជាមួយបុរស)។
Surah An-Naml, Verse 56
فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ
បន្ទាប់មក យើងបានសង្គ្រោះគេ(លូត) និងពួកដែលតាម គេ លើកលែងតែភរិយារស់គេប៉ុណ្ណោះដែលយើងបានកំណត់ឱ្យគេ ស្ថិតនៅក្នុងចំណោមពួកដែលទទួករងទារុណកម្ម។
Surah An-Naml, Verse 57
وَأَمۡطَرۡنَا عَلَيۡهِم مَّطَرٗاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ
ហើយយើងបានបញ្ចុះភ្លៀង(ថ្ម)ទៅលើពួកគេ។ ហើយ ភ្លៀងដែលបានធ្លាក់លើពួកដែលត្រូវបានគេព្រមាននោះអាក្រក់ បំផុត។
Surah An-Naml, Verse 58
قُلِ ٱلۡحَمۡدُ لِلَّهِ وَسَلَٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصۡطَفَىٰٓۗ ءَآللَّهُ خَيۡرٌ أَمَّا يُشۡرِكُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ រាល់ការសរសើរគឺចំពោះ អល់ឡោះ ហើយសូមឱ្យមានសុខសន្ដិភាពចំពោះបណ្ដាខ្ញុំរបស់ទ្រង់ ដែលទ្រង់បានជ្រើសរើស។ តើអល់ឡោះប្រសើរជាង ឬអ្វីដែលពួក អ្នកកំពុងធ្វើស្ហ៊ីរិកនោះប្រសើរជាង
Surah An-Naml, Verse 59
أَمَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءٗ فَأَنۢبَتۡنَا بِهِۦ حَدَآئِقَ ذَاتَ بَهۡجَةٖ مَّا كَانَ لَكُمۡ أَن تُنۢبِتُواْ شَجَرَهَآۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ هُمۡ قَوۡمٞ يَعۡدِلُونَ
ឬអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី និងបាន បញ្ចុះទឹកភ្លៀងពីលើមេឃឱ្យពួកអ្នកប្រសើរជាង? ហើយដោយ សារទឹកភ្លៀងនោះ យើងបានបណ្ដុះចេញជាសួនឧទ្យានជាច្រើនដែល មានភាពស្រស់បំព្រងដែលពួកអ្នកគ្មានសមត្ថភាពនឹងបណ្ដុះដើម ឈើទាំងនោះបានឡើយ។ តើមានម្ចាស់ផេ្សងដែលត្រូវគោរព សក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែល ងាកចេញពីការពិត។
Surah An-Naml, Verse 60
أَمَّن جَعَلَ ٱلۡأَرۡضَ قَرَارٗا وَجَعَلَ خِلَٰلَهَآ أَنۡهَٰرٗا وَجَعَلَ لَهَا رَوَٰسِيَ وَجَعَلَ بَيۡنَ ٱلۡبَحۡرَيۡنِ حَاجِزًاۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ
ឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។
Surah An-Naml, Verse 61
أَمَّن يُجِيبُ ٱلۡمُضۡطَرَّ إِذَا دَعَاهُ وَيَكۡشِفُ ٱلسُّوٓءَ وَيَجۡعَلُكُمۡ خُلَفَآءَ ٱلۡأَرۡضِۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ قَلِيلٗا مَّا تَذَكَّرُونَ
ឬមួយអ្នកដែលឆ្លើយតបចំពោះអ្នកដែលមានទុក្ខព្រួយនៅ ពេលដែលគេបួងសួងសុំពីទ្រង់ និងជាអ្នកដែលបំបាត់គ្រោះអាសន្ន ព្រមទាំងបង្កើតពួកអ្នកជាអ្នកគ្រប់គ្រងផែនដីប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? តិចតួច បំផុតដែលពួកអ្នកនឹកឃើញ។
Surah An-Naml, Verse 62
أَمَّن يَهۡدِيكُمۡ فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ وَمَن يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦٓۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ تَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ
ឬអ្នកដែលបានចង្អុលបង្ហាញពួកអ្នកនៅក្នុងភាពងងឹតទាំង នៅលើគោក និងលើផ្ទៃសមុទ្រប្រសើរជាង? ហើយអ្នកណាដែល បញ្ជូនខ្យល់ជាដំណឹងល្អមួយមុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹក ភ្លៀង)មកដល់? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជា មួយអល់ឡោះឬ? អល់ឡោះមហាខ្ពង់ខ្ពស់ជាងអ្វីដែលពួកគេធ្វើ ស្ហ៊ីរិក។
Surah An-Naml, Verse 63
أَمَّن يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَمَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۗ أَءِلَٰهٞ مَّعَ ٱللَّهِۚ قُلۡ هَاتُواْ بُرۡهَٰنَكُمۡ إِن كُنتُمۡ صَٰدِقِينَ
ឬអ្នកដែលផ្ដល់កំណើតដល់សត្វលោក បន្ទាប់មកទ្រង់នឹង បង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក)ប្រសើរជាង? ហើយ អ្នកណាដែលប្រទានឱ្យពួកអ្នកនូវលាភសក្ការៈពីលើមេឃ និង ផែនដីនោះ? តើមានម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយ អល់ឡោះឬ? ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកបង្ហាញ ភស្ដុតាងរបស់ពួកអ្នកមក ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ មែននោះ។
Surah An-Naml, Verse 64
قُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُۚ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ គ្មាននរណាម្នាក់ដឹងពីអាថ៌-កំបាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឡើយ លើកលែងតែ អល់ឡោះប៉ុណ្ណោះ។ ហើយពួកគេក៏មិនដឹងថា នៅពេលណាពួកគេ នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
Surah An-Naml, Verse 65
بَلِ ٱدَّـٰرَكَ عِلۡمُهُمۡ فِي ٱلۡأٓخِرَةِۚ بَلۡ هُمۡ فِي شَكّٖ مِّنۡهَاۖ بَلۡ هُم مِّنۡهَا عَمُونَ
តែពួកគេនឹងដឹងយ៉ាងច្បាស់នៅថ្ងៃបរលោក។ ផ្ទុយទៅវិញ ពួកគេមានការសង្ស័យចំពោះវា(នៅក្នុងលោកិយ) ថែមទាំងពួកគេ ងងឹតមិនដឹងអ្វីសោះអំពីវាទៀតផង។
Surah An-Naml, Verse 66
وَقَالَ ٱلَّذِينَ كَفَرُوٓاْ أَءِذَا كُنَّا تُرَٰبٗا وَءَابَآؤُنَآ أَئِنَّا لَمُخۡرَجُونَ
ពួកដែលប្រឆាំងបាននិយាយថាៈ តើនៅពេលដែលពួកយើង និងជីដូនជីតារបស់ពួកយើងបានក្លាយជាដីហើយនោះ ពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ
Surah An-Naml, Verse 67
لَقَدۡ وُعِدۡنَا هَٰذَا نَحۡنُ وَءَابَآؤُنَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ
ជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួកយើងត្រូវ បានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ)តាំងពីមុនមក ម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។
Surah An-Naml, Verse 68
قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅ លើផែនដីនេះ ហើយចូរពួកអ្នកមើលចុះ ថាតើលទ្ធផលចុងក្រោយ របស់ពួកដែលប្រព្រឹត្ដអំពើអាក្រក់នោះយ៉ាងដូចម្តេច
Surah An-Naml, Verse 69
وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُن فِي ضَيۡقٖ مِّمَّا يَمۡكُرُونَ
ហើយចូរអ្នក(មូហាំម៉ាត់)កុំព្រួយបារម្ភចំពោះពួកគេ និង កុំពិបាកចិត្ដចំពោះអ្វីដែលពួកគេរៀបចំល្បិចកលនោះឱ្យសោះ។
Surah An-Naml, Verse 70
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ
ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។
Surah An-Naml, Verse 71
قُلۡ عَسَىٰٓ أَن يَكُونَ رَدِفَ لَكُم بَعۡضُ ٱلَّذِي تَسۡتَعۡجِلُونَ
ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ជួនកាលហេតុការណ៍ (ទារុណកម្ម)ខ្លះដែលពួកអ្នកសុំឱ្យប្រញាប់មកដល់នោះបានខិតមកជិតពួកអ្នករួចទៅហើយ។
Surah An-Naml, Verse 72
وَإِنَّ رَبَّكَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកគឺជាម្ចាស់ដែលមាន ការប្រោសប្រទានចំពោះមនុស្សលោក ប៉ុន្ដែពួកគេភាគច្រើនមិនដឹង គុណឡើយ។
Surah An-Naml, Verse 73
وَإِنَّ رَبَّكَ لَيَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ
ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នកដឹងនូវអ្វីដែលចិត្ដ របស់ពួកគេលាក់បាំងនិងអ្វីដែលពួកគេលាតត្រដាង។
Surah An-Naml, Verse 74
وَمَا مِنۡ غَآئِبَةٖ فِي ٱلسَّمَآءِ وَٱلۡأَرۡضِ إِلَّا فِي كِتَٰبٖ مُّبِينٍ
ហើយគ្មានទេអាថ៌កំបាំងនៅលើមេឃ និងផែនដី លើក លែងតែមាន(ការកត់ត្រា)នៅក្នុងគមី្ពរ(ឡាវហុលម៉ះហ្វ៊ូស)យ៉ាង ច្បាស់លាស់ ។
Surah An-Naml, Verse 75
إِنَّ هَٰذَا ٱلۡقُرۡءَانَ يَقُصُّ عَلَىٰ بَنِيٓ إِسۡرَـٰٓءِيلَ أَكۡثَرَ ٱلَّذِي هُمۡ فِيهِ يَخۡتَلِفُونَ
ពិតប្រាកដណាស់ គមី្ពរគួរអាននេះគឺវាបកស្រាយប្រាប់ដល់ អំបូរអ៊ីស្រាអែលនូវរឿងរ៉ាវជាច្រើនដែលពួកគេខ្វែងគំនិតគ្នាពីវា។
Surah An-Naml, Verse 76
وَإِنَّهُۥ لَهُدٗى وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ
ហើយពិតប្រាកដណាស់វា(គម្ពីរគួរអាន)គឺជាការចង្អុល បង្ហាញ និងជាក្ដីមេត្ដាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។
Surah An-Naml, Verse 77
إِنَّ رَبَّكَ يَقۡضِي بَيۡنَهُم بِحُكۡمِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡعَلِيمُ
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)នឹងកាត់ សេចក្ដីរវាងពួកគេ(អំបូរអ៊ីស្រាអែល)ដោយការវិនិច្ឆ័យរបស់ ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹង។
Surah An-Naml, Verse 78
فَتَوَكَّلۡ عَلَى ٱللَّهِۖ إِنَّكَ عَلَى ٱلۡحَقِّ ٱلۡمُبِينِ
ដូចេ្នះ ចូរអ្នកប្រគល់ការទុកចិត្ដទៅចំពោះអល់ឡោះចុះ។ ពិតប្រាកដណាស់ អ្នកស្ថិតលើភាពត្រឹមត្រូវយ៉ាងច្បាស់លាស់។
Surah An-Naml, Verse 79
إِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ
ពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ឮបាន ឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅបាន ដែរ នៅពេលដែលពួកគេបែរខ្នងងាកចេញហើយនោះ។
Surah An-Naml, Verse 80
وَمَآ أَنتَ بِهَٰدِي ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ
ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកពីការវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើឱ្យអ្នក ណាអាចស្ដាប់ឮក្រៅពីអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗរបស់យើង នោះឡើយ។ ដូចេ្នះពួកគេគឺជាពួកដែលប្រគល់ខ្លួន(ទទួលយក សាសនាអ៊ីស្លាម)។
Surah An-Naml, Verse 81
۞وَإِذَا وَقَعَ ٱلۡقَوۡلُ عَلَيۡهِمۡ أَخۡرَجۡنَا لَهُمۡ دَآبَّةٗ مِّنَ ٱلۡأَرۡضِ تُكَلِّمُهُمۡ أَنَّ ٱلنَّاسَ كَانُواْ بِـَٔايَٰتِنَا لَا يُوقِنُونَ
ហើយនៅពេលដែលពាក្យសំដី(ទារុណកម្ម)ធ្លាក់លើពួកគេ យើងបានបពោ្ចញសម្រាប់ពួកគេនូវសត្វមួយដែលផុសចេញពីដី ដោយវានិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ មនុស្សលោក មិនបានជឿជាក់នឹងអាយ៉ាត់ៗរបស់យើងឡើយ។
Surah An-Naml, Verse 82
وَيَوۡمَ نَحۡشُرُ مِن كُلِّ أُمَّةٖ فَوۡجٗا مِّمَّن يُكَذِّبُ بِـَٔايَٰتِنَا فَهُمۡ يُوزَعُونَ
ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងប្រមូលដាក់មួយ ក្រុមអំពីអ្នកដែលបដិសេធនឹងអាយ៉ាត់ៗរបស់យើងពីគ្រប់ប្រជាជាតិ។ ហើយពួកគេត្រូវគេបែងចែកជាក្រុមៗ។
Surah An-Naml, Verse 83
حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبۡتُم بِـَٔايَٰتِي وَلَمۡ تُحِيطُواْ بِهَا عِلۡمًا أَمَّاذَا كُنتُمۡ تَعۡمَلُونَ
លុះនៅពេលដែលពួកគេបានមកដល់(កន្លែងកាត់សេចក្ដី) ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានបដិសេធនឹងអាយ៉ាត់ៗរបស់ យើងឬ ខណៈដែលពួកអ្នកមិនបានដឹងច្បាស់ពីវានោះ? ឬអ្វីខ្លះដែល ពួកអ្នកបានធ្វើ
Surah An-Naml, Verse 84
وَوَقَعَ ٱلۡقَوۡلُ عَلَيۡهِم بِمَا ظَلَمُواْ فَهُمۡ لَا يَنطِقُونَ
ហើយពាក្យសំដី(ទារុណកម្ម)ត្រូវបានធ្លាក់លើពួកគេដោយ សារតែអ្វីដែលពួកគេបានបំពាន។ ដូចេ្នះពួកគេមិនអាចនិយាយដោះ សាបានឡើយ។
Surah An-Naml, Verse 85
أَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا ٱلَّيۡلَ لِيَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ
តើពួកគេមិនបានឃើញទេឬ ពិតប្រាកដណាស់យើងបាន បង្កើតពេលយប់ដើម្បីឱ្យពួកគេសម្រាកក្នុងវា និងពេលថ្ងៃឱ្យមាន ការមើលឃើញ(ដើម្បីស្វែងរកលាភសក្ការៈ)នោះ? ពិតប្រាកដ ណាស់ នៅក្នុងរឿងទាំងនោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែល មានជំនឿ។
Surah An-Naml, Verse 86
وَيَوۡمَ يُنفَخُ فِي ٱلصُّورِ فَفَزِعَ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ إِلَّا مَن شَآءَ ٱللَّهُۚ وَكُلٌّ أَتَوۡهُ دَٰخِرِينَ
ហើយ(ចូរចងចាំ)នៅថ្ងៃដែលគេផ្លុំត្រែ និងបានធ្វើឱ្យអ្នក ដែលនៅលើមេឃជាច្រើនជាន់ និងផែនដីភ័យរន្ធត់ លើកលែងតែ អ្នកណាដែលអល់ឡោះមានចេតនា(មិនឱ្យភ័យរន្ធត់)ប៉ុណ្ណោះ។ ហើយរាល់អ្វីៗទាំងអស់នឹងមកជួបទ្រង់ដោយឱនលំទោន។
Surah An-Naml, Verse 87
وَتَرَى ٱلۡجِبَالَ تَحۡسَبُهَا جَامِدَةٗ وَهِيَ تَمُرُّ مَرَّ ٱلسَّحَابِۚ صُنۡعَ ٱللَّهِ ٱلَّذِيٓ أَتۡقَنَ كُلَّ شَيۡءٍۚ إِنَّهُۥ خَبِيرُۢ بِمَا تَفۡعَلُونَ
ហើយ(នៅថ្ងៃនោះ)អ្នកនឹងឃើញភ្នំនានាដែលអ្នកគិតថា វានៅនឹងថ្កល់មួយកន្លែង ខណៈដែលវារសាត់ ដូចជាដុំពពករសាត់ ដែរ។ (នេះ)ជាកិច្ចការរបស់អល់ឡោះដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងដ៏ល្អឥតខ្ចោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែល ពួកអ្នកធ្វើ។
Surah An-Naml, Verse 88
مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٞ مِّنۡهَا وَهُم مِّن فَزَعٖ يَوۡمَئِذٍ ءَامِنُونَ
អ្នកណាហើយបាននាំមកនូវអំពើល្អ(នៅថ្ងៃបរលោក) គឺ គេនឹងទទួលបានការតបស្នងល្អប្រសើរជាងអំពើនោះទៅទៀត។ ហើយពួកគេជាអ្នកដែលមានសុវត្ថិភាពបំផុតពីការភ័យរន្ធត់នៅថ្ងៃ នោះ។
Surah An-Naml, Verse 89
وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتۡ وُجُوهُهُمۡ فِي ٱلنَّارِ هَلۡ تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ
តែអ្នកណាហើយដែលបាននាំមកនូវអំពើអាក្រក់វិញនោះ ពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងនរកដោយផ្កាប់មុខ។ ពួកអ្នក មិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នកបានប្រព្រឹត្ដ(នៅក្នុង លោកិយ)នោះឡើយ។
Surah An-Naml, Verse 90
إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٖۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ
(ឱមូហាំម៉ាត់ ចូរអ្នកពោលទៅកាន់មនុស្សលោកថា) តាម ពិតខ្ញុំត្រូវបានគេបង្គាប់ឱ្យគោរពសក្ការៈចំពោះម្ចាស់របស់ទឹកដី (ម៉ាក្កះ)នេះ ដែលទ្រង់បានហាមឃាត់ នៅក្នុងនោះ។ ហើយអ្វីៗ ទាំងអស់ជាកម្មសិទ្ធិរបស់ទ្រង់។ ហើយខ្ញុំត្រូវបានគេបង្គាប់ឱ្យស្ថិត នៅក្នុងចំណោមអ្នកមូស្លីម។
Surah An-Naml, Verse 91
وَأَنۡ أَتۡلُوَاْ ٱلۡقُرۡءَانَۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَقُلۡ إِنَّمَآ أَنَا۠ مِنَ ٱلۡمُنذِرِينَ
និងឱ្យខ្ញុំសូត្រគម្ពីរគួរអាន(ឱ្យមនុស្សលោកស្ដាប់)។ ដូចេ្នះ អ្នកណាហើយដែលបានទទួលការចង្អុលបង្ហាញ គឺពិតប្រាកដណាស់ គេនឹងទទួលបានការចង្អុលបង្ហាញសម្រាប់ខ្លួនគេផ្ទាល់។ តែអ្នកណា ហើយដែលបានវងេ្វងវិញនោះ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាម ពិតខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានម្នាក់ក្នុងចំណោមអ្នកដាស់ តឿនទាំងឡាយប៉ុណ្ណោះ។
Surah An-Naml, Verse 92
وَقُلِ ٱلۡحَمۡدُ لِلَّهِ سَيُرِيكُمۡ ءَايَٰتِهِۦ فَتَعۡرِفُونَهَاۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ
ហើយចូរអ្នកពោលថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់នឹងបង្ហាញភស្ដុតាងរបស់ទ្រង់ឱ្យពួកអ្នកឃើញ។ ហើយ ពួកអ្នកនឹងដឹងពីវា។ ហើយម្ចាស់របស់អ្នកមិនមែនមិនដឹងពីអ្វីដែល ពួកអ្នកប្រព្រឹត្ដនោះឡើយ។
Surah An-Naml, Verse 93