UAE Prayer Times

  • Dubai
  • Abu Dhabi
  • Sharjah
  • Ajman
  • Fujairah
  • Umm Al Quwain
  • Ras Al Khaimah
  • Quran Translations

Surah Ar-Room - Khmer Translation by Cambodian Muslim Community Development


الٓمٓ

អាលីហ្វ ឡាម មីម។
Surah Ar-Room, Verse 1


غُلِبَتِ ٱلرُّومُ

ពួករ៉ូមត្រូវបានគេ(ពួកហ្វារីស៊ី)ផ្ដួលរំលំ។
Surah Ar-Room, Verse 2


فِيٓ أَدۡنَى ٱلۡأَرۡضِ وَهُم مِّنۢ بَعۡدِ غَلَبِهِمۡ سَيَغۡلِبُونَ

នៅលើទឹកដីដ៏ជិតបំផុត(ទឹកដីស្ហាម)។ ហើយពួកគេ(រ៉ូម) បន្ទាប់ពីបានដួលរលំនឹងទទួលបានជ័យជំនះវិញ
Surah Ar-Room, Verse 3


فِي بِضۡعِ سِنِينَۗ لِلَّهِ ٱلۡأَمۡرُ مِن قَبۡلُ وَمِنۢ بَعۡدُۚ وَيَوۡمَئِذٖ يَفۡرَحُ ٱلۡمُؤۡمِنُونَ

ក្នុងអំឡុងពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ព្រឹត្ដិការណ៍ទាំងមុន (ការបរាជ័យ)ទាំងក្រោយ(ជ័យជំនះ) គឺជាការកំណត់របស់ អល់ឡោះ។ ហើយនៅថ្ងៃនោះ(ថ្ងៃដែលរ៉ូមមានជ័យជំនះ)គឺជា ថ្ងៃដែលបណ្ដាអ្នកមានជំនឿសប្បាយរីករាយ
Surah Ar-Room, Verse 4


بِنَصۡرِ ٱللَّهِۚ يَنصُرُ مَن يَشَآءُۖ وَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ

ដោយសារតែមានជំនួយពីអល់ឡោះ ទ្រង់ជួយអ្នកណាដែល ទ្រង់មានចេតនា។ ហើយទ្រង់មហាខ្លាំងពូកែ មហាអាណិត ស្រឡាញ់។
Surah Ar-Room, Verse 5


وَعۡدَ ٱللَّهِۖ لَا يُخۡلِفُ ٱللَّهُ وَعۡدَهُۥ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ជាការសន្យារបស់អល់ឡោះ។ អល់ឡោះមិនដែលធ្វើឱ្យ ខុសការសន្យារបស់ទ្រង់ឡើយ ប៉ុន្ដែមនុស្សលោកភាគច្រើនគឺមិន ដឹងឡើយ។
Surah Ar-Room, Verse 6


يَعۡلَمُونَ ظَٰهِرٗا مِّنَ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ عَنِ ٱلۡأٓخِرَةِ هُمۡ غَٰفِلُونَ

ពួកគេដឹងនូវការលាតត្រដាង(ជំនួញ ការងារកសិកម្ម ឧស្សាហកម្ម...)អំពីការរស់នៅក្នុងលោកិយនេះតែប៉ុណ្ណោះ តែ ពួកគេមិនយកចិត្ដទុកដាក់អំពីកិច្ចការថ្ងៃបរលោកឡើយ។
Surah Ar-Room, Verse 7


أَوَلَمۡ يَتَفَكَّرُواْ فِيٓ أَنفُسِهِمۗ مَّا خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّ وَأَجَلٖ مُّسَمّٗىۗ وَإِنَّ كَثِيرٗا مِّنَ ٱلنَّاسِ بِلِقَآيِٕ رَبِّهِمۡ لَكَٰفِرُونَ

តើពួកគេមិនធ្លាប់បានគិតពិចារណាអំពីខ្លួនរបស់ពួកគេទេឬ? អល់ឡោះមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវ និងពេលកំណត់ច្បាស់លាស់។ ហើយពិតប្រាកដណាស់ មនុស្ស លោកភាគច្រើនជាអ្នកបដិសេធនឹងការជួបនឹងម្ចាស់របស់ពួកគេ។
Surah Ar-Room, Verse 8


أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۚ كَانُوٓاْ أَشَدَّ مِنۡهُمۡ قُوَّةٗ وَأَثَارُواْ ٱلۡأَرۡضَ وَعَمَرُوهَآ أَكۡثَرَ مِمَّا عَمَرُوهَا وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِۖ فَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ

តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅលើផែនដី និង ពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក(ក្រុមអាដ និង សាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? ពួកគេគឺជាអ្នក ដែលខ្លាំងជាងពួកគេ(អារ៉ាប់ម៉ាក្កះ)ទៅទៀត ដោយពួកគេបានធ្វើ កសិកម្មនិងបានសាងសង់(លំនៅដ្ឋាន)នៅលើផែនដីច្រើនជាងអ្វីៗ ដែលពួកគេបានសាងសង់វាទៅទៀត ព្រមទាំងបណ្ដាអ្នកនាំសារ របស់ពួកគេបាននាំមកនូវភស្ដុតាងច្បាស់លាស់ឱ្យពួកគេទៀតផង។ ហើយអល់ឡោះមិនធ្វើបាបពួកគេឡើយ តែពួកគេទេដែលបានធ្វើ បាបខ្លួនឯងនោះ។
Surah Ar-Room, Verse 9


ثُمَّ كَانَ عَٰقِبَةَ ٱلَّذِينَ أَسَـٰٓـُٔواْ ٱلسُّوٓأَىٰٓ أَن كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ وَكَانُواْ بِهَا يَسۡتَهۡزِءُونَ

បន្ទាប់មកលទ្ធផលចុងក្រោយរបស់ពួកដែលប្រព្រឹត្ដអំពើ អាក្រក់ គឺទារុណកម្មដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗ របស់អល់ឡោះ និងបានសើចចំអកចំពោះវា។
Surah Ar-Room, Verse 10


ٱللَّهُ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ ثُمَّ إِلَيۡهِ تُرۡجَعُونَ

អល់ឡោះជាអ្នកដែលចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់ មកទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ក្រោយ មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់វិញ។
Surah Ar-Room, Verse 11


وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُبۡلِسُ ٱلۡمُجۡرِمُونَ

ហើយនៅថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដអំពើ អាក្រក់នឹងអស់សង្ឃឹមយ៉ាងខ្លាំង។
Surah Ar-Room, Verse 12


وَلَمۡ يَكُن لَّهُم مِّن شُرَكَآئِهِمۡ شُفَعَـٰٓؤُاْ وَكَانُواْ بِشُرَكَآئِهِمۡ كَٰفِرِينَ

ហើយគ្មានការអន្ដរាគមន៍ពីព្រះនានារបស់ពួកគេដល់ពួក គេឡើយ(នៅថ្ងៃបរលោក)។ ហើយពួកគេបានបដិសេធនឹងព្រះ នានារបស់ពួកគេ។
Surah Ar-Room, Verse 13


وَيَوۡمَ تَقُومُ ٱلسَّاعَةُ يَوۡمَئِذٖ يَتَفَرَّقُونَ

ហើយនៅថ្ងៃបរលោកមកដល់ នៅថ្ងៃនោះពួកគេបែកចេញ ពីគ្នា(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)។
Surah Ar-Room, Verse 14


فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فَهُمۡ فِي رَوۡضَةٖ يُحۡبَرُونَ

រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អគឺពួកគេ នឹងស្ថិតក្នុងសួនមួយដែលពួកគេសប្បាយរីករាយ(ឋានសួគ៌)។
Surah Ar-Room, Verse 15


وَأَمَّا ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَا وَلِقَآيِٕ ٱلۡأٓخِرَةِ فَأُوْلَـٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ

ហើយចំណែកឯអ្នកដែលគ្មានជំនឿ និងបានបដិសេធនឹង អាយ៉ាត់ៗរបស់យើង ហើយនិងបានបដិសេធនឹងការជួបនៃថ្ងៃ បរលោក ពួកទាំងនោះនឹងស្ថិតនៅក្នុងទារុណកម្ម។
Surah Ar-Room, Verse 16


فَسُبۡحَٰنَ ٱللَّهِ حِينَ تُمۡسُونَ وَحِينَ تُصۡبِحُونَ

ដូចេ្នះ ចូរសរសើរ និងលើកតម្កើងចំពោះអល់ឡោះរៀង រាល់ពេលល្ងាច និងពេលព្រឹក។
Surah Ar-Room, Verse 17


وَلَهُ ٱلۡحَمۡدُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَعَشِيّٗا وَحِينَ تُظۡهِرُونَ

ហើយរាល់ការសរសើរនៅលើមេឃជាច្រើនជាន់ និង ផែនដីទាំងពេលល្ងាចនិងពេលថ្ងៃត្រង់គឺចំពោះទ្រង់តែមួយគត់។
Surah Ar-Room, Verse 18


يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَيُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ وَكَذَٰلِكَ تُخۡرَجُونَ

ទ្រង់បពោ្ចញរបស់រស់ពីរបស់ស្លាប់និងបពោ្ចញរបស់ស្លាប់ ពីរបស់រស់ ហើយទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ ពីវាស្លាប់(គ្មានជីជាតិ)។ ដូច្នោះដែរពួកអ្នកត្រូវគេបពោ្ចញ(ពីផ្នូរ) មកវិញ។
Surah Ar-Room, Verse 19


وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَكُم مِّن تُرَابٖ ثُمَّ إِذَآ أَنتُم بَشَرٞ تَنتَشِرُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ពួកអ្នកអំពីដី(អាដាំ) បន្ទាប់ពីពេលនោះមក ពួកអ្នកក៏ក្លាយជា មនុស្សដែលពង្រាយគ្នា(ពាសពេញផែនដី)។
Surah Ar-Room, Verse 20


وَمِنۡ ءَايَٰتِهِۦٓ أَنۡ خَلَقَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجٗا لِّتَسۡكُنُوٓاْ إِلَيۡهَا وَجَعَلَ بَيۡنَكُم مَّوَدَّةٗ وَرَحۡمَةًۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَتَفَكَّرُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។
Surah Ar-Room, Verse 21


وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفُ أَلۡسِنَتِكُمۡ وَأَلۡوَٰنِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡعَٰلِمِينَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺការបង្កើតមេឃ ជាច្រើនជាន់ និងផែនដី និងភាពខុសគ្នានៃភាសា ហើយនិងពណ៌ សម្បុររបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់បណ្ដាអ្នកដែលមានចំណេះដឹង។
Surah Ar-Room, Verse 22


وَمِنۡ ءَايَٰتِهِۦ مَنَامُكُم بِٱلَّيۡلِ وَٱلنَّهَارِ وَٱبۡتِغَآؤُكُم مِّن فَضۡلِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَسۡمَعُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់គឺការសម្រាន្ដរបស់ ពួកអ្នកនាពេលយប់និងពេលថ្ងៃ និងការស្វែងរករបស់ពួកអ្នកនូវការ ប្រោសប្រទានរបស់ទ្រង់។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជា ភស្ដុតាងៗសម្រាប់ក្រុមដែលស្ដាប់ឮ។
Surah Ar-Room, Verse 23


وَمِنۡ ءَايَٰتِهِۦ يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءٗ فَيُحۡيِۦ بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يَعۡقِلُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។
Surah Ar-Room, Verse 24


وَمِنۡ ءَايَٰتِهِۦٓ أَن تَقُومَ ٱلسَّمَآءُ وَٱلۡأَرۡضُ بِأَمۡرِهِۦۚ ثُمَّ إِذَا دَعَاكُمۡ دَعۡوَةٗ مِّنَ ٱلۡأَرۡضِ إِذَآ أَنتُمۡ تَخۡرُجُونَ

ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺមេឃ និងផែនដី ក្រោកឈរឡើងតាមបទបញ្ជារបស់ទ្រង់។ ក្រោយមកនៅពេល ដែលទ្រង់បានហៅពួកអ្នកឱ្យចេញពីផែនដីតែមួយដង ពេលនោះ ពួកអ្នកក៏ចេញមក(ពីផ្នូរ)។
Surah Ar-Room, Verse 25


وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ كُلّٞ لَّهُۥ قَٰنِتُونَ

ហើយអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងផែនដីគឺ ជាកម្មសិទ្ធិរបស់ទ្រង់។ ទាំងអស់នោះគឺសុទ្ធតែគោរពឱនលំទោន ចំពោះទ្រង់តែមួយគត់។
Surah Ar-Room, Verse 26


وَهُوَ ٱلَّذِي يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَهُوَ أَهۡوَنُ عَلَيۡهِۚ وَلَهُ ٱلۡمَثَلُ ٱلۡأَعۡلَىٰ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ

ហើយទ្រង់ជាអ្នកចាប់ផ្ដើមបង្កើតមនុស្សលោក បន្ទាប់មក ទ្រង់នឹងបង្កើតវាសាជាថ្មីម្ដងទៀត(នៅថ្ងៃបរលោក) ហើយវាងាយ ស្រួលបំផុតសម្រាប់ទ្រង់។ ហើយចំពោះទ្រង់គឺជាគំរូដ៏ឧត្ដុង្គឧត្ដម ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដី។ ហើយទ្រង់ជាម្ចាស់មហា ខ្លាំងពូកែ មហាគតិបណ្ឌិត។
Surah Ar-Room, Verse 27


ضَرَبَ لَكُم مَّثَلٗا مِّنۡ أَنفُسِكُمۡۖ هَل لَّكُم مِّن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن شُرَكَآءَ فِي مَا رَزَقۡنَٰكُمۡ فَأَنتُمۡ فِيهِ سَوَآءٞ تَخَافُونَهُمۡ كَخِيفَتِكُمۡ أَنفُسَكُمۡۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٖ يَعۡقِلُونَ

ទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។
Surah Ar-Room, Verse 28


بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّـٰصِرِينَ

ផ្ទុយទៅវិញ ពួកដែលបំពានទេដែលបានធ្វើតាមទំនើងចិត្ដ របស់ពួកគេដោយគ្មានចំណេះដឹងនោះ។ តើអ្នកណាដែលអាចចង្អុលបង្ហាញដល់អ្នកដែលអល់ឡោះបានធ្វើឱ្យវងេ្វងនោះ? ហើយពួកគេគ្មានអ្នកជួយឡើយ។
Surah Ar-Room, Verse 29


فَأَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفٗاۚ فِطۡرَتَ ٱللَّهِ ٱلَّتِي فَطَرَ ٱلنَّاسَ عَلَيۡهَاۚ لَا تَبۡدِيلَ لِخَلۡقِ ٱللَّهِۚ ذَٰلِكَ ٱلدِّينُ ٱلۡقَيِّمُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។ វាជាសាសនារបស់ អល់ឡោះដែលទ្រង់បានបង្កើតមនុស្សលោកនៅក្នុងវា។ គ្មានការ ផ្លាស់ប្ដូរចំពោះការបង្កើតរបស់អល់ឡោះឡើយ។ នោះហើយជា សាសនាដ៏ត្រឹមត្រូវ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
Surah Ar-Room, Verse 30


۞مُنِيبِينَ إِلَيۡهِ وَٱتَّقُوهُ وَأَقِيمُواْ ٱلصَّلَوٰةَ وَلَا تَكُونُواْ مِنَ ٱلۡمُشۡرِكِينَ

ចូរពួកអ្នកវិលត្រឡប់ដោយសារភាពទោសកំហុសចំពោះ ទ្រង់ និងកោតខ្លាចទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិសឡាត ហើយ ពួកអ្នកកុំស្ថិតក្នុងចំណោមពួកមូស្ហរីគីនឱ្យសោះ។
Surah Ar-Room, Verse 31


مِنَ ٱلَّذِينَ فَرَّقُواْ دِينَهُمۡ وَكَانُواْ شِيَعٗاۖ كُلُّ حِزۡبِۭ بِمَا لَدَيۡهِمۡ فَرِحُونَ

គឺជាពួកដែលបានធ្វើឱ្យសាសនារបស់ពួកគេបែកបាក់ដោយ ពួកគេក្លាយទៅជាក្រុមៗ។ ក្រុមនីមួយៗពួកគេសប្បាយរីករាយនឹង អ្វីដែលពួកគេមាន(ក្នុងសាសនា)។
Surah Ar-Room, Verse 32


وَإِذَا مَسَّ ٱلنَّاسَ ضُرّٞ دَعَوۡاْ رَبَّهُم مُّنِيبِينَ إِلَيۡهِ ثُمَّ إِذَآ أَذَاقَهُم مِّنۡهُ رَحۡمَةً إِذَا فَرِيقٞ مِّنۡهُم بِرَبِّهِمۡ يُشۡرِكُونَ

ហើយនៅពេលដែលគ្រោះថ្នាក់បានប៉ះទង្គិចចំពោះមនុស្ស លោក ពួកគេក៏បានបួងសួងសុំម្ចាស់របស់ពួកគេដោយចិត្ដបរិសុទ្ធ ចំពោះទ្រង់។ ក្រោយមកនៅពេលដែលទ្រង់បានឱ្យពួកគេស្គាល់នូវ ក្ដីមេត្ដាករុណាពីទ្រង់ ពេលនោះមួយក្រុមក្នុងចំណោមពួកគេបែរជា ធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេទៅវិញ។
Surah Ar-Room, Verse 33


لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ

ដើម្បីពួកគេប្រឆាំងនឹងអ្វីដែលយើងបានប្រទានឱ្យពួកគេ។ ហើយចូរពួកអ្នកសប្បាយរីករាយសិនចុះ ពួកអ្នកគង់តែនឹងដឹង។
Surah Ar-Room, Verse 34


أَمۡ أَنزَلۡنَا عَلَيۡهِمۡ سُلۡطَٰنٗا فَهُوَ يَتَكَلَّمُ بِمَا كَانُواْ بِهِۦ يُشۡرِكُونَ

ឬយើងបានបញ្ចុះភស្ដុតាងឱ្យពួកគេ ដែលវានិយាយអំពី អ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនឹងទ្រង់នោះ។
Surah Ar-Room, Verse 35


وَإِذَآ أَذَقۡنَا ٱلنَّاسَ رَحۡمَةٗ فَرِحُواْ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ إِذَا هُمۡ يَقۡنَطُونَ

ហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។
Surah Ar-Room, Verse 36


أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ

តើពួកគេមិនដឹងទេថាៈ ពិតប្រាកដណាស់ អល់ឡោះបើក ទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនានោះ? ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ សម្រាប់ក្រុមដែលមានជំនឿ។
Surah Ar-Room, Verse 37


فَـَٔاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِۚ ذَٰلِكَ خَيۡرٞ لِّلَّذِينَ يُرِيدُونَ وَجۡهَ ٱللَّهِۖ وَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ

ដូចេ្នះចូរអ្នកផ្ដល់ឱ្យញាតិសន្ដាននូវសិទ្ធិរបស់គេ(ការភ្ជាប់ សាច់សារលោហិត និងបរិច្ចាគទាន) និងអ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង។ នោះគឺជាការប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលចង់ បានការយល់ព្រមពីអល់ឡោះ។ ហើយអ្នកទាំងនោះគឺពួកគេជាអ្នក ដែលជោគជ័យ។
Surah Ar-Room, Verse 38


وَمَآ ءَاتَيۡتُم مِّن رِّبٗا لِّيَرۡبُوَاْ فِيٓ أَمۡوَٰلِ ٱلنَّاسِ فَلَا يَرۡبُواْ عِندَ ٱللَّهِۖ وَمَآ ءَاتَيۡتُم مِّن زَكَوٰةٖ تُرِيدُونَ وَجۡهَ ٱللَّهِ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُضۡعِفُونَ

ហើយអ្វីដែលពួកអ្នកបានផ្ដល់ជាការប្រាក់ដើម្បីចង់ឱ្យវា កើនក្នុងទ្រព្យសម្បត្ដិអ្នកដទៃនោះ គឺវាមិនកើនចំពោះអល់ឡោះឡើយ។ តែអ្វីដែលពួកអ្នកបានបរិច្ចាគហ្សាកាត់ដើម្បីចង់បានការ យល់ព្រមពីអល់ឡោះ អ្នកទាំងនោះគឺជាអ្នកដែលទទួលបានការ ប្រទានដ៏ច្រើនលើសលប់។
Surah Ar-Room, Verse 39


ٱللَّهُ ٱلَّذِي خَلَقَكُمۡ ثُمَّ رَزَقَكُمۡ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡۖ هَلۡ مِن شُرَكَآئِكُم مَّن يَفۡعَلُ مِن ذَٰلِكُم مِّن شَيۡءٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ

អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក រួចទ្រង់បានផ្ដល់ លាភសក្ការៈឱ្យពួកអ្នក ក្រោយមកទ្រង់ក៏ធ្វើឱ្យពួកអ្នកស្លាប់បន្ទាប់ មកទៀតទ្រង់ធ្វើឱ្យពួកអ្នករស់ឡើងវិញ។ តើក្នុងចំណោមព្រះនានា របស់ពួកអ្នក មានអ្នកណាដែលអាចធ្វើអ្វីបានដូច្នោះទេ? ទ្រង់មហាស្អាតស្អំ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
Surah Ar-Room, Verse 40


ظَهَرَ ٱلۡفَسَادُ فِي ٱلۡبَرِّ وَٱلۡبَحۡرِ بِمَا كَسَبَتۡ أَيۡدِي ٱلنَّاسِ لِيُذِيقَهُم بَعۡضَ ٱلَّذِي عَمِلُواْ لَعَلَّهُمۡ يَرۡجِعُونَ

គ្រោះមហន្ដរាយបានលេចឡើងនៅលើផែនដី និងផ្ទៃ សមុទ្រដោយសារស្នាដៃរបស់មនុស្សលោក ដើម្បីទ្រង់ធ្វើឱ្យពួកគេ ភ្លក្សរសជាតិនូវទង្វើខ្លះដែលពួកគេបានប្រព្រឹត្ដ។ សង្ឃឹមថាពួកគេ នឹងវិលត្រឡប់(កែខ្លួន)។
Surah Ar-Room, Verse 41


قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلُۚ كَانَ أَكۡثَرُهُم مُّشۡرِكِينَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកធ្វើដំណើរនៅលើ ផែនដីនិងពិនិត្យមើលចុះ តើលទ្ធផលចុងក្រោយនៃពួកជំនាន់មុន (ក្រុមនួហ ក្រុមអាដ និងក្រុមសាមូដ)យ៉ាងដូចមេ្ដច? ពួកគេភាគ ច្រើនជាពួកមូស្ហរីគីន។
Surah Ar-Room, Verse 42


فَأَقِمۡ وَجۡهَكَ لِلدِّينِ ٱلۡقَيِّمِ مِن قَبۡلِ أَن يَأۡتِيَ يَوۡمٞ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۖ يَوۡمَئِذٖ يَصَّدَّعُونَ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តម្រង់មុខរបស់អ្នកទៅចំពោះ សាសនាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)មុននឹងថ្ងៃ(បរលោក) មកដល់ពីអល់ឡោះដែលមិនអាចរារាំងវាបានឡើយ។ នៅថ្ងៃនោះ ពួកគេបែកខ្ញែកជាក្រុមៗ ។
Surah Ar-Room, Verse 43


مَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَمَنۡ عَمِلَ صَٰلِحٗا فَلِأَنفُسِهِمۡ يَمۡهَدُونَ

អ្នកណាហើយបានប្រឆាំង(នឹងអល់ឡោះ) គឺការប្រឆាំង របស់គេនឹងធ្លាក់ទៅលើខ្លួនគេ។ ហើយអ្នកណាបានសាងអំពើល្អ ត្រឹមត្រូវ គឺពួកគេរៀបចំ(កន្លែងដ៏ល្អនៅក្នុងឋានសួគ៌)សម្រាប់ ខ្លួនពួកគេ។
Surah Ar-Room, Verse 44


لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ مِن فَضۡلِهِۦٓۚ إِنَّهُۥ لَا يُحِبُّ ٱلۡكَٰفِرِينَ

ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និង បានសាងអំពើល្អត្រឹមត្រូវនូវការប្រោសប្រទានរបស់ទ្រង់។ ពិត ប្រាកដណាស់ ទ្រង់មិនស្រឡាញ់ពួកដែលប្រឆាំងឡើយ។
Surah Ar-Room, Verse 45


وَمِنۡ ءَايَٰتِهِۦٓ أَن يُرۡسِلَ ٱلرِّيَاحَ مُبَشِّرَٰتٖ وَلِيُذِيقَكُم مِّن رَّحۡمَتِهِۦ وَلِتَجۡرِيَ ٱلۡفُلۡكُ بِأَمۡرِهِۦ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ

ហើយក្នុងចំណោមភសុ្ដតាងរបស់ទ្រង់ គឺទ្រង់បញ្ជូនខ្យល់ ដោយនាំដំណឹងល្អ(ទឹកភ្លៀង) និងដើម្បីឱ្យពួកអ្នកស្គាល់រសជាតិ នៃក្ដីមេត្ដាករុណារបស់ទ្រង់ និងដើម្បីឱ្យសំពៅធ្វើដំណើរតាមបទ បញ្ជារបស់ទ្រង់ ហើយនិងដើម្បីឱ្យពួកអ្នកស្វែងរកការប្រោសប្រទានរបស់ទ្រង់។ ហើយសង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Surah Ar-Room, Verse 46


وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَٱنتَقَمۡنَا مِنَ ٱلَّذِينَ أَجۡرَمُواْۖ وَكَانَ حَقًّا عَلَيۡنَا نَصۡرُ ٱلۡمُؤۡمِنِينَ

ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)ទៅកាន់ក្រុមរបស់ពួកគេ ដោយពួកគេ(អ្នកនាំសារ)បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដល់ពួកគេ (តែពួកគេបានបដិសេធ)។ ដូចេ្នះ យើងបានផ្ដន្ទាទោសចំពោះពួក ដែលបានប្រព្រឹត្ដអំពើអាក្រក់។ ហើយជាការពិតណាស់ ភារកិច្ច របស់យើងគឺជួយបណ្ដាអ្នកមានជំនឿ។
Surah Ar-Room, Verse 47


ٱللَّهُ ٱلَّذِي يُرۡسِلُ ٱلرِّيَٰحَ فَتُثِيرُ سَحَابٗا فَيَبۡسُطُهُۥ فِي ٱلسَّمَآءِ كَيۡفَ يَشَآءُ وَيَجۡعَلُهُۥ كِسَفٗا فَتَرَى ٱلۡوَدۡقَ يَخۡرُجُ مِنۡ خِلَٰلِهِۦۖ فَإِذَآ أَصَابَ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦٓ إِذَا هُمۡ يَسۡتَبۡشِرُونَ

អល់ឡោះជាអ្នកដែលបញ្ជូនខ្យល់ រួចទ្រង់ធ្វើឱ្យពពក រសាត់ ហើយទ្រង់ពង្រាយវាពាសពេញផ្ទៃមេឃតាមអ្វីដែលទ្រង់ មានចេតនា ព្រមទាំងទ្រង់បានធ្វើឱ្យវាទៅជាដុំៗ ពេលនោះអ្នក នឹងឃើញភ្លៀងចេញពីចន្លោះរបស់វា។ ហើយនៅពេលណាដែល ទ្រង់បានស្រោចស្រពវាទៅលើអ្នកណាដែលទ្រង់មានចេតនាក្នុង ចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ពេលនោះពួកគេសប្បាយរីករាយ យ៉ាងខ្លាំង។
Surah Ar-Room, Verse 48


وَإِن كَانُواْ مِن قَبۡلِ أَن يُنَزَّلَ عَلَيۡهِم مِّن قَبۡلِهِۦ لَمُبۡلِسِينَ

ហើយពិតប្រាកដណាស់ ពួកគេកាលពីមុន មុនពេលគេបញ្ចុះ(ទឹកភ្លៀង)ឱ្យពួកគេគឺពួកគេមានការអស់សង្ឃឹមយ៉ាងខ្លាំង។
Surah Ar-Room, Verse 49


فَٱنظُرۡ إِلَىٰٓ ءَاثَٰرِ رَحۡمَتِ ٱللَّهِ كَيۡفَ يُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ ذَٰلِكَ لَمُحۡيِ ٱلۡمَوۡتَىٰۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٞ

ដូចេ្នះ ចូរអ្នកពិចារណាមើលទៅលើឥទ្ធិពលនៃក្ដីមេត្ដា ករុណារបស់អល់ឡោះ តើទ្រង់ធ្វើឱ្យដីរស់(មានជីជាតិ)បន្ទាប់ពីវា ស្លាប់(គ្មានជីជាតិ)យ៉ាងដូចមេ្ដច? ពិតប្រាកដណាស់ អ្នកដែលអាច ធ្វើដូចនោះ គឺជាអ្នកដែលធ្វើឱ្យមនុស្សរស់ឡើងវិញ។ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
Surah Ar-Room, Verse 50


وَلَئِنۡ أَرۡسَلۡنَا رِيحٗا فَرَأَوۡهُ مُصۡفَرّٗا لَّظَلُّواْ مِنۢ بَعۡدِهِۦ يَكۡفُرُونَ

ហើយប្រសិនបើយើងបានបញ្ជូនខ្យល់(ដើម្បីបំផ្លាញចំការ ពួកគេ) ហើយពួកគេបានឃើញចំការនោះក្លាយជាពណ៌លឿង (បន្ទាប់ពីមានពណ៌ខៀវស្រងាត់) ច្បាស់ជាពួកគេនៅតែប្រឆាំង បន្ទាប់ពីនោះដដែល។
Surah Ar-Room, Verse 51


فَإِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ

ហើយពិតប្រាកដណាស់ អ្នកមិនអាចធ្វើឱ្យអ្នកស្លាប់ស្ដាប់ ឮឡើយ ហើយអ្នកក៏មិនអាចធ្វើឱ្យអ្នកថ្លង់ស្ដាប់ឮការស្រែកហៅ បានដែរ នៅពេលដែលពួកគេបែរខ្នងចេញហើយនោះ។
Surah Ar-Room, Verse 52


وَمَآ أَنتَ بِهَٰدِ ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ

ហើយអ្នកក៏មិនមែនជាអ្នកចង្អុលបង្ហាញដល់អ្នកដែល ងងឹតភ្នែកចំពោះភាពវងេ្វងរបស់ពួកគេបានដែរ។ អ្នកមិនអាចធ្វើ ឱ្យ(អ្នកណាម្នាក់)ស្ដាប់ឮឡើយ លើកលែងតែអ្នកដែលមានជំនឿ នឹងអាយ៉ាត់ៗរបស់យើងប៉ុណ្ណោះ។ ហើយពួកគេគឺជាពួកដែល ប្រគល់ខ្លួន(កាន់សាសនាអ៊ីស្លាម)។
Surah Ar-Room, Verse 53


۞ٱللَّهُ ٱلَّذِي خَلَقَكُم مِّن ضَعۡفٖ ثُمَّ جَعَلَ مِنۢ بَعۡدِ ضَعۡفٖ قُوَّةٗ ثُمَّ جَعَلَ مِنۢ بَعۡدِ قُوَّةٖ ضَعۡفٗا وَشَيۡبَةٗۚ يَخۡلُقُ مَا يَشَآءُۚ وَهُوَ ٱلۡعَلِيمُ ٱلۡقَدِيرُ

អល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នកពីភាពទន់ខ្សោយ ក្រោយមកទ្រង់បានធ្វើឱ្យមានភាពខ្លាំងក្លាបន្ទាប់ពីទន់ខ្សោយ ក្រោយមកទៀតទ្រង់បានធ្វើឱ្យទៅជាទន់ខ្សោយ និងចាស់ជរាវិញ បន្ទាប់ពីភាពខ្លាំងក្លា។ ទ្រង់បង្កើតអ្វីៗតាមតែទ្រង់មានចេតនា។ ហើយទ្រង់មហាដឹង មហាមានអានុភាព។
Surah Ar-Room, Verse 54


وَيَوۡمَ تَقُومُ ٱلسَّاعَةُ يُقۡسِمُ ٱلۡمُجۡرِمُونَ مَا لَبِثُواْ غَيۡرَ سَاعَةٖۚ كَذَٰلِكَ كَانُواْ يُؤۡفَكُونَ

ហើយនៅពេលថ្ងៃបរលោកមកដល់ ពួកដែលប្រព្រឹត្ដ អំពើអាក្រក់ស្បថថាៈ ពួកគេមិនបានរស់នៅ(លើលោកិយ)ក្រៅពី មួយរយៈពេលខ្លីឡើយ។ ដូច្នោះដែរ ពួកគេធ្លាប់ត្រូវបានគេបោក បញ្ឆោត។
Surah Ar-Room, Verse 55


وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَٱلۡإِيمَٰنَ لَقَدۡ لَبِثۡتُمۡ فِي كِتَٰبِ ٱللَّهِ إِلَىٰ يَوۡمِ ٱلۡبَعۡثِۖ فَهَٰذَا يَوۡمُ ٱلۡبَعۡثِ وَلَٰكِنَّكُمۡ كُنتُمۡ لَا تَعۡلَمُونَ

ហើយបណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង និងមានជំនឿ បាននិយាយថាៈ ជាការពិតណាស់ ពួកអ្នកបានរស់នៅតាមការកំណត់ របស់អល់ឡោះរហូតដល់ថ្ងៃដែលគេធ្វើឱ្យមនុស្សលោករស់ឡើង វិញ(នៅថ្ងៃបរលោក)។ ដូចេ្នះនេះជាថ្ងៃដែលគេធ្វើឱ្យមនុស្សលោក រស់ឡើងវិញ ប៉ុន្ដែពួកអ្នកមិនធ្លាប់បានដឹងឡើយ។
Surah Ar-Room, Verse 56


فَيَوۡمَئِذٖ لَّا يَنفَعُ ٱلَّذِينَ ظَلَمُواْ مَعۡذِرَتُهُمۡ وَلَا هُمۡ يُسۡتَعۡتَبُونَ

ហើយនៅថ្ងៃនោះ ពួកដែលបានបំពានការដោះសាររបស់ ពួកគេគឺគ្មានផលប្រយោជន៍អ្វីឡើយ ហើយពួកគេក៏មិនត្រូវគេ ទាមទារឱ្យត្រឡប់ទៅសារភាពទោសកំហុសវិញដែរ។
Surah Ar-Room, Verse 57


وَلَقَدۡ ضَرَبۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٖۚ وَلَئِن جِئۡتَهُم بِـَٔايَةٖ لَّيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ أَنتُمۡ إِلَّا مُبۡطِلُونَ

ហើយជាការពិតណាស់ យើងបានលើកគ្រប់ឧទាហរណ៍ សម្រាប់មនុស្សលោកនៅក្នុងគម្ពីរគួរអាននេះ។ តែប្រសិនបើអ្នក (មូហាំម៉ាត់)បាននាំភស្ដុតាងណាមួយដល់ពួកគេ ពួកដែលបាន ប្រឆាំងពិតជានិយាយថាៈ ពួកអ្នកមិនមែនជាអ្វីក្រៅពីពួកដែល បោកប្រាស់នោះឡើយ។
Surah Ar-Room, Verse 58


كَذَٰلِكَ يَطۡبَعُ ٱللَّهُ عَلَىٰ قُلُوبِ ٱلَّذِينَ لَا يَعۡلَمُونَ

ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតលើចិត្ដរបស់ពួកដែល មិនដឹងការពិត។
Surah Ar-Room, Verse 59


فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۖ وَلَا يَسۡتَخِفَّنَّكَ ٱلَّذِينَ لَا يُوقِنُونَ

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ ពិតប្រាកដណាស់ ការ សន្យារបស់អល់ឡោះគឺជាការពិត។ ហើយចូរកុំឱ្យពួកដែលមិន ជឿជាក់(លើអល់ឡោះ)ធ្វើឱ្យអ្នកទន់ខ្សោយឱ្យសោះ។
Surah Ar-Room, Verse 60


Author: Cambodian Muslim Community Development


<< Surah 29
>> Surah 31

Khmer Translations by other Authors


Khmer Translation By Cambodian Muslim Community Development
Khmer Translation By Cambodian Muslim Community Development
Popular Areas
Apartments for rent in Dubai Apartments for rent Abu Dhabi Villas for rent in Dubai House for rent Abu Dhabi Apartments for sale in Dubai Apartments for sale in Abu Dhabi Flat for rent Sharjah
Popular Searches
Studios for rent in UAE Apartments for rent in UAE Villas for rent in UAE Apartments for sale in UAE Villas for sale in UAE Land for sale in UAE Dubai Real Estate
Trending Areas
Apartments for rent in Dubai Marina Apartments for sale in Dubai Marina Villa for rent in Sharjah Villa for sale in Dubai Flat for rent in Ajman Studio for rent in Abu Dhabi Villa for rent in Ajman
Trending Searches
Villa for rent in Abu Dhabi Shop for rent in Dubai Villas for sale in Ajman Studio for rent in Sharjah 1 Bedroom Apartment for rent in Dubai Property for rent in Abu Dhabi Commercial properties for sale
© Copyright Dubai Prayer Time. All Rights Reserved
Designed by Prayer Time In Dubai